ជាតិ
អ្នកជំនាញ ជ្រើស​យក​ការ​បង្ហាប់ដី​បែប​បុរាណ ក្នុង​ការងារ​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​
11, Jul 2020 , 7:29 pm        
រូបភាព
​សៀមរាប​៖ ការជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត នឹង​បញ្ចប់​ជា​ស្ថាពរ​នាពេល​ឆាប់ៗ​។ បច្ចុប្បន្ន ក្រុមការងារ​កំពុង​បង្ហាប់ដី​លើផ្លូវ​ដើរ នៃ​ជ្រុង​ខាងជើង មុននឹង​រៀបចំ​កម្រាល​ថ្ម​ពីលើ ដើម្បី​បញ្ចប់​គម្រោង ក្រោយពី​ជួសជុល​ពង្រឹង​ជញ្ជាំង​ថ្មបាយក្រៀម ដោយ​ការចាក់​បេតុង​ជំនួយ​ខាងក្នុង​ហើយ​នោះ​។ អ្នកជំនាញ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការជ្រើសរើស​បច្ចេកទេស​បង្ហាប់ដី​បែប​បុរាណ ជំនួស​គ្រឿងចក្រ​នេះ គឺ​ដើម្បី​បញ្ចៀស​ហានិភ័យ​ដល់​រចនាសម្ព័ន្ធ​ស្ពាន​។ ម្យ៉ាង​ទោះជា​បង្ហាប់ដី​តាម​បច្ចេក​បុរាណ តែ​វា​នៅតែមាន​ភាពរឹងមាំ​ដូច​ការប្រើ​គ្រឿងយន្ត​ដែរ​។​លោក អន សុភាព អ្នកគ្រប់គ្រង​ការដ្ឋាន​ជួសជុល​ដែលជា​កិច្ចសហប្រតិបត្តិការ រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា ជប៉ុន ពន្យល់​ដូច្នេះ​៖«​ការប្រើ​គ្រឿងចក្រ​ព​ន្លឿ​ន​ការងារ​នៅទីនេះ​ក៏ពិតមែន  តែ​រចនាសម្ព័ន្ធ​ស្ពាន​ហាល ក៏​ប្រឈម​នឹង​ភាព​រង្គើ​»​។



​សូម​អញ្ជើញ​ទស្សនា ការ​បង្ហាប់ដី​បែប​បុរាណ នៅ​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត ដូចតទៅ​៖ 








Tag:
 ស្ពាន​ហាល​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com