COVID-19
អន្តរជាតិ
ហ្វីលីពីន ដាក់​ប៉ូលិស​ចុះ​ឆែកឆេរ​តាម​ផ្ទះ​រក​អ្នកជំងឺ COVID-19
15, Jul 2020 , 9:29 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ដោយ:
 
​ដោយ​៖ អ៊ឹម ម៉េង​ស៊ា​ង (​)
 
​អាជ្ញាធរ និង​ប៉ូលិស​ហ្វីលីពីន នឹង​ចុះ​ឆែកឆេរ​តាម​ផ្ទះ​ប្រជាជន​ខ្លួន ដើម្បី​ស្វែងរក​អ្នកជំងឺ COVID-19 ក្នុង​គោលដៅ​បង្ការ​ការចម្លង​ទ្រង់ទ្រាយ​ធំ​។ រដ្ឋមន្ត្រី​មហាផ្ទៃ​ហ្វីលីពីន លោក Eduardo Año និយាយ​បែបនេះ នៅ​ថ្ងៃទី​១៤ ខែកក្កដា ខណៈ​មានការ​កើនឡើង​ករណី​ឆ្លង​និង​ស្លាប់ COVID-19 ហើយ​តំបន់​ខ្លះ​អាជ្ញាធរ​បានសម្រេច​ដាក់​ចំណាត់ការ​រឹតត្បិត​ជាថ្មី​។​
 
​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ រដ្ឋមន្ត្រី Eduardo Año លើកឡើង​ដូច្នេះ​ថា​៖«​យើង​មិន​ចង់​ឲ្យ​អ្នកជំងឺ COVID-19 ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ខ្លួនឯង ជាពិសេស ប្រសិនបើ​ផ្ទះ​ពួក​កេ ពុំមាន​លក្ខណៈ​បច្ចេកទេស​គ្រប់គ្រាន់​សម្រាប់ធ្វើ​ដូចនេះ​»​។ លោក​បន្តថា​៖«​ដូច្នេះហើយ អ្វីដែល​យើង​នឹងត្រូវ​ធ្វើ គឺ ចុះ​ឆែកឆេរ​តាម​ផ្ទះ ហើយ​យើង​នឹង​នាំយក​ករណី​វិជ្ជមាន​ទៅកាន់​មណ្ឌល​ច​ត្ដា​ឡី​ស័ក COVID-19 យើង​»​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋមន្ត្រី​មហាផ្ទៃ​រូបនេះ បាន​ទទូច​ឲ្យ​ប្រជាជន​ហ្វីលីពីន​រាយការណ៍​ករណី COVID-19 ក្នុង​សហគមន៍​ពួកគេ​។ លោក​ក៏បាន​ព្រមាន​ថា អ្នកជំងឺ​ដែល​មិន​ព្រម​សហការ​ជាមួយ​អាជ្ញាធរ ប្រឈមមុខ​នឹង​ទោស​ជាប់ពន្ធនាគារ​ផងដែរ​។​
 
​ទោះជា​បែបនេះ​ក្តី វិធីសាស្ត្រ​ថ្មី​នេះ គឺ​ផ្ទុយ​ពី​សេចក្តីណែនាំ​សុខាភិបាល​មុន​របស់​ហ្វីលីពីន ដែល​អះអាងថា ករណី COVID-19 ដែលមាន​រោគសញ្ញា​ស្រាល ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​នៅផ្ទះ​។ 
 
 
​មែនទែនទៅ វិធានការ​រឹងត្អឹង​របស់​អាជ្ញាធរ​ហ្វីលីពីន​មួយ​នេះ  ធ្វើឡើង​អំឡុង​សប្តាហ៍​ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ បាន​រកឃើញ​ករណី​ស្លាប់​ច្រើន​បំផុត​ក្នុងពេល​ត្រឹម​មួយថ្ងៃ ហើយ​កំណើន​អ្នក​អ្នកជំងឺ COVID-19 ដេក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ហក់​ឡើង​ខ្ពស់​។ 
 
​ការ​ហក់​ឡើង​នេះ គឺ​កើត​ក្រោយ​វិធាន​ការបិទ​ប្រទេស​ត្រូវបាន​បន្ធូរបន្ថយ ចាប់តាំងពី​ថ្ងៃ​១ ខែមិថុនា ដែល​អនុញ្ញាត​ឲ្យ​មាន​ធ្វើដំណើរ និង​បើក​អាជីវកម្ម​ឡើងវិញ​។  បច្ចុប្បន្ន ហ្វីលីពីន មាន​ករណី​ឆ្លង ៥៧ ៥៤៥ ករណី និង​អ្នកស្លាប់ ១៦០៣​នាក់​៕ 
 
 
 

Tag:
 ហ្វីលីពីន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com