ជាតិ
ទីផ្សារ​ទាកាប៉ា​ល្អ តែ​កសិករ​ខ្មែរ​មិនសូវ​ចាប់អារម្មណ៍​
12, Jul 2020 , 10:29 pm        
រូបភាព
​សៀមរាប​៖ ប្រជាពលរដ្ឋ​ខ្មែរ​ចូលចិត្ត​ចិញ្ចឹមសត្វ ដូចជា​សត្វ​គោ ក្របី ជ្រូក មាន់ ទា​។​ល​។ សត្វ​ទា ជា​សត្វ​មួយ​ប្រភេទ ដែល​ងាយស្រួល​ចិញ្ចឹម ទាំង​ការផ្តល់​ចំណី​ផង​។ ទាកាប៉ា ជា​សត្វ​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​ចូលចិត្ត​ចិញ្ចឹម និង​មាន​តម្រូវការ​ទីផ្សារ តែ​គេ​មើលឃើញថា ការចិញ្ចឹម​ទាំងនោះ​មាន​លក្ខណៈ​តូច ឬ​ជា​លក្ខណៈ​គ្រួសារ​នៅឡើយ​។​

 
 
 
​លោក សុខ សំណាង ពលរដ្ឋ​នៅ​ក្រុង​សៀមរាប បាន​មើលឃើញ​ឱកាស​ច្រើន​លើ​ការចិញ្ចឹម​ពូជ​ទាកាប៉ា​។ កសិករ​រូបនេះ កំពុង​ចាប់ផ្តើម​ចិញ្ចឹម​ទាកាប៉ា​នៅ​ការដ្ឋាន​ចិញ្ចឹមសត្វ​របស់លោក ស្ថិតនៅ​ខាងកើត​ក្រុង​សៀមរាប និង​រំពឹងថា អាច​ពង្រីក​ការចិញ្ចឹម​ឱ្យបាន​កាន់តែ​ធំ​នាពេល​អនាគត​។​
 
​សម្រាប់​អ្នក​ស្រឡាញ់​ការចិញ្ចឹម​សត្វ លោក សុខ សំណាង យល់ថា ពលរដ្ឋ​ខ្មែរ​គួរ​ងាក​មក​ចិញ្ចឹម​ទាកាប៉ា​ឱ្យបាន​ច្រើន ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​តាម​ភោជនីយដ្ឋាន​ដែលមាន​តម្រូវការ​ច្រើន ព្រោះថា​ពលរដ្ឋ​ខ្មែរ​និយម​ហូប​ទា​នេះ​ណាស់​។ លោក​ពន្យល់ថា​៖« ទីផ្សារ​រាល់ថ្ងៃ​របស់​ទាកាប៉ា គឺ​មួយ​គីឡូក្រាម​ចន្លោះ​ពី​១​ម៉ឺន ទៅ​១​ម៉ឺន​៥​ពាន់​រៀល ខ្ញុំ​ចង់ឱ្យ​កសិករ​ខ្មែរ​ចិញ្ចឹម​ឱ្យបាន​ច្រើន ដើម្បីឱ្យ​ថ្លៃ​មាន​លំនឹង ហើយ​ឱ្យ​ពលរដ្ឋ​យើង​កាន់តែច្រើន​ងាក​មក​ញុំ​ា​ទាកាប៉ា​នេះ​វិញ​»​។​
 
​ច ធ្វើឱ្យ​តម្លៃ​ថ្លៃ ទើប​ធ្វើឱ្យ​ពលរដ្ឋ​ហូប​ទាកាប​ជំនួស ដែល​ប្រភេទ​ទា​នេះ​គេ​និយម​ចិញ្ចឹម​សម្រាប់​យក​ពង​តែប៉ុណ្ណោះ​។  លោក សុខ សំណាង ប្រាប់ថា​ទាកាប៉ា​ងាយស្រួល​ចិញ្ចឹម​ដូច​ទាកាប​ដែរ គឺ​វា​ស៊ី​ស្រូវ ផ្លែឈើ និង​បន្លែ​មួយចំនួន ហើយ​វា​លូតលាស់​លឿន​ទៅតាម​ប្រូតេអ៊ីន​ក្នុង​ចំណី​ដែល​ផ្តល់ឱ្យ​។ គេ​អាច​ចាប់​លក់បាន នៅពេល​វា​មាន​អាយុ​ចាប់ពី​៣​ខែ​កន្លះ​តទៅ​។ ការចិញ្ចឹម​ដោយមាន​ការ​ហ៊ុំ​គ្រប​ត្រឹមត្រូវ ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ និង​ឆាប់​លូតលាស់​បានល្អ​។ លោក សុខ សំណាង បញ្ជាក់​។​


 
​បច្ចុប្បន្ន លោក សុខ សំណាង ដែលមាន​វ័យ​ជាង​៤០​ឆ្នាំ  កំពុង​សិក្សា​ដើម្បី​ធ្វើយ៉ាងណា​ចិញ្ចឹម​ទាកាប៉ា​ដែល​លោក​មើលឃើញ​ឱកាស​ច្រើន ទទួលបាន​ជោគជ័យ​។ ក្នុងនោះ លោក សុខ សំណាង ក៏​ត្រៀមខ្លួន​ដើម្បី​ទុក​ចែករំលែក​ដល់​កសិករ​ដទៃទៀត​ផងដែរ​៕





Tag:
 កសិកម្ម​
  ទាកាប៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com