ហេតុអ្វី​ត្រូវ​ដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​?
ជាតិ
សុខភាព
ហេតុអ្វី​ត្រូវ​ដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​?
15, Jul 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង គឺជា​ការវះកាត់​មួយ​ដែល​បញ្ចូល​បង្គោល​ធ្មេញ ហើយ​បង្គោល​នេះ​នឹង​ធ្វើជា​ចន្ទល់​សម្រាប់​ការដាក់​ធ្មេញ​។ លោក​ទន្ត​បណ្ឌិត ម៉ុក ភី​រម្យ បាន​លើកឡើងថា ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង ធ្វើឡើង​សម្រាប់​អ្នក​ដែល​បាត់បង់​ធ្មេញ​មួយ ឬ​ពីរ​គ្រាប់​ឡើងទៅ អ្នកជំងឺ​ប្រើ​ធ្មេញ​ស្នឹ​ត ដែល​ពិបាក​ក្នុងការ​ប្រើប្រាស់​ដូចជា​ឈឺ ស្អិត និង​ជួយ​កែប្រែ​ពី​ធ្មេញ​ដោះ​ដាក់​ទៅជា​ធ្មេញ​ជាប់​បាន​។​



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង​ទន្ត​បណ្ឌិត ម៉ុក  ភី​រម្យ ប្រធាន​មន្ទីរ​ព្យាបាល​ធ្មេញ​ផ្កាឈូក និង​ជា​ប្រធាន​សមាគមន៍​ដាំ​បង្គោល​ធ្មេញ​កម្ពុជា ដូចតទៅ​៖
 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​ទន្ត​បណ្ឌិត ម៉ុក ភី​រម្យ បាន​លើកឡើងថា ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង មានមុខ​ងារ​ជួយ​ដល់​ការ​ទំពារ​ឡើងវិញ និង​មិន​ប៉ះពាល់​ដល់​ធ្មេញ​ដទៃទៀត​។ «​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង យើង​អាច​រក្សា​ធ្មេញ​ធម្មជាតិ​ឱ្យនៅ​ដ​ដែរ ជួយ​ការពារ​ធ្មេញ​សងខាង កុំឱ្យ​ទ្រេត​ចូល​ធ្មេញ​ដែល​បាត់បង់ ហើយ​ជួយ​ការពារ​ឆ្អឹង​កុំឱ្យ​ស្រក និង​ស្វិត​ថែមទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ទន្ត​បណ្ឌិត ម៉ុក ភី​រម្យ អំពី​អត្ថប្រយោជន៍​នៃ​ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​។​
 
​បើតាម​ប្រធាន​មន្ទីរ​ព្យាបាល​ធ្មេញ​ផ្កាឈូក​លោក​ទន្ត​បណ្ឌិត ម៉ុក ភី​រម្យ ការដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​មួយ ជាទូទៅ​ត្រូវ​ចំណាយ​រយៈពេល​ប្រហែល​៤០​នាទី​ក្នុង​ការដាំ ក្រោយពី​ដាំ​បង្គោល​រួចហើយ ត្រូវ​ទុក​បង្គោល​នេះ​រយៈពេល​៦​សប្ដាហ៍​ឡើងទៅ ទើប​អាចដាក់​ធ្មេញ​បាន​៕

Tag:
 ដាំ​បង្គោល​ក្នុង​ឆ្អឹង​
  ធ្មេញ​
© រក្សាសិទ្ធិដោយ thmeythmey.com