ជាតិ
អបអរសាទរ​! ខ្ទីង​ដែល​សង្គ្រោះ​ពី​មណ្ឌលគិរី បង្កើត​បានកូន​ទី​៣​នៅ​ភ្នំ​តា​ម៉ៅ​
16, Jul 2020 , 11:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មេ​ខ្ទីង​មួយ​ក្បាល នៅក្នុង​ឩ​ទ្យា​ន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ បាន​បង្កើត​បានកូន​ខ្ទីង​ឈ្មោល​មួយ​ក្បាល កាលពី​ថ្ងៃទី​១៤ ខែកក្កដា នេះ​។ នេះ​បើតាម​រដ្ឋបាល​ព្រៃឈើ​។


​រដ្ឋបាល​ព្រៃឈើ បាន​បញ្ជាក់ថា កូន​ខ្ទឹង​នេះ ជា​កូន​ខ្ទីង​ទី​បី ដែល​មេ​ខ្ទីង​នេះ​បាន​បង្កើត​។ កូន​ខ្ទីង​លើកទីមួយ​បានកើត​នៅ​ឆ្នាំ​២០១៦ ជា​កូនញី រីឯ​កូន​ទី​ពីរ​ជា​កូនឈ្មោល បានកើត​នៅ​ឆ្នាំ​១០១៨ ហើយ​លើក​នេះ​ជា​លើក​ទី​បី​ក្នុងការ​ផ្ដល់កំណើត​។ កូនឈ្មោល​ដែល​ទើបនឹង​កើត កំពុងស្ថិត​នៅក្រោម​ការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​បសុពេទ្យ និង​អ្នកជំនាញ​ថែរក្សា​សត្វព្រៃ​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​។ 
 
​មេ​ខ្ទីង​នេះ ត្រូវបាន​គេ​សង្គ្រោះ​មកពី​ខេត្តមណ្ឌលគិរី​ក្នុង​ឆ្នាំ​២០០៦ ដោយ​កាលនោះ​មេ​ខ្ទីង​នេះ​មាន​អាយុ​ទើបតែ​៣​ខែ​តែប៉ុណ្ណោះ​។ ប្រភេទ​សត្វ​ខ្ទីង​នេះ ជា​ប្រភេទ​សត្វ​ដែល​កម្រ និង​មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប ហើយ​មិនសូវ​រស់នៅ​តំបន់​ទំនាប​ទេ ព្រោះ​សត្វ​នេះ​មិន​ចូលចិត្ត​កម្ដៅ​។ 
 
​សូមបញ្ជាក់ថា សត្វ​ខ្ទីង កំពុង​ប្រឈម​នឹង​ការរង​គ្រោះ​ថា្នក់ ដោយសារ​ការបាត់បង់​ទីជម្រក និង​ការ​បរបាញ់​ខុសច្បាប់​។ សត្វ​ខ្ទីង ត្រូវបាន​គេ​ចុះ​ក្នុង​បញ្ជី​ក្រហម ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ និង​ជិត​ផុត​ពូជ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com