ជាតិ
សង្គមជាតិ
UNDP ផ្ដល់​Tablet ១៧០០​ ​គ្រឿង ដល់​ក្រសួងផែនការ ដើម្បី​សម្រួល​ដល់​ការធ្វើ​បណ្ណសម​ធម៌​
14, Jul 2020 , 10:29 pm        
រូបភាព
ក្រុមការងាររបស់ក្រសួងសង្គមកិច្ច ចុះចែកអំណោយដល់គ្រួសារក្រីក្រ (រូបតំណាង
ក្រុមការងាររបស់ក្រសួងសង្គមកិច្ច ចុះចែកអំណោយដល់គ្រួសារក្រីក្រ (រូបតំណាង
​ភ្នំពេញ​៖ កម្មកវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានផ្ដល់ Tablet ១៧០០ ​គ្រឿង​បន្ថែមទៀត ដល់​ក្រសួងផែនការ ដើម្បី​ជួយ​សម្រួល​ការងារ​ដល់​ឃុំ​សង្កាត់ លើ​កា​រព​ន្លឿ​ន​ធ្វើ​បណ្ណ​សមធម៌​ដល់​ពលរដ្ឋ​ក្រីក្រ​។



​ក្រសួងផែនការ​បានស្នើ​សុំ​ Tablet​ នេះ ពី​អង្គការ UNDP ដោយសារ​មើលឃើញ​ពី​ភាពយឺតយ៉ាវ​និង​លំបាក​ក្នុងការ​បំពេញការងារ​របស់​ម​ន្រី្ត​ឃុំ​សង្កាត់​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​ក្រសួងផែនការ លោក ស្រី ដា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៤ កក្កដា​។ 
 
​អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា កន្លងមក​នៅតាម​ឃុំ​សង្កា​ត​ទាំងអស់​មាន Tablet តែមួយ​គ្រឿង​ប៉ុណ្ណោះ សម្រាប់​ស្រង់​ទិន្ន័យ​សម្រាប់ធ្វើ​បណ្ណសម​ធម៌ ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការងារ​។ លោក ស្រី ដា ថ្លែងថា​៖ «​តាម​ឃុំ​សង្កាត់​មាន Tablet​នេះ តែមួយ​គ្រឿង​ប៉ុណ្ណោះ ដោយ​ពិនិត្យឃើញ​ភាពលំបាក​ក្នុងការ​ធ្វើការ​របស់​ម​ន្រី្ត​និង​ធ្វើការ​យឺត​ពី​ការធ្វើ​បណ្ណ​សមធម៌ ក្រសួង​ក៏​សម្រេច​ស្នើសុំ Tablet បន្ថែម​ពី UNDP»​។ 
 
​លោក ស្រី ដា អះអាងថា អំឡុងពេល​បំពេញការងារ​ធ្វើ​បណ្ណ​សមធម៌​ក្រសួងផែនការ​បាន​រក​ឃើញ​ភាពមិនប្រក្រតី​៦៦៧៥​ករណី ហើយ​ក៏បាន​ដោះស្រាយ​រួចរាល់​អស់​ដែរ​។ លោក​បញ្ជាក់ថា ភាពមិនប្រក្រតី​ដែល​រកឃើញ​ភាគច្រើន គឺ​បណ្ណ​ហួស​សុពលភាព អ្នកមាន​ជីវភាព​ប្រសើរឡើង អ្នក​មិន​ទទួលបាន​បណ្ណ និង​បាត់​បណ្ណ ឬ​រហែក​ជាដើម​។ 
 
​គិត​ត្រឹម​ថ្ងៃនេះ រដ្ឋាភិបាល​បានផ្ដល់​ប្រាក់​ដល់​ពលរ​ដ្ឋ​ក្រីក្រ​ប្រមាណ​៥២​ម៉ឺន​គ្រួសារ គិត​ជា​ទឹកប្រាក់​ប្រមាណ​៣២​លាន​ដុល្លារ​។ នេះ​បើតាម​ការលើកឡើង​រប​ស់ស​ម្ដេច ហ៊ុន សែន ក្នុង​កម្មវិធី​ចុះ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ប​ង្កា​ត់​ត្រី និង​សំណេះសំណាល​ជាមួយ​កសិករ​នៅ​ខេត្តព្រៃវែង​ថ្ងៃទី​១៤ កក្កដា​៕
 

Tag:
 បណ្ណ​សមធម៌​
  ក្រសួងផែនការ​
  UNDP
© រក្សាសិទ្ធិដោយ thmeythmey.com