​វី​ង និង មរកត ថិ​កណឡ​ជី សហការគ្នា​ដើម្បី​សម្រួល​ការប្រមូល​ប្រាក់កម្ចី​របស់​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​
អត្ថបទពាណិជ្ជកម្ម
​វី​ង និង មរកត ថិ​កណឡ​ជី សហការគ្នា​ដើម្បី​សម្រួល​ការប្រមូល​ប្រាក់កម្ចី​របស់​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​
16, Jul 2020 , 3:16 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​នៅ​ទូទាំងប្រទេស​កម្ពុជា​អាច​ប្រើប្រាស់​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​របស់​ធនាគារ​ឯក​ទេស​វី​ង​តាមរយៈ​ក្រុមហ៊ុន មរកត ថិ​កណឡ​ជី ក្នុង​ការប្រមូល​ប្រាក់កម្ចី​ដែល​អាចជួយ​កាត់បន្ថយ​ការចំណាយ​លើ​ប្រតិបត្តិការ​របស់​ពួកគេ​។​
 
ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​ចាប់​ដៃគូ​ជាមួយ ក្រុមហ៊ុន​មរកត ថិ​កណឡ​ជី បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដើម្បី​ជួយ​ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ក្នុង​ដំណើរ​ការប្រមូល​ប្រាក់កម្ចី ដែល​អាចជួយ​កាត់បន្ថយ​ការចំណាយ​លើ​ប្រតិបត្តិការ​របស់​ពួកគេ​។​
 
​តាមរយៈ​ភាពជា​ដៃគូ​នេះ ឥឡូវនេះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ អាច​ប្រមូល​ការបង់ប្រាក់​កម្ចី​របស់​ពួកគេ​តាមរយៈ​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​របស់​វី​ង​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ស្នូល​ធនាគារ​របស់​ក្រុមហ៊ុន មរកត ថិ​កណឡ​ជី ដែល​អាច​ធានាបាន​នូវ​ភាពងាយស្រួល​និង​ការគ្រប់គ្រង​ការចំណាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ជាមួយគ្នានេះដែរ អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​អាច​ជ្រើសរើស​វិធី​សង​ប្រាក់កម្ចី​របស់​ពួកគេ​បាន​យ៉ាង​ងាយ​តាមរយៈ​ភ្នាក់ងារ​វី​ង​ដែល​នៅក្បែរ​ផ្ទះ ឬ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដ៏​ទំនើប​ដែល​កំពុង​ធ្វើ​ប្រតិ​ប​ត្ត​ការ​២៤​ម៉ោង​និង​៧​ថ្ងៃ​ក្នុង​១​សប្តាហ៍​។ 
 
​លោក ឃួន សុ​ភ័​ទ្ទ អគ្គនាយក ក្រុមហ៊ុន មរកត ថិ​កណឡ​ជី បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ជឿជាក់ថា​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​ឯកទេស​វី​ង នឹង​ជួយ​ឱ្យ​អតិថិជន​របស់​យើង​អាច​ផ្តល់​សេវា​ដល់​អតិ​ជន​របស់​ពួកគេ​បាន​កាន់តែ​ល្អប្រសើរ​។ ឥឡូវនេះ អតិថិជន​ទាំងឡាយ​អាច​បង់ប្រាក់​កម្ចី​របស់​ពួកគេ​ជាមួយ​ភ្នាក់ងារ​វី​ង ដោយ​មិនចាំបាច់​ទៅ​បង់​នៅ​សាខា​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណាមួយ​ក៏បាន​។ នាពេល​បច្ចុប្បន្ននេះ មាន​ភ្នាក់ងារ​វី​ង​ជិត​៨០០០​កន្លែង ដែល​កំពុងដំណើរការ​នៅ​ទូទាំងប្រទេស​។  ចាប់ពីពេលនេះ​តទៅ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​អាច​ផ្តោតលើ​ការផ្តល់​ប្រាក់កម្ចី​ដល់​អតិថិជន​ថ្មី​ដែល​អាចជួយ​បង្កើន​ផលិតភាព​កាន់តែ​ប្រសើរ ជាជាង​ចំណាយពេល​ទៅលើ​ការប្រមូល​ប្រាក់កម្ចី »​។​


 
​ដោយបាន​បង្កើតឡើង​នា​ឆ្នាំ​២០១៥ ក្រុមហ៊ុន មរកត ថិ​កណឡ​ជី ជា​អ្នកផ្តល់​សេវា​ប្រព័ន្ធ​ស្នូល​ធនាគារ នៅក្នុង​ប្រទេស​កម្ពុជា​។ ហើយ​នាពេល​បច្ចុប្បន្ននេះ មរកត កំពុងផ្តល់​សេវា​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​ចំនួន​៤៥​ស្ថាប័ន នៅក្នុង​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា​។ ធនាគារ​ឯកទេស​វី​ង និង​មរកត ថិ​កណឡ​ជី មាន​គោលបំណង​ដូចគ្នា​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឌីជីថល សម្រាប់​ការផ្លាស់ប្តូរ​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ជាពិសេស​ការលើក​កំពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដោយ​រាប់​ចាប់ពី​ប្រព័ន្ធ​ស្នូល​ធនាគារ​រហូតដល់​ធនាគារ​ចល័ត​។​
 
លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​មានប្រសាសន៍ថា​៖ «​នៅ​វី​ង យើង​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ធានា​ឲ្យ​បាន​ថា អតិថិជន​របស់​យើង​នឹង​ទទួលបាន​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពងាយស្រួល ឆាប់រហ័ស និង​មាន​សុវត្ថិភាព​។ ការធ្វើសមាហរណកម្ម​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​វី​ង​និង​មរកត ថិ​កណឡ​ជី គឺជា​មធ្យោបាយ​មួយ​ដែល​អាច​ជម្រុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​របស់​យើង​ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រជាជន​ដែល​រស់​នៅតាម​ខេត្ត​ជនបទ ព្រមទាំង​ស្ថាប័នហិរញ្ញវត្ថុ​ក៏ដូចជា​ធនាគារ​ផងដែរ​។

ប្រជាជន​របស់​យើង​មិនចាំបាច់​ធ្វើដំណើរ​ឆ្ងាយ​ដើម្បី​សង​ប្រាក់កម្ចី​របស់​ពួកគេ​ទេ ខណៈដែល​ស្ថាប័នហិរញ្ញវត្ថុ​អាច​កាត់បន្ថយ​ការចំណាយ​លើ​ប្រតិបត្តិការ​របស់​ពួកគេ​ផងដែរ​»​។​
 

 
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ដល់ ៥​ភាគរយ​ទេ​នៅ​កម្ពុជា​ដែល​អាចមាន​លទ្ធភាព​ទិញ​កម្មវិធី​ស្តង់ដារ​មួយ​សម្រាប់​ប្រើប្រាស់ ហើយ​កម្មវិធី​ភាគច្រើន​ត្រូវបាន​រចនា​ឡើង​សម្រាប់​ប្រើប្រាស់​ដោយ​ធនាគារ តែ​មិនមែន​សម្រាប់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នោះទេ​។ ហេតុ​ដូច្នេះហើយ​កម្មវិធី​ទាំងនោះ​ត្រូវមាន​ការកែ​ម្រួ​ល​ជាច្រើន​ដើម្បី​ឲ្យ​ស្របតាម​តំរូវការ​ជាក់ស្តែង ហើយ​ការកែសម្រួល​ទាំងនោះ​បានធ្វើឱ្យ​មានការ​ចំណាយ​ថវិការ​ជាច្រើន​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មិនអាច​មានលទ្ធភាព​ប្រើប្រាស់​កម្មវិធី​នេះ ពួកគេ​បាន​បន្ត​ប្រើប្រាស់​កម្មវិធី Excel​ដែល​ធ្វើ​កំណត់ត្រា​ដោយ​ដៃ​។ អ្នក​ខ្លះទៀត ថែមទាំង​កត់ត្រា​ព័ត៌មាន​អតិថិជន​នៅលើ​ក្រដាស​ទៀតផង​។​
 
​ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​ក្នុងការ​គ្រប់គ្រង​និង​បែងចែក​ឥណទាន ក្រុមហ៊ុន មរកត ថិ​កណឡ​ជី ដែល​ត្រូវបាន​បង្កើតឡើង​នា​ឆ្នាំ​២០១៥ បានផ្តល់​ជូន​កម្មវិធី​តាមដាន​ប្រាក់កម្ចី និង​ដំណើរការ​គណនេយ្យ ដែលមាន​នៅលើ​បណ្តុំ​តែមួយ​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​តែម្តង​។ មូលដ្ឋាន​ទាំងនេះ​ក៏ត្រូវ​បានដាក់​បញ្ចូល​ប្រើប្រាស់​នៅក្នុង​ទិន្នន័យ​ការិយាល័យ​ឥណទាន​ដែល​អាចជួយ​សំរួល​ដល់​ដំណើរការ​នានា និង​ការធ្វើ​សេចក្តីសំរេចចិត្ត​លើ​ប្រាក់កម្ចី​ឲ្យ​បាន​កាន់តែ​ឆាប់រហ័ស​។ 
 
​ក្នុងនាម​ជា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា វី​ង​បានផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​ក្នុងការ​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​ទូទាំងប្រទេស​តាមរយៈ​បច្ចេកវិទ្យា​ចុងក្រោយ​នៃ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង រួមទាំង​មាន​បណ្តាញ​ភ្នាក់ងារ​វី​ង​ជិត​៨០០០​កន្លែង​នៅ​គ្រប់​ស្រុក និង​ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អស់​រយៈពេល ១២ ឆ្នាំ​កន្លងមកនេះ វី​ង បានទទួល​ការជឿជាក់​ក្នុងការ​ផ្តល់ជូន​នូវ​ការធ្វើ​ប្រតិបត្តិការ​ប្រកបដោយ​សុវត្ថិភាព​និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុវត្ថិភាព​ព័ត៌មាន​។ សព្វថ្ងៃនេះ ស្លាក​យ៊ី​ហោ​របស់​វី​ង​ជា​និមិត្តសញ្ញា​នៃ​សុ​វត្តិភាព និង​ជា​សេវា​ទូទាត់​ប្រាក់​ដែលមាន​តម្លៃ​សមរម្យ​ដោយមាន​ការជឿទុកចិត្ត​ពី​សំណាក់​អ្នកប្រើប្រាស់​ជិត ១០ លាន​នាក់​ជា​រៀងរាល់ឆ្នាំ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com