ដើម្បីផ្តល់ភាពងាយស្រួលបន្ថែម ដល់អតិថិជនដែលប្រើប្រាស់សេវាធនាគារតាមទូរស័ព្ទដៃ ធនាគារ ABA ដាក់ឲ្យដំណើរការជាផ្លូវការ នូវសេវាផ្ញើប្រាក់ក្រៅប្រទេសភ្លាមៗ តាម Ria នៅក្នុងកម្មវិធី ABA Mobile ចាប់ពីថ្ងៃទី ១០ កក្កដា ឆ្នាំ២០២០នេះ។ សេវាកម្មនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្ញើប្រាក់ក្រៅប្រទេសទូទាំងពិភពលោក គ្រប់ពេលវេលា ដោយគ្រាន់តែប្រើទូរស័ព្ទរបស់ពួកគេ។
សេវាផ្ញើប្រាក់ក្រៅប្រទេស តាម Ria ក្នុងកម្មវិធី ABA Mobile គាំទ្រការផ្ញើប្រាក់ក្រៅប្រទេសភ្លាមៗ ដែលមានកម្រៃសេវាសមរម្យបំផុត ទៅកាន់ប្រទេសជាង ១៥០ នៅទូទាំងពិភពលោក រួមមាន សហរដ្ឋអាមេរិក បារាំង កូរ៉េខាងត្បូង ចិន ម៉ាឡេស៊ី ឥណ្ឌា ថៃ ឥណ្ឌូណេស៊ី អូស្ត្រាលី ហ្វីលីពីន វៀតណាម និងសិង្ហបុរី។
លោក Zhiger Atchabarov នាយកប្រតិបត្តិការអន្តរជាតិនៃធនាគារ ABA មានប្រសាសន៍ថា៖«ថ្ងៃនេះ យើងធ្វើឲ្យកម្មវិធី ABA Mobile កាន់តែមានប្រយោជន៍ សម្រាប់អតិថិជនរបស់យើងតាមរយៈការដាក់ឲ្យដំណើរការ សេវាផ្ញើប្រាក់ក្រៅប្រទេសភ្លាមៗ តាម Ria។ ការធ្វើឲ្យកាន់តែប្រសើរឡើងនេះ មានន័យថា អតិថិជនរបស់យើង មិនចាំបាច់អញ្ជើញមកកាន់សាខាធនាគារ និងកាន់តែងាយស្រួល ក្នុងការផ្ទេរប្រាក់នៅពេលណាក៏បាន និងកន្លែងណាក៏បានដែរ។ ដោយមានសេវាផ្ញើប្រាក់ក្រៅប្រទេស តាម Ria នៅក្នុងកម្មវិធី ABA Mobile លោកអ្នកអាចគាំទ្រមិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នក ដែលរស់នៅក្រៅប្រទេស និងអនុញ្ញាតឲ្យពួកគេ ទទួលប្រាក់ផ្ទាល់នៅក្នុងគណនីធនាគាររបស់ពួកគេ ឬក៏នៅតាមភ្នាក់ងារផ្ទេរប្រាក់ បានតែប៉ុន្មាននាទីប៉ុណ្ណោះ»។
ដើម្បីផ្ញើប្រាក់ក្រៅប្រទេសតាម Ria ក្នុងកម្មវិធី ABA Mobile សូមអនុវត្តន៍តាមជំហានងាយៗ ដូចខាងក្រោម៖
1. បើកកម្មវិធី ABA Mobile
2. ចូលទៅ “ផ្ទេរប្រាក់” អូសចុះក្រោមទៅរក ផ្ទេរប្រាក់ក្រៅប្រទេសតាម Ria ហើយចុចលើ “ផ្ញើប្រាក់”
3. បញ្ចូលព័ត៌មានអំពីអ្នកទទួល និងចំនួនទឹកប្រាក់ត្រូវផ្ញើ1
4. បញ្ជាក់ប្រតិបត្តិការជាមួយលេខសម្ងាត់ (PIN) កម្មវិធី ABA Mobile។
1 លោកអ្នកអាចបង្កើតគំរូសម្រាប់ការផ្ញើប្រាក់លើកក្រោយទៅអ្នកទទួលដដែលនេះ ដោយអូសប៊ូតុង “បង្កើតគំរូ” ។
(អត្ថបទពាណិជ្ជកម្ម)