ពីនេះ ពីនោះ
សុខភាព
គួរ​ឧស្សាហ៍​ញ៊ាំ “​ទៀបបារាំង​” ល្អ​ណាស់​ចំពោះ​សុខភាព ទប់ស្កាត់​ជំងឺ​
12, Jul 2020 , 6:59 pm        
រូបភាព
​ទៀបបារាំង​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ជូរអែម​ឆ្ងាញ់​និង​សម្បូរ​ណាស់ដែរ​ក្នុងប្រទេស​កម្ពុជា​។ ទោះបីជា​ស្គាល់​និង​ចូលចិត្ត​ទទួលទាន​ផ្លែឈើ​នេះ ប៉ុន្តែ​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ការ​ទទួលទាន​ផ្លែទៀប​បារាំង ៖

 
១. ទប់ស្កាត់​បញ្ហា​ទល់លាមក​
 
​ទៀបបារាំង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​និង​ជាតិ​ទឹក​ខ្ពស់​ដែល​ជួយ​សម្រួល​ចលនា​ពោះវៀន​ទប់ស្កាត់​បញ្ហា​ទល់លាមក​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​។ ការរួមបញ្ចូល​ទៀបបារាំង​ក្នុង​របប​អាហារ​ក៏​ជួយ​កម្ចាត់​កាកសំណល់​និង​ជាតិពុល​ពី​ក្នុង​រាងកាយ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។​
 
២. ព្យាបាល​រាគ​
 
​ទៀបបារាំង​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​ដែល​សម្លាប់​ពពួក​មេរោគ​បាក់តេរី​ដែល​បង្ក​ឱ្យ​រាគ​ចេញពី​ក្នុង​ពោះវៀន​។ ផ្លែឈើ​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ទឹក​ដែល​ជួយ​ទប់ស្កាត់​អាកា​រៈ​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ដែល​ច្រើន​កើតឡើង​កំឡុងពេល​រាគ​។​
 
៣. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​ការ​ទទួលទាន​ផ្លែឈើ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​និង​ជាតិ​ទឹក គឺ​ល្អ​ណាស់​ប្រសិនបើ​អ្នក​កំពុង​ព្យាយាម​សម្រក​ទម្ងន់​។ នេះ​ក៏​ព្រោះតែ​វា​ជួយ​ឱ្យ​ឆាប់​ឆ្អែត​ទប់ស្កាត់​ការទទួល​ទាន​ច្រើន​លើស​។​
 
៤. ពង្រឹង​សុខភាព​ឆ្អឹង​
 
​ទៀបបារាំង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​ចាំបាច់​និង​ជាតិ​រ៉ែ​ដូច​ជាំ​កាល់ស្យូម ទង់ដែង ស័ង្កសី វីតាមីន D ម៉ាញ៉េ​ស្យូ​ម និង​ម៉​ង់​កា​ណែ​ស​ដែល​ជួយ​ពង្រឹង ក៏ដូចជា​រក្សា​សុខភាព​ឆ្អឹង​ល្អប្រសើរ​។​
 
៥. ធ្វើឱ្យ​អ្នក​កាន់តែ​ស្រស់ស្អាត​
 
​នេះ​ក៏​ព្រោះតែ​ទៀបបារាំង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​សុខភាព​ស្បែក​ស្រស់ស្អាត ការពារ​កោសិកា​ស្បែក​សុខភាព​ល្អ និង​ការផលិត​កូ​ឡា​ជែ​ន​។​
 
៦. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​ទៀបបារាំង​មាន​ផ្ទុក​វីតាមីន A វីតាមីន C វីតាមីន E ស័ង្កសី ជាតិ​ដែក ទង់ដែង និង​សេ​លេ​ញ៉ូ​ម​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ប្រឆាំង​បាក់តេរី វីរុស និង​ប៉ារ៉ាស៊ីត​។​
 
៧. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​នេះ​ក៏​ព្រោះតែ​ទៀបបារាំង​មាន​ផ្ទុក​សារធាតុ niacin​។ កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ជួយ​រក្សា​សុខភាព​បេះដូង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com