ជាតិ
កូន​រដូវប្រាំង​ដែល​កើត​មាននៅ​ពាក់កណ្ដាល​ខែកក្កដា​នេះ នឹងធ្វើ​ឲ្យ​កម្រិត​ទឹកភ្លៀង​ថមថយ
11, Jul 2020 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​៖ ង៉ា​យ ណៃ​

​នៅ​កម្ពុជា កម្រិត​ទឹកភ្លៀង​នឹង​ថមថយ​ចុះ នៅក្នុង​អំឡុងពេល​កូន​រដូវប្រាំង ដែល​នឹង​កើតមាន​ចាប់ពី​ពាក់​កណ្ដាលខែ រហូត​ទៅ​ដាច់​កក្កដា​នេះ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៩ ខែកក្កដា​នេះ ដែល​បន្ត​អំពាវ​នា​ឲ្យ​ពលរដ្ឋ យកចិត្តទុកដាក់​រក្សា​ទឹក​ទុក​ប្រើប្រាស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ ក៏ដូចជា​ការបង្កបង្កើន​ផល​ផងដែរ​។

 
​ក្រសួង​ធនធាន​បញ្ជាក់ទៀតថា ក្រោយ​ផុត​កូន​រដូវប្រាំង ទើប​ស្ថានភាព​អាកាសធាតុ​ត្រឡប់មក​ប្រក្រតី​វិញ ដោយ​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​បានល្អ លើ​ផ្ទៃ​ប្រទេស ជាមួយ​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម​ទៅ​ច្រើន​។​ជាមួយគ្នានេះ ខេត្ត​មួយចំនួន​ដែលមាន​ភូមិសាស្ត្រ​នៅ​ទី​ទំនាប​ក្បែរ​តំបន់​ជួរ​ភ្នំ តំបន់​ខ្ពង់រាប តំបន់​ជាប់​ផ្លូវទឹក និង​តំបន់​មាត់សមុទ្រ ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង ដែល​បណ្តាលមកពី​ការធ្លាក់​ភ្លៀង​ច្រើន​លើសលប់​ផងដែរ​៕
 
 
 

Tag:
 ប្រទេស​កម្ពុជា នឹង​កើតមាន​
© រក្សាសិទ្ធិដោយ thmeythmey.com