ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ព្រឹក​ឡើង​រឹង​សន្លាក់​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
12, Jul 2020 , 6:59 am        
រូបភាព
​អ្នក​អាច​ដោះស្រាយ​បញ្ហា​សន្លឹក​ឡើង​រឹង​ដោយសារ​ជំងឺ​រលាក​សន្លាក់​បាន​យ៉ាង​ងាយ​ជាមួយ​គន្លឹះ​បែប​ធម្មជាតិ​មួយចំនួន​។ មាន​អ្វី​ខ្លះទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ទាំងនោះ ៖

 
១. ស្អំ​កម្ដៅ​
 
​គ្មាន​អ្វីដែល​ធ្វើឱ្យ​អាកា​រៈ​រឹង​សន្លាក់​ពេលព្រឹក​បាត់ទៅ​វិញ​បាន​លឿន​ជាង​ការ​ស្អំ​កម្ដៅ​ឡើយ​។ នេះ​ក៏​ព្រោះតែ​កម្ដៅ​អាចជួយ​ផ្ដល់​ភាព​ធូរស្រាល​ដល់​សាច់ដុំ​និង​ជាលិកា ព្រមទាំង​បំបាត់​អា​ការៈឈឺចាប់​ផងដែរ​។​
 
២. ងូតទឹក​ក្ដៅ​ឧណ្ហៗ​
 
​ក្រៅពី​ស្អំ​កម្ដៅ អ្នក​ក៏​អាច​គ្រាន់តែ​ងូតទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​សន្លាក់​ដែល​ឡើង​រឹង​របស់​អ្នក​ប៉ះ​ត្រូវ​នឹង​ទឹក​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី​។​
 
៣. ស្អំ​ទឹកកក​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រុំ​ទឹកកក​មួយកញ្ចប់​ក្នុង​កន្សែង ឬ​ក្រណាត់​ស្អាត​រួច​ស្អំ​លើ​សន្លាក់​ដែល​រឹង​និង​ឈឺ​សម្រាប់​រយៈពេល ២០ នាទី​ជាការ​ស្រេច​។ អនុវត្ត​ឱ្យបាន​ពី ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​។​
 
៤. ទទួលទាន​តែ​ខ្ញី​
 
​ជំនួស​ឱ្យ​ការ​ទទួលទាន​កាហ្វេ​ក្ដៅៗ​នៅពេល​ព្រឹក ចូរ​សាកល្បង​តែ​ខ្ញី​ជំនួស​វិញ​ដើម្បី​បំបាត់​អាកា​រៈ​រឹង​សន្លាក់​និង​ហើម​។ នេះ​ក៏​ព្រោះតែ​ខ្ញី​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​។​
 
 ៥. ទទួលទាន​តែ​រមៀត​
 
​រមៀត​ក៏មាន​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក ព្រមទាំង​សារធាតុ Curcumin ដែល​ជួយ​បំបាត់​ការ​ហើម ឈឺចាប់ និង​ឡើង​រឹង​នៃ​សន្លាក់​បាន​យ៉ាង​ប្រសើរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​តែ​រមៀត ឬ​បន្ថែម​ម្ស៉ៅ​រមៀត​ក្នុង​អាហារ​ប្រចាំថ្ងៃ​។​
 
៦. ទទួលទាន​អាហារ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ការ​រលាក​
 
​អ្នក​ក៏​គួរ​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​ការ​រលាក​ផងដែរ​ដើម្បី​បំបាត់​អា​ការៈឡើង​រឹង​ឈឺចាប់​សន្លាក់​។ ហើយក៏​កុំ​ភ្លេច​ទទួលទាន​អាហារ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ផង​ដោយ​អាហារ​ប្រភេទ​នេះ​ប្រសើរ​ណាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្លាក់​ឡើង​រឹង ហើម និង​ឈឺចាប់​។ ហើយ​ប្រភព​ដ៏​ល្អ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ គឺ​ត្រី​សម្បូរ​ខ្លាញ់ គ្រាប់​ធញ្ញជាតិ និង​ផ្លែ​បឺ​រ​ជាដើម​។​
 
៧. ធ្វើ​ចលនា ឬ​ក្រោក​ដើរ​
 
​សន្លាក់​ក៏​ងាយ​នឹង​ឡើង​រឹង​ហើយ​ឈឺចាប់​ដែរ​ប្រសិនបើ​អ្នក​ចំណាយពេល​ច្រើនពេក​អង្គុយ ឬ​គេង​មិន​ក្រោក​ធ្វើ​ចលនា​សោះ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com