ជាតិ
សេដ្ឋកិច្ច
៦​ខែ​ក្នុង​វិបត្តិ​កូ​វីដ ការប្រមូល​ពន្ធ​កម្ពុជា នៅតែ​កើន​បាន​១២​ភាគរយ
12, Jul 2020 , 11:54 am        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ(កណ្តាល)។ រូបថត៖ GDT
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ(កណ្តាល)។ រូបថត៖ GDT
​ភ្នំពេញ​៖ ឆមាស​ទី​១ ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ថ្លៃ​ពន្ធអាករ​គ្រប់​ប្រភេទ ចូល​ថវិកាជាតិ បាន​ប្រមាណ​១៦៨៤​លាន​ដុល្លារ​។ តួរ​លេខ​នេះ គឺ​បាន​កើនឡើង​១២​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាល​ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធ​សដារ កាលពី​ថ្ងៃទី​១០​កក្កដា​។

 
​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​បញ្ជាក់ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ ចំណូល​ពី​ពន្ធដារ​២​ប្រភេទ គឺ​ពន្ធអាករ​លើ​តម្លៃបន្ថែម (VAT) និង​ពន្ធ​លើ​ប្រាក់ចំណូល បាន​រក្សា​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ។ ដោយឡែក ចំណូល​ពន្ធដារ​ប្រចាំខែ​មិថុនា​ឆ្នាំ​២០២០​កន្លងមកនេះ កម្ពុជា​រកបាន​ជិត​២០០​លាន​ដុល្លារ​៕ 
 

Tag:
 ពន្ធដារ​
© រក្សាសិទ្ធិដោយ thmeythmey.com