រថយន្ត
អន្តរជាតិ
ដើម្បីងាយស្រួលសម្រាប់អ្នកបើកបរ Google Maps នឹងដាក់ទីតាំងភ្លើងចរាចរណ៍លើ GPS
× សម្រាប់អ្នកបើកបររាប់លាននាក់នៅលើពិភពលោក ប្រព័ន្ធ GPS ក្លាយជាមគ្គទេសក៍ដែលមិនអាចខ្វះបាននាសម័យកាលបច្ចុប្បន្ន ជាពិសេសសម្រាប់អ្នកដែលធ្វើដំណើរផ្លូវឆ្ងាយនឹងឆ្លងកាត់ទីតាំងនានាជាលើកដំបូង។ យោងតាមការផ្សាយរបស់ Tech Xplore ក្រុមហ៊ុន Google កំពុងសាកល្បងកម្មវិធីថ្មីមួយបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អ្នកបើកបរ ដែលនោះគឺ ទីតាំងភ្លើងសញ្ញាចរាចរណ៍។
GPS បានគូសវាសសញ្ញាប្រាប់ផ្លូវសម្រាប់អ្នកបញ្ជាយានយន្ត ទាំងផ្លូវវាងដែលលឿន និងតាមផ្លូវធំៗ ដែលត្រូវការបត់បែនច្រើន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Google មិនបានត្រួសត្រាយជាសកលទាក់ទងនឹងទីតាំងដែលមានភ្លើងសញ្ញាចរាចរណ៍ ឬសញ្ញាឈប់ (Stop) នោះឡើយ។
នៅសហរដ្ឋអាមេរិក ការបញ្ជាក់ពីទីតាំងដែលមានភ្លើងសញ្ញាចរាចរណ៍ ឬទីតាំងឈប់ ពិតជាផ្តល់សារសំខាន់ខ្លាំងណាស់សម្រាប់អ្នកបើកបរចំពោះជម្រើសដែលពួកគេត្រូវធ្វើដំណើរ ព្រោះថា ពេលខ្លះ ការបើកបរកាត់ទីតាំងដែលមានភ្លើងសញ្ញាចរាចរណ៍ ញឹកញាប់ ក៏បានធ្វើឲ្យពួកគេខាតបង់ពេលវេលាផងដែរ។
តាមពិតទៅអ្នកប្រើប្រាស់ Google Maps ក៏អាចមើលឃើញរូបភាពនៃទីតាំងផ្សេងៗ រួមទាំងភ្លើងសញ្ញាចរាចរណ៍នៅលើស្មាតហ្វូនផងដែរ ជាពិសេសនៅលើប្រព័ន្ធប្រតិបត្តិការ Android និងនៅលើ iOS 13 របស់ Apple រីឯជប៉ុន បានដាក់ដំណើរការមុនគេលើ Google ប៉ុន្តែវាមិនទាន់មានលក្ខណៈទូលំទូលាយនៅឡើយ។
បច្ចុប្បន្ន GPS មិនមែនដើរប្រើប្រាស់សម្រាប់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាមិនមុខងារជាច្រើនទៀត ដូចជាប្រតិបត្តិការយោធា ប្រតិបត្តិការសង្គ្រោះ ទីតាំងទប់ស្កាត់គ្រោះមហន្តរាយ ក៏ដូចជា ការតាមដានស្ថានភាពជំងឺឆ្លងផ្សេងៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com