អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន វេស​ឡាញ និង​ធនាគារ ហ្វី​លី​ព ដំណើរការ​កម្មវិធី​ប​ង់​ថ្លៃ​សិក្សា​តាម​សេវា​ធនាគារ​ចល័ត​
17, Jul 2020 , 4:25 pm        
រូបភាព
​ភ្នំពេញ​-​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២០ នៅ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​សន្ធរម៉ុក មានការ​រៀបចំ​នូ​វក​ម្ម​វិធី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា និង ការប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​បង់ថ្លៃ​សិក្សា​តាមរយៈ​សេវា​ធនាគារ​ចល័ត រវាង​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​(WEG) ដែលជា​ស្ថាប័ន​អប់រំ​ដ៍​ធំ និង​ល្បី​មួយ បាន​ចាប់​ដៃគូ​ជាមួយ​ធនាគារ ហ្វី​លី​ព ភីអិលស៊ី ដែលជា​ធនាគារ​ធំ​មួយ ក្នុងចំណោម​ធនាគារ​ធំៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​រួមគ្នា ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ដំណើរការ​ប្រតិបត្តិការ​បង់ប្រាក់ របស់​សិស្សានុសិស្ស និង មាតាបិតា​សិស្ស តាមរយៈ​សេវា​ធនាគារ​ចល័ត (Phillip Mobile) ស្របតាម​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ដែល​កំពុងតែ​រីកចម្រើន​។​
 
​លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​ថ្លែង​នៅក្នុង ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​រវាង វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប និង ធនាគារ ហ្វី​លី​ព កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា នៅ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​សន្ធរម៉ុក ថា​៖ គោលបំណង​នៃ​កិច្ចសហការ​នេះ មិនមែន​ដើម្បី​តែ​បង្កើន​គុណភាព​បង់ប្រាក់ ឬ​ទទួល​ប្រាក់​តាម​ប្រព័ន្ធ​សេវា​ធនាគារ​ចល័ត​បុ​ណ្ណោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​ទាំង​២ ក៏​បាននិងកំពុង​គិតគូរ​ពី​ការធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​អប់រំ​បែប​ឌីជីថល ជាមួយនឹង​បច្ចេកវិទ្យា​ថ្មីៗ ស្របតាម​ទាន់​ការវិវឌ្ឍ​ទៅ​ថ្ងៃ​អនាគត​។​
 
​លោក ប៉ិច បូ​ឡែ​ន បាន​បន្តថា សាលារៀន​វ៉េ​ស្ទ​ឡាញ ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៨ រហូតមកដល់​ពេលនេះ​គឺ​យើង​មាន​១១​សាខា យើង​មាន​សិស្ស​សរុប​ជាង​១៣០០០​នាក់ និង​បុគ្គលិក​មាន​ជាង​១៣០០​នាក់ ដែល​ប្រតិបត្តិ​ការទទួលប្រាក់ និង​បង់ប្រាក់​មាន​សភាព​មមា​រញឹក ដែល​បណ្តាល​ឲ្យ​មានការ​រង់ចាំ​របស់​មា​តា​បិតា​និង​សិស្សានុសិស្ស​ដែល​ត្រូវ​ចំណាយពេល​ច្រើន​។ 


 
​ម្យ៉ាងវិញទៀត​លោក​សំឡឹង​មើលថា​មិនមាន​ភាពងាយស្រួល​ទេ សម្រាប់​មាតាបិតា​សិស្ស សិស្សានុសិស្ស ដែល​ត្រូវ​កាន់​ប្រាក់សុទ្ធ​ធ្វើដំណើរ​មកកាន់​ទីតាំង​របស់​សាលារៀន ដើម្បី​បង់ប្រាក់​នេះ គឺ​ត្រូវ​ឆ្លងកាត់​ការប្រុងប្រយ័ត្ន សុវត្ថិភាព​នៃ​ការធ្វើដំណើរ សុវត្ថិភាព​នៃ​ការបាត់បង់ នឹង​ប្រឈម​នឹង​ហ​និ​ភ័យ​នានា​។ ចំពោះ​បុគ្គលិក​ប្រតិបត្តិការ​ទទួលបន្ទុក​ទទួល​ប្រាក់ ក៏ត្រូវ​ចំណាយពេល​ច្រើន​សម្រាប់​លើ​កិច្ចការ​ប្រតិបត្តិការ ។ 
 
​សម័យកាល​នៃ​ការរីកចម្រើន​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា លោក​បាន​សំឡឹង​ឈោង​ចាប់​ដៃគូ​ថ្មី ដើម្បី​រួមគ្នា​ក្នុងការ​អភិវឌ្ឍ នោះ​គឺជា​ធនាគារ ហ្វី​លី​ព ភីអិលស៊ី ដែលជា​ដៃគូ​ដ៏​សំខាន់ សម្រាប់​រួមជាមួយ WEG ក្នុង​ប្រតិ​ប​តិ្ត​ការបង់​ទទួល​ប្រាក់​តាម​សេវា​ធានា​គារ​ចល័ត ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ វេស​ឡាញ និង ធនាគារ ហ្វី​លី​ព យើង​មាន​សហប្រតិបត្តិ​ការរួម​គ្នា ក៏​បុគ្គលិក​យើង​ទាំងពីរ​ស្ថាប័ន​ក៏​រួមគ្នា សំឡឹងមើល​ចាប់ពី​នេះ​តទៅ​មាន​អ្វីខ្លះ​ដែល​ធ្វើ​កិច្ចការ​រួមគ្នា​បាន ដូចជា​នាំ​បុត្រ​ធីតា​មក​សិក្សា ក្នុង​លក្ខខណ្ឌ​ពិសេស​ណាមួយ​។ ទាំងនេះ​គឺជា​ការគិតគូ​ដល់​មាតាបិតា​សិស្ស សម្រួល​រាល់​ការលំបាក​នានា សម្រួល​នូវ​ការចំណាយ​ពេលវេលា​នាពេល​កន្លងមក លោក​អាច​យក​ពេលវេលា​នេះ​បំពេញ​លើ​កិច្ចការ​ផ្សេងៗ​បន្ថែមទៀត ដើម្បី​អភិវឌ្ឍ​លើ​គ្រប់​កិច្ចការ​សម្រាប់​គ្រួសារ​។​


 
​លោក ចាន់ ម៉ាច អគ្គនាយក ធនាគារ ហ្វី​លី​ព ភីអិលស៊ី បាន​លើកឡើងថា នាពេល​បច្ចុប្បន្ន វិស័យ​ធនាគារ​មាន​ការវិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ពិសេស​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ដោយ​មើលឃើញ​នូវ​តម្រូវការ​ប្រើប្រាស់​ប​ច្ចេក​វិទ្យា​កាន់តែច្រើន និង​ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​ធនាគារ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង ធនាគារ ហ្វី​លី​ព ក៏បាន​រួមចំណែក​យ៉ាងសកម្ម ជាពិសេស​បន្ទាប់ពី បានរួម​បញ្ចូល​គ្នា​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត ជា​ស្ថាពរ​កាលពី​ខែមករា​ដើមឆ្នាំ ២០២០​នេះ​។ តាមរយៈ​សាខា និង​ATM ប្រតិបត្តិការ​ស្ទើរ​ពាសពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​(៨៩​សាខា នៅ​២០​ខេត្ត​ក្រុង​) ធនាគារ​បានផ្តល់​ភាពងាយស្រួល ដល់​អតិថិជន​របស់​ខ្លួន​ក្នុងការ​ទទួលបាន​សេវាកម្ម ធនាគារ​តាម​តម្រូវការ​។ 
 
​លោក ចាន់ ម៉ាច មានប្រសាសន៍​បន្តថា ពេលនេះ ធនាគារ ហ្វី​លី​ព មាន​សេចក្តី​រីករាយ​ដែល​បានធ្វើ​ការសហការ​ជាមួយ​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប​(WEG) ដែលជា​ស្ថាប័ន​អប់រំ​ធំ​មួយ ក្នុងការ​ដាក់​ឲ្យ​ដំណើរការ​លើ​ការបង់ប្រាក់​តាម​សេវា​ធនាគារ​ចល័ត​របស់​ធនាគារ ហ្វី​លី​ព ។ បន្ទាប់ពី​ពិធី​ចុះ​អនុស្សារណៈ​នេះ លោក លោកស្រី សិស្សានុសិស្ស សិក្សា​នៅ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ និង សាលារៀន​ណ​ត្ស​ឡា​ញន៍ អាចធ្វើ​ការបង់ថ្លៃ​សិក្សា​តាមរយៈ​សេវា​ធនាគារ​ចល័ត របស់​ធនាគារ​ហ្វី​លី​ព ដែល​ហៅ​កាត់​ថា (Phillip Mobile) បាន​ប្រកបដោយ​ទំនុកចិត្ត និង​សុវត្ថិភាព​ខ្ពស់ ដោយ​មិនចាំបាច់​ធ្វើដំណើរ​មកដល់​សាលា និង​មិនចាំបាច់​រង់ចាំ​យូរ​នាំ​ឲ្យ​មាន​យឺតយ៉ាវ និង ចំណេញ​ពេលវេលា​។ 


 
​ជាងនេះទៅទៀត ដើម្បី​អបអរសាទរ​សម្រាប់​ការដាក់​ឲ្យ​ដំណើរការ​កម្មវិធី​បង់​ថ្លៃ​សិក្សា​នេះ អតិថិជន​ចំនួន​៥០០​នាក់​ដំបូង​នឹង ទទួលបាន​សាច់ប្រាក់​ត្រលប់​មកវិញ​ចំនួន ៥​ដុល្លារ នៅពេល​ធ្វើការ​បង់ថ្លៃ​សិក្សា​លើកដំបូង តាមរយៈ​កម្មវិធី Phillip Mobile និង ទទួលបាន​មកវិញ​ចំនួន ២​ដុល្លា សំរាប់​អតិថិជន​ទី​៥០១​ឡើងទៅ​។ ការផ្តល់ជូន​នេះ​គឺ​ចាប់ពី​ថ្ងៃទី​១៧ ខែកក្កដា រហូតដល់​ចុងខែ​ធ្នូ​ឆ្នាំ ២០២០ ។ 
 
​ធនាគារ ហ្វី​លី​ព​មាន​សុ​ឆន្ទៈ​នឹង​ផ្តល់​សេវា​បន្តបន្ទាប់​ទៀត​ដល់​អតិថិជន​រប​ស់​សាលា​វ៉េ​ស្ទ​ឡា​ញន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍​រួមមាន ឥណទាន​សម្រាប់​មា​តិ​បិតា​ឬ​អាណាព្យាបាល ធានារ៉ាប់រង​ទូទៅ និង ធានារ៉ាប់រង​អាយុជីវិត​...​ជាដើម​។ 
 
​បច្ចុប្បន្ន ធនាគារ ហ្វី​លី​ព បាន​យកចិត្តទុកដាក់​ផ្តោតលើ​ផលិតផល សេវា​ធនាគារ​ឌីជីថល​ជា​បន្តបន្ទាប់​រួមមាន ការធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ធនាគារ​ចល័ត Phillip Mobile ការដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​បាគង ដំណើរ​កាត​និម្មិត​មា​ស្ទ័​រកា​ត​(Virtual Master Card) ការចូល​ជា​សមាជិក​បណ្តាញ​ដក​សាច់ប្រាក់​ទូលាយ (CSS)  សេវា​ធនាគារ​អន​ឡាញ (Internet Banking) ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូទាត់​ប្រាក់ (PSP) សេវា​ធនាគារ​អទិភាព (Phillip Priority)...​ជាដើម​។​


 
​ភាពជា​ដៃគូ​នេះ​បានផ្តល់​ឲ្យ​អតិថិជន​របស់​ធនាគា​រ ហ្វី​លី​ព និង សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ និង សាលារៀន​ណ​ត្ស​ឡា​ញន៍ ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន និង​ឱកាស​ទទួលបាន​បទពិសោធ​ន៍​ដ៏​សំបូរបែប​លើ​សេវាកម្ម​ធនាគារ រាប់ទាំង​ការ​សន្សំ​ពេលវេលា ថវិការ ទំនុកចិត្ត និង សុវត្ថិភាព​៕
 






(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Philip Bank
© រក្សាសិទ្ធិដោយ thmeythmey.com