«​ទាក​» ឬ «​ឈ្លើង​គោក​» ដែល​អ្នកដើរ​ព្រៃ និង​ឡើង​ភ្នំ​តែង​ជួបប្រទះ​
ជាតិ
«​ទាក​» ឬ «​ឈ្លើង​គោក​» ដែល​អ្នកដើរ​ព្រៃ និង​ឡើង​ភ្នំ​តែង​ជួបប្រទះ​
11, Jul 2020 , 9:59 am        
រូបភាព
​ដោយ​៖ ខន ណា​រី​
 
​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត «​ទាក​» អាច​ហៅ​ម្យ៉ាង​ទៀតថា «​ឈ្លើង​គោក​»  ដែលមាន​ក្នុង​ព្រៃស្រោង ឬ​ជើងភ្នំ​ដែលមាន​ធាតុ​សើម​ជានិច្ច​។  ជារួម ទាក មាន​រូបរាង​ស្រដៀង​ឈ្លើង ប៉ុន្តែ​មាន​ភាព​រហ័ស​ជាង​។ ទាក​ត្រូវបាន​អ្នកធ្វើដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង ដូចជា​ការដើរ​ព្រៃ ឡើង​ភ្នំ ជួបប្រទះ​ជា​ញឹកញាប់​ពិសេស​នៅ​តំបន់​ព្រៃ​ស្មោង និង​តំបន់​ព្រៃ​ដែល​មិន​ធ្លាប់​ទទួលរង​ការបំផ្លិចបំផ្លាញ​ពី​ភ្លើង​ឆេះ​។​

 
 
​យុវតី ទីវ ចាន់​រ៉ា​ដេ​ត ដែល​ចូលចិត្ត​ដំណើរ​បែប​ផ្សេង​ព្រេង ដូចជា​ដើរ​ព្រៃ និង​ឡើង​ភ្នំ តែងតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សត្វ​ទាក ពស់ និង​ឧបសគ្គ​ផ្សេងៗ ដោយ​ដាក់​ជាប់​ជាមួយនឹង​ស្ព្រេ​បាញ់ និង​ការ​ស្លៀកពាក់​ជិតៗ​។​


 ទាក
 
​លោក ជួន ភិរម្យ មានបទពិសោធន៍​ដើរ​ព្រៃ​ឡើង​ភ្នំ​ជិត ២០​ឆ្នាំ​មកហើយ​នោះ បាន​ប្រាប់ ThmeyThmey25 ថា លោក​បាន​ជួប​ទាក ពស់ និង​សត្វ​ផ្សេងៗ ញឹកញាប់ ដែល​ទាំងនោះ​មិនមាន​ជា​ឧបសគ្គ​ធំ​នោះឡើយ​សម្រាប់​លោក​។  ប៉ុន្តែ​លោក​តែងតែ​ណែនាំ​ដល់​អ្នកមាន​បំណង​ឡើង​ភ្នំ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​ទាក និង​យល់ដឹង​ពី​វិធី​កំចាត់​សត្វ​ទាក​ផងដែរ ជាពិសេស​ត្រូវមាន​ស្ព្រេ​ជាប់​ខ្លួន​។ 
 


 ក្រុមយុវជនផាតសិទ្ធឡើងភ្នំឱរ៉ាល់

​យុវជន ផាត សិទ្ធ ហៅ SethiSelo ជា​អ្នក​ថតរូប​ម្នាក់ និង​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​តាម​តំបន់​ធម្មជាតិ​នានា​បាន​ឲ្យ​ដឹងថា រាល់ពេល​ធ្វើដំណើរ​ទៅលេង​នៅតាម​តំបន់​ព្រៃភ្នំ​ដូច​នៅ​ឱ​រ៉ា​ល់ តែងតែ​ជួបប្រទះ​សត្វ​ទាក ជាពិសេស ពេល​មាន​ភ្លៀង​ធ្លាក់ ហើយ​នៅ​អាកាសធាតុ​ក្តៅ ក៏មាន​ខ្លះៗ​ដែរ​។​
 
​យុវជន​រូបនេះ​រៀបរាប់ថា​៖ «​ខ្ញុំ​មិនមែន​គ្រាន់តែ​បាន​ជួប​នោះទេ តែ​ក៏​ធ្លាប់​ត្រូវ​ទាកទាម​ផងដែរ ពេល​វា ទាម និង​ខាំ យើង​មាន​អាកា​រៈ​ចុក​ដូច​ចាក់​ថ្នាំ និង​ឈឺ​តែមួយ​ភ្លែត​ក៏​បាត់​ហើយ បើ​វា​ទាម​ក៏​យក​ឈើ​ឆ្កឹះ​វា​ចេញទៅ​បាន​ហើយ​»៕


យុវជន ផាត សិទ្ធ


 រូប​ អ្នកដើរភ្នំ

Tag:
 ​ទាក​
 ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com