ចង់​ស្រែក​ឲ្យ​ខ្លាំងៗ តែ​ខ្លាច​អ្នកជិតខាង​ឆ្ងល់ បងប្រុស​សុខចិត្ត​នៅ​ស្ងៀម ហើយ​សើច​ញញឹម​ជាមួយ​រង្វាន់​៥​លាន​រៀល ពី​គម្រប​ដបទឹកក្រូច​អាយ​ស៍​កូ​ឡា តែម្នាក់ឯង​
អត្ថបទពាណិជ្ជកម្ម
ចង់​ស្រែក​ឲ្យ​ខ្លាំងៗ តែ​ខ្លាច​អ្នកជិតខាង​ឆ្ងល់ បងប្រុស​សុខចិត្ត​នៅ​ស្ងៀម ហើយ​សើច​ញញឹម​ជាមួយ​រង្វាន់​៥​លាន​រៀល ពី​គម្រប​ដបទឹកក្រូច​អាយ​ស៍​កូ​ឡា តែម្នាក់ឯង​
15, Jul 2020 , 3:09 pm        
រូបភាព
ដោយ: ថ្មីៗ
​បាត់ដំបង​៖ ខណៈ​រសជាតិ​ទឹកក្រូច​អាយ​ស៍​កូ​ឡា IZE Cola កំពុង​ទទួល​បានការ​ពេញនិយម​ពី​ពលរដ្ឋ​កម្ពុជា គ្រប់​វ័យ និង គ្រប់​ទីកន្លែង​មិន​ថា​ពួកគេ​ជ្រើស​យក​ពិសា​នៅផ្ទះ ឬ​ក្នុង​កម្មវិធី​ផ្សេងៗ ដូច្នេះ​ជៀស​មិន​ផុត​នឹងមាន​ព័ត៌មាន​អំពី​អ្នកឈ្នះ​រង្វាន់​ពី​ទឹកក្រូច​នេះ​ជា​ហូរហែ​ផងដែរ​។​
 
​លោក គឹម សុខ​ហេង ជា​អាជីវករ​លក់​សម្លៀកបំពាក់​នៅ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង បាន​រៀបរាប់​អំពី​ការនិយម​ពិសា​ទឹកក្រូច​នេះ និង រង្វាន់​ដែល​គាត់​បានឈ្នះ​យ៉ាង​ដូច្នេះ​ថា​៖  «​ចូលចិត្ត​រសជាតិ​ទឹកក្រូច​អាយ​ស៍​កូ​ឡា IZE Cola ដោយសារតែ​វា​មាន​រសជាតិ​ផ្អែម​ល្មម​ឆ្ងាញ់ ហើយ​ជាពិសេស​បើ​ញ៉ាំ​ជាមួយ​អាហារ​ទៀត​កាន់តែ​ឆ្ងាញ់​ខ្លាំង​»​។​
 
​លោក​បន្ថែមទៀតថា លោក​សប្បាយចិត្ត​ខ្លាំងណាស់​ចង់​ស្រែក​ហ៊ោរ​បន្តិច ចង់​លោត​បន្តិច ប៉ុន្តែ​ខ្លាច​អ្នកជិតខាង​ឆ្ងល់ និង ភ័យ ដូច្នេះ​លោក​បានត្រឹមតែ​ទប់​ក្តីរំភើប និង​សើច​ញញឹម​តែម្នាក់ឯង​ពេលដែល​បានឃើញ​រង្វាន់​ទឹកប្រាក់ ៥​លាន​រៀល នៅ​គម្រប​ដបទឹកក្រូច​អាយ​ស៍​កូ​ឡា IZE Cola ដែល​លោក​បាន​បើក​ពិសា​។ 


 
​ជាមួយ​សំណាង​ទឹកប្រាក់ ៥​លាន​រៀល នេះ លោក​សង្ឃឹមថានឹង​ជួយ​ពង្រីក​មុខរបរ​លក់ស​ម្លៀ​ក​បំពាក់​របស់លោក​ឲ្យ​កាន់តែ​ចំណេញ​ច្រើនជាង​មុន​មួយកម្រិត​ទៀត​។  
 
​ទឹកក្រូច​អាយ​ស៍ IZE ដប និង កំប៉ុង ផ្តល់​សំណាង​ជាច្រើន​ក្នុង​គម្រប និង ក្រវិល​កំប៉ុង ដែល​រួមមាន​ទឹកប្រាក់​សុទ្ធ ៥​លាន​រៀល ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន ទឹកប្រាក់ ១​ម៉ឺន​រៀល ៥​ពាន់​រៀល និង ទឹកក្រូច​អាយ​ស៍ IZE ជាច្រើន​រយ​រង្វាន់​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com