COVID-19
អន្តរជាតិ
ហ្វីលីពីន នឹង​អនុញ្ញាត​ឲ្យ​ជនបរទេស​ខ្លះ​ចូល​ប្រទេស​ខ្លួន​វិញ​ចាប់ពី​ខែសីហា​
17, Jul 2020 , 10:29 pm        
រូបភាព
អ្នកដំណើរពាក់ម៉ាស់ និងសំលៀកបំពាក់ការពារ ឈរតម្រង់ជួរ នៅព្រលានយន្តហោះអន្តរជាតិមួយ នៅទីក្រុង ម៉ានីល កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២០ (Reuters)
អ្នកដំណើរពាក់ម៉ាស់ និងសំលៀកបំពាក់ការពារ ឈរតម្រង់ជួរ នៅព្រលានយន្តហោះអន្តរជាតិមួយ នៅទីក្រុង ម៉ានីល កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២០ (Reuters)
ដោយ:
​ក្រុមការងារ​ទទួលបន្ទុក​កិច្ចការ COVID-19 របស់​ហ្វីលីពីន បានសម្រេច​អនុញ្ញាត​ឲ្យ​ជនបរទេស​ដែល​កាន់​ទិដ្ឋាការ​រយៈពេល​វែង​ចូល​ប្រទេស​ខ្លួន​វិញ ចាប់ពី​ថ្ងៃទី​១ ខែសីហា តទៅ​។ អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី ១៧ ខែកក្កដា​។

 
​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន លោក Harry Roque និយាយថា អ្នក​កាន់​ទិដ្ឋាការ​រយៈពេល​វែង សំដៅលើ​ជនបរទេស​ទាំងឡាយណា​ដែល​រស់នៅ និង​ធ្វើការ​ក្នុងប្រទេស​ហ្វីលីពីន ។ ទោះជា​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​ក៏ដោយ​ក្តី ជនបរទេស​ទាំងនេះ នឹង​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅពេល​មកដល់​ទឹកដី​ហ្វីលីពីន​។ 
 
​ទោះជា​យ៉ាងណា ការស្នើសុំ​ទិដ្ឋាការ​ថ្មី​សម្រាប់​ជនបរទេស នឹង​ពុំ​ត្រូវ​ទទួលយក​ឡើយ​។ បើតាម​មន្ត្រី​ដដែល ប្រជាជន​ហ្វីលីពីន​ដែលមាន​បំណង​ត្រលប់​ចូល​ប្រទេស​កំណើត​វិញ នឹងមាន​អាទិភាព​ជិះ​ជើងហោះហើរ​ដែល​រៀបចំឡើង​ដោយ​រដ្ឋាភិបាល​។ 
 
​ការិយាល័យ​អន្តោប្រវេសន៍​ហ្វីលីពីន បាន​ដាក់ចេញ​បម្រាម​លើ​ជនបរទេស​ចូលទៅក្នុង​ប្រទេស​ខ្លួន ក្នុង​ខែមីនា ដើម្បី​ទប់ស្កាត់​ការ​រាលដាល COVID-19 ។  មកទល់ពេលនេះ ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន​ប្រជាជន​សរុប​ជាង​១០០​លាន​នាក់​នេះ បាន​រាយការណ៍​ករណី​ឆ្លង​សរុប ៦១ ២៦៦​នាក់ និង​ករណី​ស្លាប់ ១៦៤៣​នាក់​។ 
 
​សូមបញ្ជាក់ថា កាលពីដើម​សប្តាហ៍​នេះ រដ្ឋាភិបាល​ហ្វីលីពីន បានប្រកាសថា ផ្នែក​ខ្លះ​នៃ​ទីក្រុង ម៉ានីល នឹងត្រូវ​បិទ​ឡើងវិញ ខណៈ​តួលេខ​ឆ្លង COVID-19 ថ្មី ក្នុងប្រទេស​ហក់​ឡើង​ខ្ពស់​។ ក្រោម​បញ្ជា​នេះ ប្រជាជន​ហ្វីលីពីន នឹងត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើការ​ដូច​ធម្មតា តែ​សកម្មភាព​ក្រៅ​ផ្ទះ​នានា នឹងត្រូវ​ហាមប្រាម​។ អាជីវកម្ម​និង​ហាង​ទំនិញ អាច​បន្ត​បើកទ្វារ តែ​ភោជនីយដ្ឋាន នឹង​ទទួល​តែ​ការ​វេច​ខ្ចប់​ពី​ហាង​ប៉ុណ្ណោះ​៕
 
 

Tag:
 ហ្វីលីពីន​
  អន្តោប្រវេសន៍​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com