ពីនេះ ពីនោះ
ត្រៀម! «មេ»ចុះខេត្តហើយវ៉ើយ…!
× ភ្នំពេញ៖ គ្រាន់តែលឺពាក្យនេះ កូនចៅមួយចំនួននៅតាមខេត្តពិបាកចិត្តរួចស្រេចទៅហើយ ព្រោះ «អត់លុយ»។ «មេ»ខ្លះ ចូលចិត្តប្រកូកប្រកាសឲ្យកូនចៅរៀបចំបាយទឹក ចំណីអាហារ ដែលជាអ្វីមិនបានចែងនៅក្នុងគោលការណ៍។ «មេ»ខ្លះ មិនត្រឹមតែពិសាបាយទឹកប៉ុណ្ណោះទេ ថែមទាំងរកកន្លែងកម្សាន្តទៀតផង។ ចំណាំ៖ មិនមែន «មេ» ទាំងអស់ធ្វើដូច្នេះទេ។ តាមពិត មាន «មេ» ជាច្រើន ដែលមិនរំខានកូនចៅនៅតាមបណ្តាខេត្ត ស្រុក ឃុំឡើយ។ មិនត្រឹមតែមិនរំខានកូនចៅថ្នាក់ក្រោម ផ្ទុយទៅវិញ «មេ» ឲ្យលុយកូនចៅថ្នាក់ក្រោមចាយថែមទៀតផង។ កូនចៅចង់បាន«មេ»ដែលមិនរំខានពួកគេក្រៅពីការងាររបស់រដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com