ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ទប់ទល់​ជំងឺ​ថប់​បារម្ភ​ជាមួយ​អាហារ​ទាំងនេះ​
13, Jul 2020 , 8:59 pm        
រូបភាព
​ដឹង​ទេ​ថា​មិនបាច់​ប្រើ​ថ្នាំ​ក៏​អ្នក​អាច​ទប់​ទល់នឹង​បញ្ហា​នៃ​ជំងឺ​ថប់​បារម្ភ​បាន​ផងដែរ​ជាមួយ​អាហារ​មួយចំនួន​! ថា​តើ​អាហារ​អ្វីខ្លះ​ជួយ​ប្រយុទ្ធប្រឆាំង​ជំងឺ​ថប់​បារម្ភ​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ទប់ទល់​ជំងឺ​ថប់​បារម្ភ ៖

 
១. សារាយសមុទ្រ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​និង​ជាតិ​រ៉ែ ពិសេស​ម៉ាញ៉េ​ស្យូ​ម ក៏ដូចជា​សារធាតុ Tryptphan ខ្ពស់​ដែល​ជួយ​ទប់ទល់​អាកា​រៈ​នៃ​ជំងឺ​ថប់​បារម្ភ​បាន​យ៉ាង​ប្រសើរ​។​
 
២. បន្លែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន ជាតិ​រ៉ែ​ចាំបាច់ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​មាន​លក្ខណៈសម្បត្តិ​រក្សា​តុល្យភាព​អ័រម៉ូន​។ ហើយ​បញ្ហា​នៃ​ជំងឺ​ថប់​បារម្ភ​អាច​បណ្ដាលមកពី​អតុល្យភាព​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​។​
 
៣. ប្ល៊ូ​បឺ​រី​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ phytonutrients ដែល​ចាំបាច់​សម្រាប់​បំបាត់​ស្ត្រេ​ស​និង​កាត់បន្ថយ​អាកា​រៈ​នៃ​ជំងឺ​ថប់​បារម្ភ​។​
 
៤. ស៊ុត​
 
​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន D​។ ស៊ុត​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន រួមទាំង​អាស៊ីត​អា​មី​ណូ​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ដើម្បី​លូតលាស់ រក្សាសុខ​ភាពរឹងមាំ និង​ជួយ​ផលិត​អ័រម៉ូន​អារម្មណ៍ល្អ​គ្រប់គ្រង​ការ​គេង Serotonin​។ អ័រម៉ូន​នេះ​ក៏​ជួយ​បង្កើន​ភាពប្រសើរឡើង​នៃ​មុខងារ​ខួរក្បាល ហើយ​កាត់បន្ថយ​បញ្ហា​ថប់​បារម្ភ និង​ស្ត្រេ​ស​គួរឱ្យកត់សម្គាល់​
 
៥. គ្រាប់​ធញ្ញជាតិ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​សុខភាព​ល្អ វីតាមីន សារធាតុចិញ្ចឹម និង​ជាតិ​រ៉ែ​ដែល​ជួយ​ទប់ទល់​អាកា​រៈ​នៃ​ជំងឺ​ថប់​បារម្ភ​គួរឱ្យកត់សម្គាល់​។ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ទទួលទាន​ច្រើនជាង​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com