អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ត្រកូល Galaxy ថ្មី នឹង​មកដល់​កម្ពុជា​នៅ​ដើមខែ​សីហា​ឆាប់ៗ​នេះហើយ​!
10, Jul 2020 , 3:49 pm        
រូបភាព
​ភ្នំពេញ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០៖ ថ្មីៗ​នេះ​ក្រុមហ៊ុន សាម​សុង បានប្រកាស​ជាស​កល​នៃ​ការរៀបចំ​មហា​ព្រឹត្តិការណ៍ Galaxy Unpacked ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ ២០២០ វេលា​ម៉ោង ៩ យប់ ម៉ោង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ក្នុង​មហា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នោះ ក្រុមហ៊ុន សាម​សុង នឹងដាក់​បង្ហាញ​នូវ​មហាអំណាច​ស្មា​ត​ហ្វូ​ន ដែលមាន​តែមួយ​គ្មាន​ពីរ ប្រចាំឆ្នាំ 2020 របស់ខ្លួន​ជា​ផ្លូវការ​លើកដំបូង​។ 
 
​បើតាម​យូ​ធូប​ឆា​នែ​ល និង​គេហទំព័រ​ផ្លូវការ របស់​ក្រុមហ៊ុន សាម​សុង ក៏បាន​បង្ហាញ​ចេញ​នូវ​វីដេអូ Teaser ដោយមាន​រាង​ជា​ប៊ិក ហើយ​រំលេច​ចេញ​នូវ​តំណក់​ទឹកធ្លាក់​ពណ៌​មាស ដ៏​ទាក់ទាញ​បំផុត ដើម្បី​ជាការ​អញ្ជើញ​អ្នក​និយម​ប្រើប្រាស់​កំពូល​ស្មា​ត​ហ្វូ​ន ក៏ដូចជា​ផលិតផល សាម​សុង ទូទាំង​ពិភពលោក ឱ្យមក​តាមដាន​ព័ត៌មាន​លម្អិត​បន្ថែម ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ទៅតាម​ពេលវេលា​កំណត់​ខាងលើនេះ​។​
 
 
 
​គួរ​រំ​ឮ​ក​ផងដែរ​ថា ក្នុង​ព្រឹត្តិការណ៍​ដ៏​កក្រើក និង​ជាទី​មោ​ទ​k​បំផុត​នោះ ក្រុមហ៊ុន សាម​សុង ក៏ត្រូវ​បាន​គេ​រំពឹងទុក​ថា នឹងមាន​ដាក់​សម្ពោធ​ផលិតផល​ជាច្រើន​បន្ថែមទៀត ក្រៅពី​មហាអំណាច​ស្មា​ត​ហ្វូ​ន​របស់ខ្លួន ដែល​ក្នុងនោះ​មានដូចជា​៖ Galaxy fold 2, Galaxy Watch 3, Bud live, និង Galaxy Tab S7 Series ផងដែរ​។​
 
​ដូច្នេះ​សូមអ្នក​គាំទ្រ​រង់ចាំ​មើល​ទាំងអស់គ្នា ថា​តើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ដែល​ឈានមុខ​គេ​ក្នុង​លោក នឹងមាន​អ្វី​ប្លែក​អស្ចារ្យ និង​ទំនើប​បំផុត ក្នុងការ​ផ្លាស់ប្តូរ​នៃ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា នៃ​កំពូល​ស្មា​ត​ហ្វូ​ន ដែល​ពុំ​ធ្លាប់មាន​សម្រាប់​អនាគត (Change the shape of the future) តាមរយៈ​បណ្តាញ​សង្គម​ដូចខាងក្រោម​នេះ ៖ 
-​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន សាម​សុង ៖ www.samsung.com 
-​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន សាម​សុង ៖ www.facebook.com/SamsungCambodia
 
​សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​ទាំងអស់គ្នា ថា​តើ​មាន​អ្វីដែល​អស្ចារ្យ ប្លែក ឡូយ​ខ្លះ​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com