ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ស្លាក់ឆ្អឹងត្រី​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
14, Jul 2020 , 6:59 am        
រូបភាព
​បញ្ហា​ស្លាក់ឆ្អឹងត្រី​អាច​កើតមាន​ជា​ញឹកញាប់​និង​មិនអាច​ស្មានដឹង​មុន​ឡើយ​។ អ្វីដែល​សំខាន់​នោះ គឺ​វា​អាច​បង្ក​អា​ការៈឈឺចាប់​ខ្លាំង​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ក៏​ព្រោះ​អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​។ មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អ្វីដែល​អ្នក​គួរ​ធ្វើ​ពេល​ស្លាក់ឆ្អឹងត្រី ៖

 
១. ប្រេង​អូ​លីវ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ទទួលទាន​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​ពេញ​ជាការ​ស្រេច​។​
 
២. ទឹកក្រូច​ឆ្មារ​ស្រស់​
 
​ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​ស្រស់ ១ កែវ គឺជា​វិធី​ដ៏​ប្រសើរ​បំផុត​មួយ​ដើម្បី​កម្ចាត់​ឆ្អឹង​ត្រី​ដែល​ទាក់​ជាប់​នឹង​បំពង់ក​។ ជាតិ​អាស៊ី​តនៃ​ក្រូចឆ្មារ​ជួយ​រំលាយ ឬ​ធ្វើឱ្យ​គែម​នៃ​ឆ្អឹង​ត្រី​ផុយ​រួម​តូច​ងាយ​នឹង​ធ្លាក់​ចុះទៅ​។​
 
៣. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​បាយ​ពេញ​ក្នុង​ទឹក ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​ជាការ​ស្រេច​។​
 
៤. បឺ​រ​សណ្ដែកដី​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លេប​បឺ​រ​សណ្ដែកដី ១ ស្លាបព្រា​បាយ​ពេញ​។ ភាព​ស្អិត​នឹង​ជួយ​នាំ​ឆ្អឹង​ត្រី​ឱ្យ​ធ្លាក់​ទៅក្នុង​ក្រពះ​កន្លែង​ដែល​វា​ត្រូវបាន​រំលាយ​។​
 
៥. ចេក​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បៀម​ចេក​មួយ​ដុំ​ធំ​សមល្មម​ក្នុង​មាត់​យ៉ាងហោចណាស់​មួយ​ទា​ទី​ដើម្បីឱ្យ​វា​ទន់​បន្តិច​មុននឹង​លេប​ចូល​។ ទទួលទាន​ទឹក ១ កែវ​តាម​ក្រោយ​ជាការ​ស្រេច​។​
 
៦. នំ​បុ័ង​
 
​អ្នក​អាច​ជ្រលក់​នំ​ប័​ុ​ង​មួយ​ដុំ​ធំ​សមល្មម​ក្នុង​ទឹក ឬ​ទឹកដោះគោ រួច​លេប​ចូល​ជាការ​ស្រេច​។​
 
​ប្រយ័ត្ន​! ប្រសិនបើ​រូបមន្ត​ណាមួយ​មិនអាច​ជួយ​ឱ្យ​ឆ្អឹង​ត្រី​ធ្លាក់​ចុះទៅ​ទេ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com