ពីនេះ ពីនោះ
កុំ​សរសេរ​«​បំរាម​»​ត្រូវ​សរសេរ​ជា «​បម្រាម​» វិញ​ទើបត្រូវ​
11, Jul 2020 , 7:39 am        
រូបភាព
វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​«​បម្រាម​»​ជា​ពាក្យ​ត្រឹមត្រូវ​។ ចំណែក​«​បំរាម​»​ដែល​ពលរដ្ឋ​ខ្លះ​និយម​សរសេរ និង​ប្រើប្រាស់​នៅក្នុង​សំណេរ ក៏​គួរតែ​បែរជា​សរសេរ​«​បម្រាម​»​អ៊ីចេះ​វិញ​ទើបត្រូវ​។

 
«​បម្រាម​»​មាន​ថ្នាក់​ពាក្យ​ជា​នាមសព្ទ ដែល​មានន័យថា សំបុត្រ​ហាមប្រាម​, សេចក្ដី​ហាមប្រាម​។ មាន​បម្រាម​បិទ​នៅ​ជិត​មាត់ទ្វារ​ប្រាប់ថា​កុំ​ឲ្យ​អ្នក​ក្រៅ​ចូល​។​
 
«​បម្រាម​» ជា​នាមសព្ទ​។ ចំណែក​ពាក្យ​«​ប្រាម​» និង​«​ប្រាម​»​មានន័យ​តែមួយ​ដូចគ្នា គឺ​ឃាត់​នរណាម្នាក់​មិន​ឲ្យ​ធ្វើ​អ្វីមួយ ឬ​ឃាត់​ដំណើរ និង​សកម្មភាព​អ្វីមួយ​៕ 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com