អត្ថបទពាណិជ្ជកម្ម
​សហគ្រាស​ខ្នាតតូច និង​មធ្យម​ក្នុងស្រុក​បន្ត​រីកចម្រើន​តាមរយៈ​ទុន​បង្វិល និង​កញ្ចប់​សេវាកម្ម​ហិរញ្ញវត្ថុ សម្រាប់​ខ្សែចង្វាក់​អាជីវកម្ម
15, Jul 2020 , 4:06 pm        
រូបភាព
 ​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០២០ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង អង្គការ​ដៃគូ​ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា (CPSA)  បាន​សហការគ្នា​រៀបចំ​សិក្ខាសាលា​មួយ​ស្តីអំពី “​ឱកាស​ទទួលបាន​ទុន​បង្វិល និង​កញ្ចប់​សេវាកម្ម​ហិរញ្ញវត្ថុ​សម្រាប់​ខ្សែសង្វាក់​អាជីវកម្ម​” ដែលមាន​ការចូលរួម​ពី​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់ អេ អឹម ខេ អង្គការ CPSA និង​ម្ចាស់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ជាច្រើន​នាក់ ជាពិសេស​ផ្នែក​កែច្នៃ​ចំណីអាហារ អ្នកផ្គត់ផ្គង់ និង​ប្រមូល​ទិញ​ផលិតផល​កសិកម្ម​ជាដើម​។​
 
​ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង ក្នុង​គោលបំណង ផ្តល់ឱកាស​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ដើម្បី​ស្វែងយល់​ពី​លទ្ធភាព​ដែល អេ អឹម ខេ នឹង​ជួយ​ជ្រោមជ្រែង​ដល់​អាជីវកម្ម​របស់​ពួកគាត់​តាមរយៈ​ការផ្តល់​ទុន​បង្វិល និង​កញ្ចប់​សេវាកម្ម​ហិរញ្ញវត្ថុ​សម្រាប់​ខ្សែសង្វាក់​អាជីវកម្ម បង្ហាញ​ពី​ឱកាស​ដាក់លក់​ផលិតផល​ក្នុង​កម្មវិធី​ទន្លេសាប​ដោយ​ឥតគិតថ្លៃ​ដល់​ម្ចាស់​អាជីវកម្ម ក៏ដូចជា​ឱកាស​សម្រាប់​ការបង្កើត​ទំនាក់ទំនង​ល្អ​រវាង អេ អឹម ខេ ជាមួយ​ម្ចាស់​អាជីវកម្ម និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នៅក្នុង​កិច្ចសហការ​នេះ​ផងដែរ​។​
 
​នាយក​ប្រចាំ​ប្រទេស​អង្គការ CPSA លោក ចាន់ សេរី​រដ្ឋា បាន​លើកឡើងថា “ មិន​ថា​នៅក្នុង​កាលៈទេសៈ​ដែល​អាជីវកម្ម​កំពុង​ជួប​បញ្ហា ឬ​អាជីវកម្ម​កំពុង​រីកចម្រើន​នោះទេ យើង​ឃើញថា បញ្ហា​សាច់ប្រាក់ ឬ​ទុន​បង្វិល​នេះ គឺជា​ឆ្អឹងខ្នង​នៃ​បញ្ហា​ទាំងអស់ របស់​សហគ្រិន ដែល​ត្រូវ​ដោះស្រាយ​ជាប្រចាំ​។ ដូច្នេះ វា​ពិត​មាន​សារៈសំខាន់​ខ្លាំងណាស់​ដើម្បី​ជួយ​ពួកគាត់ ប្រសិនបើ ដៃគូ​ដែលជា​ស្ថាប័ន​ផ្តល់​ឥណទាន សម្រាប់​ជា​ទុន​បង្វិល ឬ​កញ្ចប់​សេវា​ហិរញ្ញវត្ថុ​ណា ដែល​សមស្រប និង​ងាយស្រួល​ផងដែរ​នោះ​។ 


 
​លោក​បន្ថែ​ទៀតថា “​ការផ្តល់​កញ្ចប់​សេវាកម្ម​ហិរញ្ញវត្ថុ​ពី គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុង កាលៈទេសៈ​នេះ ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ជ្រោមជ្រែង​ដល់​ការរីកចម្រើន​អាជីវកម្ម ក្នុងស្រុក ជាពិសេស​គឺ​ផ្នែក​សិ​ផល​កសិកម្ម និង​ការកែច្នៃ​ចំណីអាហារ​នេះដែរ​។​”
 
​លោក ហួត សុខា ប្រធាន​នាយក​ប្រតិបត្តិ​សាជីវកម្ម​បាន​ឲ្យ​ដឹងថា “ ការរៀបចំ​កញ្ចប់​សេវាកម្ម​ហិរញ្ញវត្ថុ​សម្រាប់​ខ្សែចង្វាក់​អាជីវកម្ម ដោយសារ​យើង​មើលឃើញ​ឱកាស​ពី​ឬ​សគល់​នៃ​បញ្ហា​ក្នុង​ខ្សែចង្វាក់​អាជីវកម្ម ដូចជា ការខ្វះ​ដើមទុន​បង្វិល​សម្រាប់​ទិញ​វត្ថុធាតុដើម ឬ ទំនិញ​ពី​អ្នកផ្គត់ផ្គង់ ឧបសគ្គ​នៃ​ការបង្កើន​បរិមាណ​លក់ និង​ពង្រីក​ទីផ្សារ បញ្ហា​ទ្រព្យ​ធានា ក៏ដូចជា​តម្រូវការ​សេវា​ហិរញ្ញវត្ថុ​សម្រាប់​គាំទ្រ​សង្វាក់​អាជីវកម្ម​ដូចជា សន្សំ សេវា​ទូទាត់ បើកប្រាក់​បៀវត្ស​...​ដែល​អាច​ផ្តល់​ផលចំណេញ​ច្រើន​សម្រាប់​ក្រុមហ៊ុន​ផងដែរ​។ ដូចនេះ អេ អឹម ខេ បង្កើត​កញ្ចប់​សេវាកម្ម​ហិរញ្ញវត្ថុ​សម្រាប់​ខ្សែសង្វាក់​អាជីវកម្ម​នេះ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​ទៅនឹង​បញ្ហា​ដែល​សហគ្រាស​កំពុង​ជួបប្រទះ​។ 


 
​អេ អឹម ខេ ខិតខំ​ធ្វើយ៉ាងណា​ផ្តល់​កិច្ចសហការ​ល្អ​សម្រាប់​ដៃគូ​មាន​លក្ខណៈ​បត់បែន​តាម​អាជីវកម្ម និង​តម្រូវការ​ជាក់ស្តែង​រប​ស់​សហគ្រិន​នីមួយៗ អ្នកផ្គត់ផ្គង់ និង​ដេប៉ូ​ចែកចាយ​ជាដើម​។​” លោក​បាន​បន្ថែមថា “​អេ អឹម ខេ សូម​លើកទឹកចិត្ត​ដល់​បងប្អូន​ដែលជាសហគ្រិន​មក​ទទួល ប្រឹក្សា​ពី អេ អឹម ខេ ដើម្បី​ទទួល​ឱកាស​អភិវឌ្ឍ​អាជីវកម្ម​ខ្លួន​មួយកម្រិត​ទៀត​។​”
 
​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ អេ អឹម ខេ បានលើកឡើង​ពី​ការបង្កើត​កញ្ចប់​សេវាកម្ម​ហិរញ្ញវត្ថុ​នេះ​ថា ជា​យន្ត​ការដើរ​ស្រប​ជាមួយ​ទស្សនវិស័យ និង​បេសកម្ម​របស់​គ្រឹះស្ថាន​ក្នុង​ការជួយ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​របស់​អតិថិជន ព្រោះថា អតិថិជន អេ អឹម ខេ ជាង​៨០% ជា​ប្រជាកសិករ ដែលមាន​ជីវភាព​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​។ 


 
​ការបង្កើត​កញ្ចប់​សេវាកម្ម​ហិរញ្ញវត្ថុ នេះ លោក​ប្រធាន​នាយក​ប្រតិបត្តិ​ជឿជាក់ថា នឹង​ជួយ​ទ្រទ្រង់​ដល់​ខ្សែចង្វាក់​អាជីវកម្ម​រប​ស់សហគ្រាស​ខ្នាតតូច និង​មធ្យម​ជាពិសេស​ផ្នែក​កសិផល​កសិកម្ម និង​ការកែច្នៃ​ចំណីអាហារ​កាន់តែ​មានកា​រ​រីកចម្រើន​ថែម​មួយកម្រិត​ទៀត​។​”
 












(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com