COVID-19
ជាតិ
ករណី COVID-19 នៅ​អាស៊ីអាគ្នេយ៍​ឡើង​ជិត​២០​ម៉ឺន​នាក់ ខណៈ​ឥណ្ឌូណេស៊ី និង​ហ្វីលីពីន មាន​អ្នកស្លាប់​បន្ថែម​
14, Jul 2020 , 6:12 pm        
រូបភាព
លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo ពិនិត្យមើល​ស្ថានភាពនៅមន្ទីរចត្តាឡីស័កនៅហ្សាការតា។ រូបថត AFP
លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo ពិនិត្យមើល​ស្ថានភាពនៅមន្ទីរចត្តាឡីស័កនៅហ្សាការតា។ រូបថត AFP
ដោយ: រួបរួម
COVID-19 បន្ត​រាលដាល​នៅលើ​ពិភពលោក ដោយមាន​អ្នក​ឆ្លង​ជាង​១៣​លាន​នាក់ ក្នុងនោះ​ស្លាប់​ជាង​៥៧.៦​ម៉ឺន​នាក់ និង​សះស្បើយ​ជាង​៧.៧​លាន​នាក់​។ ដោយឡែក​នៅ​អាស៊ីអាគ្នេយ៍ ករណី​ឆ្លង​ឡើង​ជិត​ដល់​២០​ម៉ឺន​នាក់ ក្នុងនោះ​ស្លាប់​ជាង​៥៥០០​នាក់ និង​សះស្បើយ​ជាង​១១​ម៉ឺន​នាក់​។​



​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៤ ខែកក្កដា នេះ ឥណ្ឌូណេស៊ី មាន​ករណី​ឆ្លង​១៥៩១​នាក់ និង​ស្លាប់​៥៤​នាក់​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​ជាង​៧៨០០​នាក់ (​ស្លាប់​៣៧១០​នាក់ សះស្បើយ​ជិត​៣៨០០​នាក់​)​។ ហ្វីលីពីន ដែល​ស្ថិតនៅ​លំដាប់​ទី​ពីរ មាន​អ្នក​ឆ្លង​បន្ថែម​៦៣៤​នាក់ និង​ស្លាប់​បន្ថែម​៦​នាក់ ដោយ​សរុប​មាន​ជាង​៥៧០០​ករណី (​ស្លាប់​១៦០៣​នាក់ សះស្បើយ ជាង​២​ម៉ឺន​នាក់​)​។​

​សិង្ហ​បុរី ស្ថិតនៅ​លេខ​រៀង​ទី​៣ (​សរុប​ជាង​៤៦០០០​ករណី ស្លាប់​២៦​នាក់ សះស្បើយ​ជាង​៤២០០០​នាក់​)​។ ម៉ាឡេស៊ី សរុប​ជាង​៨៧០០​នាក់ (​ស្លាប់​១២២​នាក់ សះស្បើយ​ជាង​៨៥០០​នាក់​)​។ ថៃ សរុប​ជាង​៣២០០​នាក់ (​ស្លាប់​៥៨​នាក់ និង​សះស្បើយ​ជាង​៣០០០​នាក់​)​។​

​វៀតណាម រួមជាមួយ​កម្ពុជា ទី​ម័​រ​ខាងកើត និង​ឡាវ គ្មាន​ករណី​ស្លាប់​ឡើយ ដោយ​វៀតណាម មាន​៣៧៣​ករណី (​សះស្បើយ​៣៥២​ករណី​)​។ មី​យ៉ាន់​ម៉ា មាន​៣៣៦​ករណី ក្នុងនោះ​ស្លាប់​៦​នាក់ និង​សះស្បើយ​២៦១​នាក់​។​

 កម្ពុ​ជាមាន​៩​ករណី​ថ្មី នាំ​ឲ្យ​ចំនួន​សរុប​ឡើងដល់​១៦៥ ក្នុងនោះ​សះស្បើយ​១៣៣​នាក់​។ ព្រុយ​ណេ មាន​១៤១​ករណី ដោយ​ស្លាប់​៣​នាក់ និង​សះស្បើយ​១៣៨​នាក់​។​

​ទី​ម័​រ​ខាងកើត ២៤​ករណី និង​ឡាវ ១៩​ករណី សុទ្ធតែ​ព្យាបាល​សះស្បើយ និង​មិនទាន់​រកឃើញ​ករណី​ថ្មី​ឡើយ​៕




© រក្សាសិទ្ធិដោយ thmeythmey.com