ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ដោះស្រាយ​បញ្ហា​ស្នាម​អ៊ុច​សៗ​លើ​ស្បែក ជាមួយ​គន្លឹះ​ងាយៗ​ទាំងនេះ​
17, Jul 2020 , 6:59 pm        
រូបភាព
​បញ្ហា​ឡើង​ស្នាម​អ៊ុច​សៗ​លើ​ស្បែក​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​។ គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​ឡើង​ស្នាម​អ៊ុច​សៗ​លើ​ស្បែក ៖

 
១. ត្រូវ​ពន្លឺព្រះអាទិត្យ​ឱ្យបាន​គ្រប់គ្រាន់​
 
​ពន្លឺព្រះអាទិត្យ​ពិតជា​អាចជួយ​ដោះស្រាយ​បញ្ហា​ស្បែក​នេះ​បាន​យ៉ាង​ងាយ​។ អ្នក​គួរ​ព្យាយាម​អនុញ្ញាតឱ្យ​ស្បែក​ដែលមាន​បញ្ហា​ប៉ះ​ត្រូវ​នឹង​ពន្លឺព្រះអាទិត្យ​ខ្លះ ឬ​គ្រប់គ្រាន់ ប៉ុន្តែ​មិនមែន​លើស​កម្រិត​ពេក​ឡើយ​។​
 
២. ទឹក​ស្ពៃក្ដោប​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​កៀប​យក​ទឹក​ស្ពៃក្ដោប រួច​លាប​ផ្ដិត​វា​លើ​ស្នាម​អ៊ុច​សៗ​ទាំងនោះ​ឱ្យបាន​ទៀងទាត់​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។​
 
៣. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ទឹកខ្មេះ​ផ្លែ​ប៉ោម​លើ​ស្នាម​អ៊ុច​សៗ​ទាំងនោះ​ជាការ​ស្រេច​។​
 
៤. ខ្ញី​
 
​ក្រៅពី​ទទួលទាន អ្នក​អាច​យក​ខ្ញី​ស្រស់ ១ បន្ទះ​តូច​ដុស​លើ​តំបន់​ស្បែក​ដែលមាន​បញ្ហា​ថ្នមៗ​ជាប្រចាំ​។​
 
៥. ទឹកឃ្មុំ​
 
​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុងការ​លាបទឹក​ឃ្មុំ​លើ​ស្បែក​ដែលមាន​បញ្ហា​នោះ គឺ​ក្រោយពេល​ស្បែក​ត្រូវបាន​លាង​សម្អាត​ស្អាត​ហើយ​។ ដើម្បី​ទទួលបាន​លទ្ធផល​ប្រសើរ​អ្នក​ក៏​ចាំបាច់​ប្រើប្រាស់​ទឹកឃ្មុំ​ឆៅ​សរីរាង្គ​ផងដែរ​។​
 
៦. រួមបញ្ចូល​អាហារ​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​
 
​ប្រេង​អូ​លីវ បន្លែ​បៃតង និង​ផ្លែឈើ​ស្រស់ៗ​សុទ្ធតែជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com