រូបត្លុក
សង្គមជាតិ
កសិផល​គ្មាន​ទីផ្សារ​ជា​កំហុស​នរណា​?
18, Jul 2020 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ដែល​ត្រូវបាន​គេ​ចាត់​ទុកដូចជា​អាណាព្យាបាល ត្រូវបាន​គេ​ស្តីបន្ទោស​មុនគេ ក្រោម​ហេតុផល​ថា មិនបាន​ជួយ​ជ្រោមជ្រែង​អ្នក​ដាំ ឬ​អ្នកវិនិយោគ​ក្នុង​ការជួយ​រក​ទីផ្សារ​។​ល​។ ប៉ុន្តែ អ្នក​ដាំ ឬ​អ្នកវិនិយោគ មុននឹង​បោះទុន ក៏ត្រូវ​ប្រុងប្រយ័ត្ន​ដោយ​ចោទ​ជា​សំណួរ​ថា តើ​ដំណាំ​នេះ ឬ​នោះ មាន​ទីផ្សារ​ឬ​អត់​? មាន​គេ​ដាំ​ច្រើន​ហើយ​ឬ​នៅ​? តើ​កសិផល​ដែល​ត្រូវ​ដាំ​នៅ​តំបន់​នេះ ឬ​នោះ មាន​រសជាតិ​ស្តង់ដា​ឬទេ​? ជាការ​កត់សម្គាល់ អ្នកជំនួញ ឬ​អ្នក​ដាំ​នៅ​កម្ពុជា ភាគច្រើន​ផ្អើល​ដាំ​ដំណាំ​ដូចៗ​គ្នា តៗ​គ្នា ដែលជា​លទ្ធផល​ជំរុញ​ឲ្យ​តម្លៃ​ធ្លាក់ចុះ​។ រឿង​មួយទៀត​ដែល​ប្រឈម​នៅក្នុង​វិស័យ​កសិកម្ម​ដែរនោះ គឺ​ខ្វះ​ការកែច្នៃ​ផលិតផល​ស្រស់​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com