កីឡាអន្តរជាតិ
អន្តរជាតិ
បាល់ទាត់ ជា​កីឡា​មាន​ជាងគេ​លើ​លោក​ប្រចាំឆ្នាំ ២០២០
11, Jul 2020 , 8:59 am        
រូបភាព
​នៅ​ជុំវិញ​ពិភពលោក កីឡា​ជាច្រើន​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​។ មិន​គ្រាន់តែ​ជាការ​ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​តែ​សុខភាព​ប៉ុណ្ណោះ​ទេ កីឡា​ក្លាយទៅជា​អាជីវកម្ម​ដែល​អាច​រកចំណូលបាន​រាប់ពាន់​លាន​ដុល្លារ​។ បាល់ទាត់​ជា​កីឡា​ដែលមាន​ជាងគេ​លើ​លោក ក្នុងចំណោម​កីឡា​នានា​។​



​ប្រជាប្រិយភាព​នៃ​វិស័យ​កីឡា​នៅ​ជុំវិញ​ពិភពលោក​កំពុង​រីកចម្រើន​យ៉ាងខ្លាំង​ដោយសារតែ​ការកើនឡើង​នៃ​សិទ្ធិ​ផ្សព្វផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​។ អ្នកគាំទ្រ​នៅក្នុង​តំបន់​ផ្សេងគ្នា​នៅ​ជុំវិញ​ពិភពលោក សុទ្ធ​តែមាន​កីឡា​ដែល​ពេញនិយម​ផ្សេងៗ​គ្នា​។ 
 
​ស្របពេល​គ្នា​នេះដែរ អ្វីៗ​ត្រូវ​បានបង្ហាញ​យ៉ាងច្បាស់ ថា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​នៅលើ​ពិភពលោក​ក្រៅតែពី​អ្នកជំនួញ គឺជា​អ្នកលេង​កីឡា​កម្រិត​អាជីព​នេះហើយ​។ ពី​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់ ជា​កិច្ចព្រមព្រៀង​ផ្សព្វផ្សាយ​សុទ្ធតែជា​បណ្តាញ​នៃ​ប្រាក់ចំណូល​របស់​ក្លិប និង​កីឡាករ​។ ហើយ​នេះ​ជា​មូល​ហេតុដែល​កីឡាករ Cristiano Ronaldo, LeBron James, Lionel Messi, Kevin Durant និង Roger Federer ជាដើម​សុទ្ធសឹង​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែលមាន​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។​
 
​តើ​កីឡា​ប្រភេទ​ណា​ដែល​គេ​ចាត់ទុកថា​មាន​ជាងគេ​បំផុត​នៅលើ​ពិភពលោក​សម្រាប់​ឆ្នាំ ២០២០​នេះ​? ដោយ​យោងតាម​ការចុះផ្សាយ​របស់ RichestJet យើង​នឹង​បង្ហាញ​លោកអ្នក​អំពី​ប្រភេទ​កីឡា​ដែលមាន​ជាងគេ​បំផុត​ទាំង​១០​នៅ​ជុំវិញ​ពិភពលោក​ដូចខាងក្រោម​៖
 
១- កីឡាបាល់ទាត់​

 
២- ប៊េ​សប​ល (Baseball)

 
៣- កីឡា​ជិះ​កង់​

 
៤- កីឡា​ហ៊ុ​ក​គី (Ice Hockey)

 
៥- កីឡា​វាយ​កូន​បាល់ 

 
៦- កីឡា​បាល់ឱប​បែប​អាមេរិក (American Football)

 
៧- កីឡាវាយកូនគោល 

 
៨- កីឡា​ប្ររថ​យន្ត (Auto-racing)

 
៩- កីឡាប្រដាល់​

 
១០- កីឡាបាល់បោះ​


Tag:
 កីឡា​មាន​ជាងគេ​លើ​លោក
© រក្សាសិទ្ធិដោយ thmeythmey.com