ជាតិ
សង្គមជាតិ
​ស្ត្រី​ដែល​បង្ក​របួស​លើ​កុមារី​៥​ឆ្នាំ ត្រូវ​ចោទ​ពីបទ​ទារុណកម្ម និង​អំពើ​ឃោរឃៅ ដោយ​ស្ថានភាព​ទម្ងន់ទោស​
18, Jul 2020 , 2:48 pm        
រូបភាព
ស្រ្តីដៃដល់ដែលយកកាំបិតវះមុខក្មេងស្រី កំពុងផ្តល់ចម្លើយដល់សមត្ថកិច្ច
ស្រ្តីដៃដល់ដែលយកកាំបិតវះមុខក្មេងស្រី កំពុងផ្តល់ចម្លើយដល់សមត្ថកិច្ច
ដោយ:
 ​ភ្នំពេញ​៖ ស្ត្រី​វ័យ​៤៣​ឆ្នាំ ឈ្មោះ លីវ ប៊ុនធឿន ដែល​យក​កាំបិត​វះ​មុខ ច្រមុះ ក្រោម​ចង្កា និង ដៃ​របស់​កុមារី​អាយុ​៥​ឆ្នាំ ឈ្មោះ លី​យ៉ា នោះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​ពីបទ​ទារុណកម្ម និង​អំពើ​ឃោរឃៅ​ដោយមាន​ស្ថានភាព​ទម្ងន់ទោស​តាម​មាត្រា​២១១ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ត្រូវ​ប្រឈម​ជាប់គុក​ពី​១០​ទៅ​២០​ឆ្នាំ​។ នេះ​បើតាម​លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​។

 
​ស្ត្រី​ដៃដល់  ផ្តល់​សារភាព​កំហុស​នៅមុខ​សមត្ថកិច្ច​ថា ខ្លួន​ខឹង​កុមារី​រងគ្រោះ ដែល​បានធ្វើ​ឲ្យ​របួស​ក្បាល​ដល់​កូនប្រុស​ខ្លួន រហូតដល់​ដេក​មិន​លក់​ពីរ​យប់ ទើប​សម្រេចចិត្ត​យក​កាំបិត ទៅ​ប្រព្រឹត្ត​បទល្មើស​លើ​ក្មេងស្រី​រងគ្រោះ​តែម្តង ដើម្បី​សងសឹក​ឲ្យ​កូន​។ នៅ​ចំពោះមុខ​ប៉ូលិស ស្ត្រី​ដៃដល់ ប្រាប់​ពី​ការតាំង​ចិត្ត​ថា ក្មេងស្រី​រងគ្រោះ បង្ក​ស្លាកស្នាម​លើ​កូន​ខ្លួន​ប៉ុនណា ខ្លួន​នឹង​បង្ក​ស្លាកស្នាម​លើ​ក្មេងស្រី​រងគ្រោះ ប៉ុន​នោះដែរ​។​
 
​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ដែល​ស្ថិតនៅ​បុរី​ពិភពថ្មី​ឈូក​វ៉ា​២ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​កុមារ​រងគ្រោះ​ត្រូវបាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ក្រោម​ការឧបត្ថម្ភ​ពី​សំណាក់​សប្បុរជន​ជាច្រើន​៕   
 

Tag:
 ​ស្ត្រី​
 ​ កុមារ​
 ​ អំពើហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com