អត្ថបទពាណិជ្ជកម្ម
អ្នកស្រី ចន្ធី អ្នកខេត្តពោធិ៍សាត់ នឹងយកប្រាក់រង្វាន់៥លានរៀល ពីស្រាបៀរកម្ពុជា ទៅប្រកបរបរថ្មី ជាមួយក្តីសង្ឃឹមថានឹងជោគជ័យ
× បរាជ័យលើមុខរបរ អាចមិនមែនគ្រាន់តែជាការខាតបង់ច្រើន លើរឿងប្រាក់កាសប៉ុណ្ណោះទេ ប៉ុន្តែគឺកម្លាំងចិត្តផងដែរ។ ការពិត វាគឺជាមេរៀនបង្រៀនឲ្យបុគ្គលបរាជ័យ ឆ្ពោះទៅរកភាពជោគជ័យតែប៉ុណ្ណោះ ដរាបណា យើងនៅតែបន្តស្វែងរកវិធីសាស្ត្រផ្សេងៗ ធ្វើវាឲ្យបាន។
លើកនេះ អ្នកស្រី ឡោ ចន្ធី អ្នកខេត្តពោធិ៍សាត់ សង្ឃឹមថា នឹងទទួលបានជោគជ័យជាមួយមុខរបរថ្មី នៃការចិញ្ចឹមមាន់ស្រែរបស់គាត់ ជាមួយដើមទុនទឹកប្រាក់រង្វាន់ ៥លាន រៀលដែលឈ្នះពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា រួមផ្សំនឹងបទពិសោធន៍ ដែលរៀនចេះពីការបរាជ័យកាលពីមុន។
លោកស្រី ចន្ធី រៀបរាប់ពីការឈ្នះរង្វាន់នេះយ៉ាងដូច្នេះថា៖ «ស្រាបៀរ កម្ពុជា បានក្លាយជា ជម្រើស សម្រាប់ការជួបជុំរបស់ខ្ញុំ ជាមួយបងប្អូន និងមិត្តភក្តិទៅហើយ។ កាលពីថ្ងៃ ៣០ មិថុនា កន្លងទៅ ខ្ញុំមានកម្មវិធីអាហារសាមគ្គី ជាមួយសាច់ញាតិ ក្រុមគ្រួសាររបស់ខ្ញុំ ហើយខ្ញុំទិញស្រាបៀរ កម្ពុជា មកជប់លៀងដូចរាល់ដង។ តែលើកនេះ បំណងប្រាថ្នាខ្ញុំ បានដូចចិត្ត ដោយសារក្រវិលកំប៉ុងសំណាងទឹកប្រាក់ ៥លានរៀល ដែលខ្ញុំបានឈ្នះពីស្រាបៀរ កម្ពុជា នារាត្រីនោះ ខណៈដែលខ្ញុំគាស់កំប៉ុងទី៥»។ លោកស្រី នឹងយកទឹកប្រាក់ ៥លានរៀល នេះធ្វើជាដើមទុនទៅបង្កើតរបរចិញ្ចឹមមាន់ ឲ្យបានឲ្យបានសម្រេចដូចគេឯង នៅក្នុងភូមិ។
ក្រៅពីអ្នកស្រុកបាកានរូបនេះ ក៏នៅមានអ្នកឈ្នះសរុបចំនួន ៤៧ នាក់ផ្សេងទៀត បានគាស់ ឈ្នះប្រាក់ ៥ លានរៀល កាលពី១សប្តាហ៍កន្លងទៅ រួមមាន អ្នកភ្នំពេញ ២៩ នាក់ កំពង់ស្ពឺ ២ នាក់ កណ្តាល ៦ នាក់ កំពង់ឆ្នាំង ១ នាក់ ត្បូងឃ្មុំ ១ នាក់ កោះកុង ១ នាក់ ព្រះសីហនុ ១ នាក់ បន្ទាយមានជ័យ ១ នាក់ តាកែវ ២ នាក់ ឧត្តរមានជ័យ ១ នាក់ និង កំពង់ចាម ១ នាក់ផងដែរ។
ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com