ពីនេះ ពីនោះ
«ក្វែន» មានន័យថា វាងវៃ, ស្ទាត់, ជំនាញ ប៉ុន្តែមិនសូវមានអ្នកសរសេរ
× វចនានុក្រមខ្មែរ បានបញ្ជាក់ពាក្យ«ក្វែន» មានន័យថា វាងវៃ, ស្ទាត់, ជំនាញ។ ពាក្យនេះកម្រមានអ្នកប្រើនៅក្នុងសំណេរ ឬនិយាយពាក្យនេះណាស់។
ក្រៅពីមានពាក្យ «ក្វែន» គេក៏អាចហៅពាក្យម្យ៉ាងទៀតដែលមានន័យដូចនឹងពាក្យ«ក្វែន»ដែរ គឺ «វៃក្វែន» ដែលមានន័យថា ឈ្លាសវៃ, ស្ទាត់ជំនាញ, ប៉ិន។ ឧទាហរណ៍៖ ប្រាជ្ញាវៃក្វែន (មានប្រាជ្ញាដែលឆ្លាតវៃ)៕
© រក្សាសិទ្ធិដោយ thmeythmey.com