អត្ថបទពាណិជ្ជកម្ម
បុរី Golden Key បញ្ចុះតម្លៃពិសេសបំផុត ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងដំបូងនៅភ្នំពេញ
× ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បុរី Golden Key បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការនូវគម្រោងលំនៅដ្ឋានប្រណិតដំបូងរបស់ខ្លួនក្នុងរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លំនៅដ្ឋានប្រណិតក្នុងគម្រោងនេះ មានដូចជាប្រភេទផ្ទះអាជីវកម្ម (Shop House) និងលំនៅដ្ឋានសម្រាប់រស់នៅ (Link House) ដែលមានតម្លៃចាប់ពី ១៨ម៉ឺនដុល្លារ ឡើងទៅ។
លោកជំទាវ សុវណ្ណ តេម៉ា អគ្គនាយិកាបុរី Golden Key បានថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះថា៖ គម្រោងលំនៅដ្ឋានប្រណិត បុរី Golden Key សាងសង់ឡើង គឺដើម្បីបង្កើតនូវក្តីស្រមៃនៃការរស់នៅដ៏ស្រស់ស្រាយសម្រាប់ទាំងអស់គ្នា តាមរយៈការរួមបញ្ចូលនូវបរិយាកាសបរិសុទ្ធ និងភាពទំនើបនៅក្នុងលំនៅដ្ឋានដែលសាងសង់ឡើងយ៉ាងយកចិត្តទុកដាក់ដោយវិស្វករជំនាញ និងត្រឹមត្រូវតាមស្តង់ដាស្ថាបត្យកម្មសំណង់អន្តរជាតិ។
គម្រោងបុរី Golden Key មានផ្ទះចំនួន ៤០ល្វែង ដែលនឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ១១ខែ។ គម្រោងនេះស្ថិតនៅក្នុងតំបន់មានសក្តានុពល និងកំពុងអភិវឌ្ឍន៍ខ្លាំងលើវិស័យអចលនទ្រព្យ មានប្រជាជនរស់នៅច្រើន ហើយហ៊ុំព័ទ្ធដោយផ្សារទំនើប សាលារៀន មន្ទីរពេទ្យ ធនាគារ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលផ្តល់នូវភាពងាយស្រួលបំផុតសម្រាប់ការរស់នៅ។
លោកជំទាវអគ្គនាយិកា បានបញ្ជាក់បន្ថែមពីគោលដៅចម្បងរបស់បុរី Golden Key ថា៖ «យើងចង់ឲ្យប្រជាជនទូទៅទទួលបានលំនៅដ្ឋានមួយដែលប្រណិត រឹងមាំ មានតម្លៃសមរម្យសម្រាប់រស់នៅ និងអាចប្រកបរបរអាជីវកម្មបាន»។
គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជនដែលធ្វើការទិញប្រភេទផ្ទះនៅក្នុងឱកាសបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងដំបូងរបស់បុរី Golden Key នេះ ទទួលបាននូវប្រូម៉ូសិនភ្លាមៗ ដែលប្រូម៉ូសិនសម្រាប់ការបង់ផ្តាច់ទៅលើប្រភេទផ្ទះអាជីវកម្ម (Shop House) ទទួលបានការបញ្ចុះតម្លៃ ១១,០០០ដុល្លារ ហើយសម្រាប់ប្រភេទលំនៅដ្ឋានសម្រាប់រស់នៅ (Link house) ប្រូម៉ូសិនសម្រាប់ការបង់ផ្តាច់ គឺទទួលការបញ្ចុះតម្លៃ ៨,៨០០ដុល្លារ រួមនឹងបរិក្ខាបំពាក់នៅក្នុងផ្ទះជាច្រើនមុខទៀត។
សម្រាប់ព័ត៌មានលម្អិតរបស់គម្រោង បុរី Golden Key លោកអ្នកអាចទំនាក់ទំនង៖ 087 288 688 ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com