ព្រះពុទ្ធ​ប្បដិមា​៨​អង្គ នៅ​វត្ត​បឹង​ខ្យា​ង ខេត្តកណ្ដាល បាន​រង​ខូចខាត ដោយសារ​អគ្គិភ័យ
ជាតិ
សង្គមជាតិ
ព្រះពុទ្ធ​ប្បដិមា​៨​អង្គ នៅ​វត្ត​បឹង​ខ្យា​ង ខេត្តកណ្ដាល បាន​រង​ខូចខាត ដោយសារ​អគ្គិភ័យ
13, Jul 2020 , 10:59 pm        
រូបភាព
រូបភាពពីព្រះតេជគុណព្រះនាម Chan Pichreaksmey ដែល​គង់នៅ​ក្នុង​វត្ត​បឹងខ្យាង ខេត្ត​កណ្តាល​
រូបភាពពីព្រះតេជគុណព្រះនាម Chan Pichreaksmey ដែល​គង់នៅ​ក្នុង​វត្ត​បឹងខ្យាង ខេត្ត​កណ្តាល​
​ភ្នំពេញ​៖ ព្រះវិហារ​១​ខ្នង ក្នុង​វត្ត​បឹង​ខ្យា​ង ដែល​ស្ថិតនៅ​ភូមិ​ប្រឡាយ ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ឆាបឆេះ​ដោយសារ​ទុស្សេ​ខ្សែភ្លើង កាលពី​ថ្ងៃទី​១៣ ខែកក្កដា ដែល​បាន​បណ្តាល​ឲ្យ​ខូចខាត​នូវ​ព្រះពុទ្ធ​ប្បដិមា​ចំនួន​៨​អង្គ  ទៀនវស្សា​ធំ​តូច​៥​គូ និង​សម្ភារ​ផ្សេងៗ​ទៀត​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

 
 
​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អគ្គិភ័យ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ហើយ​ត្រូវបាន​ពន្លត់​ទៅវិញ នៅវេលា​ម៉ោង​ជិត​១​រសៀល ដោយ​ប្រើ​រថយន្ត​ទឹក​ពន្លត់​ចំនួន​៨​គ្រឿង ដោយ ស្មើនឹង​ទឹក​ចំនួន​៧៣​ម៉ែត្រ​។​
 
​សូមបញ្ជាក់ថា ព្រះវិហារ​១​ខ្នង​ដែល​ឆាបឆេះ​នេះ មាន​បណ្ដោយ​ប្រវែង​១៦​ម៉ែត្រ ទទឹង​ប្រវែង​៨​ម៉ែត្រ កំពស់​១៤​ម៉ែត្រ​៕  
 

Tag:
 ព្រះវិហារ​
 ​ភ្លើង​
 ​ព្រះពុទ្ធ​ប្បដិមា
© រក្សាសិទ្ធិដោយ thmeythmey.com