សណ្ឋាគារ​មួយ​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​សប្បុរសធម៌ រៃអង្គាស​ជំនួយ​ជួយ​ជនក្រីក្រ​ដែល​ជួប​វិបត្តិ​ដោយសារ​ជំងឺ​កូ​វីដ ១៩
អត្ថបទពាណិជ្ជកម្ម
សណ្ឋាគារ​មួយ​រៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​សប្បុរសធម៌ រៃអង្គាស​ជំនួយ​ជួយ​ជនក្រីក្រ​ដែល​ជួប​វិបត្តិ​ដោយសារ​ជំងឺ​កូ​វីដ ១៩
16, Jul 2020 , 10:18 am        
រូបភាព
ដោយ: ថ្មីៗ
​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ធ្វើឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​មួយផ្នែកធំ​នៅក្នុង​ខេត្តសៀមរាប ដែលជា​ខេត្ត​មួយ​ពឹង​អាស្រ័យ​ធំ​លើ​វិស័យ​ទេសចរណ៍​។ ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទទួលផល​ពី​វិស័យនេះ បាន​បាត់បង់​ចំណូល និង​គ្មាន​ថវិកា​សង​ថ្លៃ​ធនាគារ​ជាដើម​។ កត្តា​នេះ ធ្វើឱ្យ​ស្ថានភាព​ក្នុង​គ្រួសារ​ពួកគេ​មាន​ភាពលំបាក ហើយ​គ្រួសារ​ខ្លះ​គ្មាន​ម្ហូបអាហារ​គ្រប់គ្រាន់ ដោយសារ​សមាជិកគ្រួសា​រ​បាត់បង់​ការងារ​ធ្វើ​។​
 
​ដោយ​មើលឃើញ​ស្ថានភាព​ដ៏​លំបាក​នេះ សណ្ឋាគារ​មួយ​ក្នុង​ក្រុង​សៀមរាប គឺ​សណ្ឋាគារ The Sanctuary Residence បាន​រិះរក​គ្រប់​មធ្យោបាយ និង​បាន​សហការ​ជាមួយ​អង្គការ Life Cycle Cambodia ដើម្បី​រក​ជំនួយ ធ្វើយ៉ាងណា​ជួយ​ពួកគាត់​ឱ្យបាន​ទាន់ពេលវេលា​ទៅតាម​លទ្ធភាព​ដែល​អាចជួយ​ទៅបាន​។ ព្រឹត្តិការណ៍​ជិះ​កង់​សប្បុរសធម៌ ពី​ភ្នំពេញ​-​សៀមរាប ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ជនក្រីក្រ​ក្នុង​ខេត្តសៀមរាប នឹង​រៀបចំឡើង​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៩ កក្កដា នេះ នៅលើ​ចំងាយ​ផ្លូវ ២៥១​គីឡូម៉ែត្រ​។ អ្នកជិះ​កង់​នីមួយៗ សង្ឃឹមថានឹង​មិនមាន​ការស្រេកឃ្លាន​ទៀតឡើយ​ក្នុង​រយៈពេល​យ៉ាងហោចណាស់ ៦​ខែ​ទៀត សម្រាប់​គ្រួសារ​អ្នកជិះ​កង់​ផ្ទាល់ និង គ្រួសារ​ផ្សេងៗ  សរុប​១០០​គ្រួសារ ( អ្នកជិះ​កង​ម្នាក់​រក​ជំនួយ​សម្រាប់ ១០ គ្រួសារ​) ដែល​កំពុង​ត្រូវ​ការគាំទ្រ​ផ្នែក​អាហារ​តាមរយៈ​ការ​រៃអង្គាស​ទៅកាន់​ធនាគារ​អាហារ​សៀមរាប  ( Food Bank Siem Reap ) ដោយ​ការ​ជិះ​កង់​នេះ ។




 
​កាលពី​២​សប្ដាហ៍​មុន ក្រុមការងារ​ទទួលបាន​ព័ត៌មាន​អំពី​ការសុំ​ជំនួយ​ដល់​គ្រួសារ​ដ៏​លំបាក​មួយ​ដែល​មានតែ​ឪពុក​ពិការ ( គ្រោះថ្នាក់​ការងារ ) និង​កូនស្រី​អាយុ​៧​ឆ្នាំ​ម្នាក់ ។ គាត់​ត្រូវបាន​ប្រពន្ធ​បោះបង់ចោល ។ គាត់​មិនមាន​លទ្ធភាព​ធ្វើការ​ព្រោះ​គាត់​ពិការ​មួយ​កំណាត់​ខ្លួន បន្ទុក​ទាំងអស់​ត្រូវ​ធ្លា​ក់លើ​កូនស្រី​។  នាង​មានតែ​ខោអាវ​១​សម្រាប់​ជាប់​នឹង​ខ្លួន គ្មាន​ទាំង​ស្បែកជើង ហើយ​ពួកគេ​គ្មាន​អាហារ​រយៈពេល ២ ថ្ងៃ​មកហើយ​។ ទិដ្ឋភាព​នេះ​ធ្វើឱ្យ​យើង​ទប់ចិត្ត​មិនបាន និង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ជួយ​ដល់​ពួកគាត់​។ ទីបំផុត​យើង​បាន​បញ្ជូន​អាហារ និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​ឱ្យ​ពួកគាត់​បាន​ទាន់ពេលវេលា អំឡុង​ពេលដែល​គាត់​ត្រូវការ​ជំនួយ​បំផុត និង​បាន​បញ្ជូន​ឪពុក​ទៅ​មន្ទី​ពេទ្យ​ដើម្បី​ពិនិត្យ និង​រក​វិធី​ព្យាបាល​គាត់​បាន​ប្រសើរឡើង សង្ឃឹមថា​គាត់​នឹង​អាចមាន​លទ្ធភាព​ជួយ​ខ្លួន​គាត់​បាន​នៅពេល​អនាគត ។​


 
​អ្វីដែល​យើង​កំពុង​ធ្វើ​បច្ចុប្បន្ននេះ គឺ​ធ្វើការ​វៃ​អង្គាស​ការ​ឧបត្ថម​ពី​អ្នក​ទាំងអស់គ្នា ដើម្បី​យកទៅជួយ​ដល់​គ្រួសារ​ដែល​ក្រីក្រ ខ្វះ​លទ្ធភាព លំបាក​វេទនា ដោយ​ផ្ដល់​ជា​អាហារ​ដូចជា​៖ អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ស្ករ អំបិល មី ស៊ុត ខ្លាញ់ ខ្ទឹម ប្រភេទ​ត្រី​ក្រៀម នឹង​សាប៊ូ ១ ដុំ ដែល​ក្នុង​មួយកញ្ចប់​មានតម្លៃ ៣០​ដុល្លារ​។ ដូចនេះ រាល់​ការ​រៃអង្គាស​បាន ៣០​ដុល្លារ យើង​អាចជួយ​បាន​មួយ​គ្រួសារ​ក្នុង​រយៈពេល ១ ខែ ។ ដោយសារ​តែមាន​ជំនួយ​ពេលនេះ​យើង​ទទួលបាន ១០០​គ្រួសារ​ហើយ ហើយ​នៅសល់ ២០០ គ្រួសារ​ទៀត​ស្ថិតក្នុង​បញ្ជី​រង់ចាំ តែ​យើង​សង្ឃឹមថា​យ៉ាងហោច​អាចជួយ​បាន ១០០ គ្រួសារ​បន្ថែមទៀត ។ 
 
​តាមរយៈ​ព្រិ​ត្តិ​ការណ៍​ជិះ​កង់​សប្បុរស​ធ៌​ម​ដែល​កើតចេញពី​ឆន្ទៈ​និង​បេះដូង​ពិតៗ​នេះ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​បងប្អូន​ប្រជា​ពលរ​ដ្ធ​នឹងចូលរួម​គាំទ្រ និង​ឧបត្ថម្ភ​ទៅតាម​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន ដើម្បី​ចូលរួម​ជួយ​ក្នុងន័យ​មនុស្សធម៌​ទៅដល់​បងប្អូន​ទីទ័លក្រ​ដែល​ត្រូវការ​ជំនួយ​ពី​ពួកយើង​ជាបន្ទាន់​៕ 
 
 
 
 





















​សូម​ធ្វើការ​ឧបត្ថម្ភ តាមរយៈ​គណនី​ធនាគារ​ខាងក្រោម​៖
Name: Ability Fair Trade Village
Account Number: 000459865  
Bank Name: Advanced Bank of Asia Limited
 
​ព័ត៌មាន​ល​លម្អិត​៖
 
​ទូរ​ស័​ព្ទៈ (+855) 095 237 498, 012 302 630
​អ៊ី​ម៉ែ​លៈ [email protected]
​វេ​ប​សាយ​: https://www.sanctuaryresidence.com
 
home
 
​គាំទ្រ​អ្នកជិះ​កង់​ជនពិការ​ទាំង ៩​នាក់​
​ជិះ​កង់​ដើម្បី​បំបាត់​ការស្រេកឃ្លាន​
​នៅ​ខេត្តសៀមរាប​
 
home
 
​គាំទ្រ​អ្នកជិះ​កង់​ជនពិការ​ទាំង ៩​នាក់​
​ជិះ​កង់​ដើម្បី​បំបាត់​ការស្រេកឃ្លាន​
​នៅ​ខេត្តសៀមរាប​
១៦ - ១៩ កក្កដា ២០២០
​ពី​ភ្នំពេញ ទៅ សៀមរាប​
 
Support 9 cyclists with disabilities ride to End Hunger in Siem Reap Province. 16 - 19 July 2020 Phnom Penh to Siem Reap.
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com