សម្រាប់កម្មវិធីនៃការសម្ពោធស្មាតហ្វូន Flagship Vivo X50 Series នេះ បានប្រព្រឹត្តិទៅនៅផ្សារទំនើប Aeon2 សែនសុខស៊ីធី និងមានការផ្សាយផ្ទាល់ (Live) លើទំព័រហ្វេសប៊ុកផ្លូវការរបស់ Vivo និងទំព័រហ្វេសប៊ុក Hang Meas Live 24h។ មិនតែប៉ុណ្ណោះ មានវត្ថមានរបស់តារាចម្រៀងកំពូលប្រចាំប្រទេសកម្ពុជា ៣រូប គឺលោក ព្រាប សុវត្ថិ កញ្ញា សុខ ពិសី និង កញ្ញា ឡូរ៉ា ម៉ម ដែលសុទ្ធតែជាតារាតំណាងរបស់ក្រុមហ៊ុនស្មាតហ្វូន Vivo។
លើសពីនេះ ក៏មានវត្ថមានតារាតំណាង KOL Vivo លោករៀនថត (ពូជ្រួញ) ផងដែរ។ អ្វីដែលពិសេសសម្រាប់អ្នកទស្សនានៅលើទំព័រហ្វេសប៊ុករបស់ Vivo និងទំព័រហ្វេសប៊ុករបស់ហង្សមាស គឺក្រុមហ៊ុន Vivo ប្រកាសរួចជាស្រេចថា នឹងមានរង្វាន់ជាទូរស័ព្ទ Vivo X50 Series និងកាសប្លូធូ Vivo TWS Neo ជូនផងដែរ ចំពោះអ្នកដែលបានចុច Like Share និង Comment ក្នុងពេលផ្សាយផ្ទាល់។
យើងឃើញមានអ្នកចូលរួមមើលការផ្សាយផ្ទាល់ជាច្រើន និងបានចូលរួម Like និង Share ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ក្រុមហ៊ុន Vivo នឹងប្រកាសអ្នកឈ្នះរង្វាន់ Vivo X50 Series និងកាសប្លូធូ Vivo TWS Neo តែម្ដង។ ប្រសិនបើលោកអ្នកបានតាមដានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ Vivo និងទំព័រហ្វេសប៊ុករបស់ Hang Meas Live 24h ប្រហែលជាជ្រាបហើយថា ចាប់ពីថ្ងៃសម្ពោធនេះ រហូតដល់ថ្ងៃទី១៧ ខែកក្កដាខាងមុខ លោកអ្នកអាចកកុម្មង់ទុកជាមុន (Pre-order) នូវទូរសព្ទ X50Pro និង X50 ថ្មីនេះបានហើយ នៅតាមបណ្ដាហាងនៅទូទាំងប្រទេស ជាពិសេសលោកអ្នក នឹងទទួលបានកាដូបន្ថែមយ៉ាងពិសេសៗ រួមមាន៖
សូមបញ្ជាក់ផងដែរថា រង្វាន់ទាំង៤នេះ លោកអ្នក អាចទទួលបាន លុះត្រាតែលោកអ្នក បានកុម្មង់ទុកជាមុន ក្នុងរយៈពេល ៧ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកក្កដា។ ចំពោះអតិថិជនដែលពុំបានកុម្មង់ទុកជាមុន ក្នុងអំឡុងពេល ៧ថ្ងៃនេះទេ នឹងពុំទទួលបានរង្វាន់ខាងលើឡើយ។
- បំពាក់អេក្រង់កោងក្តោប ទំហំ6.56 អ៊ីញ Amoled Display កញ្ចក់កោង 3D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2376 x 1080 FHD+ / 90Hz high refresh rate
- ប្រើបន្ទះឈីប Qualcomm Snapdragon 765G
- CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz
- មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 256GB
- មានថ្មទំហំធំ 4315 mAh / Flashcharge 2.0 (33W)សាកថ្មពី 0 ទៅ 58% ប្រើរយៈពេលត្រឹមតែ 30mn
- ដំណើរការដោយ Android 10 និងស្បែក Interface ប្រភេទ Funtouch OS 10.5
- មានកាមេរ៉ាមុខទំហំ 32MP, កាមេរ៉ាក្រោយបួនគ្រាប់: 48MP (Gimbal Min Camera) + 13MP(Portrait lens) + 8MP(Wide angle/Macro) + 8MP(60x Super zoom)
- មានមុខងារ Face Unlock (ស្កេនមុខ) + In-Display Fingerprint Scanning (ស្កេនក្រយៅដៃលើអេក្រង់)
- អាចប្រើស៊ីមកាតបានពីរ
៤. សម្រាប់ស្មាតហ្វូន Vivo X50 ត្រូវបានបើកប្រកាសមកជាមួយនឹងកញ្ចប់តម្លៃ ៥៥៩ដុល្លារ មានមុខងារពិសេសៗ ដូចជា៖
- អេក្រង់រាបស្មើរ ទំហំ 6.56 អ៊ីញ Amoled Display កញ្ចក់រាង 2.5D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2376 x 1080 FHD+ / 90Hz high refresh rate
- ប្រើបន្ទះឈីប Qualcomm Snapdragon 730
- CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz
- មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 128GB
- មានថ្មទំហំធំ 4200 mAh / Flashcharge 2.0 (33W) សាកថ្មពី 0 ទៅ ៥៨% ប្រើរយៈពេលត្រឹមតែ 30នាទី
- ដំណើរការដោយ Android 10.5 និងស្បែក Interface ប្រភេទ Funtouch OS 10
- មានកាមេរ៉ាមុខទំហំ 32MP, កាមេរ៉ាក្រោយបួនគ្រាប់: 48MP(Super flagship Min Camera) + 13MP(20x super zoom Portrait lens) + 8MP(Wide angle) + 5MP(Super Macro lens)
- មានមុខងារ Face Unlock+In-Display Fingerprint Scanning
- អាចប្រើស៊ីមបានពីរ
៥. សម្រាប់កាសប្លូធូឥតខ្សែ Vivo TWS Neo ត្រូវបានប្រកាសមកជាមួយនឹងកញ្ចប់តម្លៃ ៧៩ដុល្លារ មានមុខងារពិសេស ដូចជា៖
- មានជម្រើសពីរពណ៌ គឺ Moonlight White (ពណ៌ស) / Starry Blue (ពណ៌ខៀវ)
- ទម្ងន់ទាំងមូល ៤៥.៧ ក្រាម កាសស្តាប់ត្រចៀកតែម្ខាងមានទម្ងន់ ៤.៧ក្រាម
- Status Light មាន ១ក្នុងប្រអប់
- ថាមពលថ្មក្នុងកាស 25mAh
- រយៈពេលស្ដាប់ស្ដាប់ 4.5h ស្ដាប់សរុប 22.5h
- Charging case ថាមពលថ្ម 400mAh
- ឆ្នាំងសាក Type-C
- ប្រភេទកាស Half in-ear
- គុណភាពសំឡេង apt-X Adaptive/AAC/SBC
- មីក្រូហ្វូន Dual
- Phone Calls បានទាំងពី Earphones Supported
- មិនជ្រាបធូលីនិងទឹក IP54
- ប្ល៊ូធូស 5.2