ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! រូបមន្ត​ធម្មជាតិ​ដោះស្រាយ​បញ្ហា​ស្នាម​សំលាក​លើ​ស្បែក​
12, Jul 2020 , 8:59 pm        
រូបភាព
គ្មាន​នរណាម្នាក់​ចង់​មាន​ស្នាម​សំលាក​លើ​ស្បែក​ឡើយ ដូច្នេះ​ទើប​អ្នក​មួយចំនួន​សុខចិត្ត​ចំណាយ​ប្រាក់​មិន​ស្ដាយ​ដើម្បី​ទទួលបាន​ស្បែក​រលោង​ស្រស់ស្អាត​។ ទោះជា​យ៉ាងណា​មិនចាំបាច់​ចំណាយ​ប្រាក់​ក៏​អ្នក​អាច​បំបាត់​ស្នាម​សំលាក ឬ​ធ្វើឱ្យ​វា​មើល​លែង​សូវ​ឃើញ​ផងដែរ​តាមរយៈ​ការអនុវត្ត​រូបមន្ត​ធម្មជាតិ​មួយចំនួន​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​វិធី​ងាយៗ​បំបាត់​ស្នាម​សំលាក ឬ​ធ្វើឱ្យ​វា​មើល​លែង​សូវ​ឃើញ​ដូច​មុន ៖

 
១. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​លើ​ស្នាម​សំលាក​ក្នុង​ចលនា​បែប​រង្វង់​ថ្នមៗ​។ ទុកចោល​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ១ ម៉ោង សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ​។​
 
២. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ចំនួន ២ ស្លាបព្រា​បាយ​ជាមួយ​ទឹក ៤ ស្លាបព្រា​បាយ​។ កូរ​ឱ្យ​សព្វ សឹម​ប្រើប្រាស់​ដុំ​សំឡី​ជ្រលក់​ក្នុង​ទឹក​ល្បាយ​លើ​ផ្ដិតៗ​លើ​ស្នាម​សំលាក​និង​ទុកចោល​រហូតដល់​ស្ងួត​។ អនុវត្ត​រាល់​យប់​មុន​ចូល​គេង ហើយ​លាង​សម្អាត​ចេញ​នៅពេល​ព្រឹក​។​
 
៣. ថ្នាំ​គ្រាប់​អាស្ពីរីន​
 
​ដំ​ថ្នា​អាស្ពីរីន ២ គ្រាប់​ឱ្យ​ម៉ដ្ឋ​រួច​បន្ថែម​ទឹក​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ល្បាយ​លើ​ស្នាម​សំលាក​ទុកឱ្យ​ស្ងួត សឹម​លាង​សម្អាត​ចេញ​។​
 
៤. ម្សៅ Baking soda
 
​លាយ​ម្សៅ Baking soda ជាមួយ​ទឹក​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​សឹម​លាប​លើ​ស្នាម​សំលាក​។ ទុកចោល​រហូតដល់​ស្ងួត​មុននឹង​លាង​សម្អាត​ចេញ​។ អនុវត្ត​សារ​ឡើងវិញ​ឱ្យបាន ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៥. ប្រេងដូង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កម្ដៅ​ប្រេងដូង​ពី ២ ទៅ ៣ ស្លាបព្រា​បាយ រួច​លាប​ម៉ាស្សា​ប្រេងដូង​លើ​ស្នាម​សំលាក​សម្រាប់​រយៈពេល​ប្រហែល ១០ នាទី​។ ទុក​រហូតដល់​ស្បែក​ស្រូប​យកជាតិ​ប្រេង​យ៉ាងហោចណាស់ ១ ម៉ោង​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​។​
 
៦. ត្រសក់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ត្រសក់​ស្រស់​លើ​ស្នាម​សំលាក​ជាប្រចាំ​។​
 
៧. ទឹកឃ្មុំ​
 
​លាប​ម៉ាស្សា​ទឹកឃ្មុំ​ឆៅ​លើ​ស្នាម​សំលាក​សម្រាប់​រយៈពេល ១០ នាទី​។ ទុកចោល​សម្រាប់​រយៈពេល ១ ម៉ោង​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com