អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន vivo បង្ហាញ​ស្មា​ត​ហ្វូ​ន X50 Series នៅក្នុង​ទីផ្សារ​កម្ពុជា ជាមួយនឹង​បទពិសោធន៍​នៃ​ការថត​រូបភាព​កាន់តែ​អស្ចារ្យ​
18, Jul 2020 , 3:06 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅថ្ងៃនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា vivo បានប្រកាស​បង្ហាញ​នូវ​វត្តមាន​របស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី X50 និង X50Pro ដែលជា​ផ្នែក​មួយ​នៃ​ស្មា​ត​ហ្វូ​ន vivo X50 series ។ សម្រាប់​ស្មា​ត​ហ្វូ​ន X50 និង X50Pro នេះ​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ប្រណិត​ជាមួយនឹង​ការពង្រឹង ទៅលើ​បទពិសោធន៍​នៃ​ការថត​រូបភាព​កាន់តែ​អស្ចារ្យ​បំផុត​ផងដែរ​។
 
​ជាមួយនឹង​បច្ចេកវិទ្យា​រក្សា​លំនឹង cutting-edge stabilization, night mode, zoom និង portrait technologies ស្មា​ត​ហ្វូ​ន X50 series នេះ​អនុញ្ញាតអោយ​អ្នកប្រើប្រាស់​ជាច្រើន​អាចធ្វើ​ការថត​រូបភាព​កាន់​តែមាន​លំនឹង និង​គុណភាព​ខ្ពស់​ថែម​ទៀតផង ចំណែក​ការថត​វីដេអូ​វិញ​នោះ​គឺ​កាន់តែ​អស្ចារ្យ​ស្រស់ស្អាត​តែម្តង​។ សម្រាប់​ការ​ឌី​ស្សាញ​រូបរាង​របស់​ស្មា​ត​ហ្វូ​ន X50 series របស់​ក្រុមហ៊ុន vivo នេះ​គឺ​ពិតជា​ទាក់ទាញ និង​ស្រស់ស្អាត​គ្មាន​គូ​ប្រៀប​នោះទេ​។ បន្ថែម​ពី​ការ​ឌី​ស្សាញ​រូបរាង​យ៉ាង​ប្រណិត​នេះ ស្មា​ត​ហ្វូ​ន X50 series នេះ​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំងក្លា និង​ជា​លំដាប់​ស្មា​ត​ហ្វូ​ន​ថ្នាក់​ប្រណិត Flagship ពិតៗ​តែម្តង​។​
 
​ស្មា​ត​ហ្វូ​ន X50 series នេះ​គឺជា​ស្មា​ត​ហ្វូ​ន Flagship ដ៏​ប្រណិត​ដែល​ល្អ​បំផុត​សម្រាប់​អ្នកប្រើប្រាស់​ដែល​ផ្តល់នូវ​ភាពងាយស្រួល​ក្នុង​ការថត និង​ចែករំលែក​នូវ​វីដេអូ​ដ៏​ល្អ​បំផុត​សម្រាប់​ការរស់នៅ​របស់​ពួកគេ​នៅក្នុង​វិធី​ដែល​ងាយស្រួល​បំផុត​។ ជាមួយនឹង​ការរក្សា​នូវ​លំនឹង​ក្នុង​ការថត​រូបភាព កាមេរ៉ា Lenses ដ៏​ល្អឥតខ្ចោះ និង​សេន​ស័​រ និង​ប្រព័ន្ធ​កាមេរ៉ា​កម្រិត​ខ្ពស់​នេះ ស្មា​ត​ហ្វូ​ន X50 series flagship នេះ​អនុញ្ញាតអោយ​អ្នកប្រើប្រាស់​ជាច្រើន​អាចធ្វើ​ការ​ផ្តិត​រូបភាព​ជាមួយនឹង​គុណ​ភាពល្អ​បំផុត​ក្នុងការ​ប្រើប្រាស់​។ នេះ​គឺជា​ស្មា​ត​ហ្វូ​ន​ត្រកូល X series ដំបូង​បំផុត​ដែល​បង្ហាញខ្លួន​នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា ហើយ​យើង​ពិតជា​រំភើប​មែនទែន​ដែល​បាន​ចែករំលែក​នូវ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​បំផុត និង​គំនិត​នៃ​ការ​ឌី​ស្សាញ​យ៉ាង​សម្បូរ​បែបនេះ​សម្រាប់​អ្នកប្រើប្រាស់​។ 
 
​ជាមួយនឹង​ការយល់ដឹង​យ៉ាង​ជ្រាលជ្រៅ​ទៅលើ​តម្រូវការ​របស់​អ្នកប្រើប្រាស់​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា vivo និង​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​នោះ យើង​បាន​បង្កើត​នូវ​ស្មា​ត​ហ្វូ​ន X50 series ដើម្បី​ផ្តល់នូវ​បទពិសោធន៍​កាន់តែ​អស្ចារ្យ​បំផុត​ក្នុង​ការថត​រូបភាព​ស​ម្រា​ប់​អ្នកប្រើប្រាស់​របស់​យើង​។ យើង​ដឹងថា អ្នកប្រើប្រាស់​ជាច្រើន​នៅក្នុង​ប្រទេស គឺ​ស្ថិតនៅ​ក្នុងចំណោម​អ្នកប្រើប្រាស់​ដែល​ពេញនិយម​នៅលើ​បណ្តាញ​សង្គម និង​នៅលើ​អ៊ី​ន​ធឺរ​ណិ​ត​។ នៅក្នុង​ការប្រកាស​បង្ហា​ញ​ខ្លួន​ជា​លើកដំបូង​បំផុត​នៅក្នុង​ទីផ្សារ​កម្ពុជា ស្មា​ត​ហ្វូ​ន X50 series នេះ​គឺជា​ចម្លើយ​សម្រាប់​តម្រូវការ​អ្នកប្រើប្រាស់ ហើយ​វា​ផ្តល់នូវ​សមត្ថភាព​ក្នុង​ការថត​រូបភាព​កាន់តែ​អស្ចារ្យ កាមេរ៉ា Lenses កាន់តែ​ស្រស់ស្អាត និង​សេន​ស័​រ​កម្រិត​ខ្ពស់ និង​ប្រព័ន្ធ​កាមេរ៉ា​កម្រិត​ខ្ពស់​ដែល​ធ្វើការ​ពង្រឹង​ទៅលើ​ការថត​រូបភាព​កាន់តែ​អស្ចារ្យ​។​
 
​ខណៈពេលដែល​បច្ចេកវិទ្យា 5G ពេលនេះ​បានដាក់​ដំណើរការ​នៅក្នុង X50Series ហើយ​ការដាក់​ពង្រាយ​ទៅលើ​បច្ចេកវិទ្យា 5G ក៏​ប្រហែល​នឹង​ដំណើរការ​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​នៅ​ទីផ្សារ​កម្ពុជា អ្នកប្រើប្រាស់​នឹង​រីករាយ​ក្នុងការ​ទទួលបាន​នូវ​ផលប្រយោជន៍​ជាច្រើន​ចេញពី​បច្ចេកវិទ្យា 5G នេះ​ជាមួយនឹង​ល្បឿន​កាន់តែ​លឿន​ជាង​មុន និង​ការតភ្ជាប់​កាន់រ​តែ​សម្បូរបែប​។ តាមរយៈ​ស្មា​ត​ហ្វូ​ន  X50 series ក្រុមហ៊ុន vivo ក៏មាន​ក្តីសង្ឃឹម​ក្នុងការ​នាំយក​នូវ​បទពិសោធន៍​ជំនាន់​ក្រោយ​កាន់តែ​អស្ចារ្យ​នេះ​សម្រាប់​អ្នកប្រើប្រាស់ ហើយ​វា​ក៏​អនុញ្ញាតអោយ​អ្នក​គ្រប់គ្នា​រីករាយ​ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ដែល​ផ្តល់នូវ​ភាព​ច្នៃប្រឌិត និង​ផលិតភាព​ការងារ​កាន់តែ​អស្ចារ្យ​ថែមទៀត​។​
 
​សមត្ថភាព​នៃ​ការថត​រូបភាព​កាន់តែ​សម្បូរបែប​
 
​ស្មា​ត​ហ្វូ​ន X50 series នេះ​មានការ​បំពាក់​នូវ​បច្ចេកវិទ្យា​ជាច្រើន​ដែល​អាជីព​បំផុត​នៅក្នុង​ការថត​រូបភាព​។ ដើម្បី​ធ្វើការ​កាត់បន្ថយ​នូវ​ការ​រង្គើរ​នៅលើ​ស្មា​ត​ហ្វូ​ន​នេះ កាមេរ៉ា​គោល​របស់​ស្មា​ត​ហ្វូ​ន X50 Pro នេះ​មានភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ Gimbal Camera System​ដែល​អនុញ្ញាតអោយ​អ្នកប្រើប្រាស់​ជាច្រើន​អាច​ថតរូប​ភាពច្បាស់ និង​វីដេអូ​បាន​យ៉ាង​សម្បូរបែប ពិសេស​នៅពេល​យប់​។ X50 series គឺជា​ស្មា​ត​ហ្វូ​ន flagship ដ៏​ពិតប្រាកដ​ដែល​អាច​ថត​រូបភាព​យ៉ាង​សម្បូរបែប​។ ស្មា​ត​ហ្វូ​ន X50 Pro នេះ​មាន​កាមេរ៉ា​ខាងមុខ​ទំហំ 32MP និង​កាមេរ៉ា​ខាងក្រោយ ៤ គ្រាប់​ដែលមាន​ទំហំ 48MP Main, 8MP Super Wide-Angle, 13MP Professional Portrait និង 8MP 5x Telescopic) ។ សម្រាប់​កាមេរ៉ា 5x Telescopic lens របស់​ស្មា​ត​ហ្វូ​ន X50Pro នេះ​ក៏​ទ្រទ្រង់​ទៅលើ​បច្ចេកវិទ្យា 60x Hyper Zoom ថែមទៀត​។​
 
​ស្មា​ត​ហ្វូ​ន X50 និង X50 Pro នេះ​មានភ្ជាប់​ជាមួយនឹង​មុខងារ Super Night Mode និង Astro Mode ដែល​ផ្តល់នូវ​រូបភាព​បាន​ច្បាស់​ស្រស់ស្អាត​បំផុត​នៅពេល​យប់​។ កាន់តែ​ពិសេស​ជាងនេះទៀត​នោះ សម្រាប់​កាមេរ៉ា 120° Super Wide-Angle (108°) និង Super Macro functions ក៏​ជួយ​លោកអ្នក​ក្នុងការ​ផ្តិតរូប​ភាពស្រស់ស្អាត​នៅតាម​សេណា​រី​យ៉ូ​ផ្សេងៗ​គ្នា​ផងដែរ​។ សម្រាប់​មុខងារ Portrait Mode របស់​ក្រុមហ៊ុន vivo ប្រើប្រាស់​នូវ 4-layer masking algorithm ដែល​អនុញ្ញាតអោយ​អ្នកប្រើប្រាស់​ជាច្រើន​អាចធ្វើ​ការ​បំបែក​នូវ  Subject ណាមួយ​ចេញពី Background បាន​ថែមទៀត​។​
 
​កម្លាំង​ម៉ាស៊ីន​ខ្លាំងក្លា និង​ការ​ឌី​ស្សាញ​យ៉ាង​ប្រណិត​
 
​បន្ថែម​ពី​សមត្ថភាព​នៃ​ការថត​រូបភាព​កាន់តែ​អស្ចារ្យ​នេះ ស្មា​ត​ហ្វូ​ន  X50 series នេះ​គឺមាន​កម្លាំង​ម៉ាស៊ីន​ខ្លាំងក្លា​ថែមទៀត​។ សម្រាប់​ស្មា​ត​ហ្វូ​ន  X50 series នេះ​មានការ​ទ្រទ្រង់​ទៅលើ​បច្ចេកវិទ្យា  5G connectivity ដែល​អនុញ្ញាតអោយ​អ្នកប្រើប្រាស់​ជាច្រើន​ទទួលបាន​នូវ​ល្បឿន​នៅលើ​អន​ឡាញ​លឿន​បំផុត​។ ស្មា​ត​ហ្វូ​ន​នេះ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប Qualcomm Snapdragon 765G processor ស្មា​ត​ហ្វូ​ន X50Pro នេះ​ប្រើប្រាស់​នូវ​ល្បឿន​លឿន​សម្រាប់​ការ​គណនា multitasking ផងដែរ​។ ស្មា​ត​ហ្វូ​ន​នេះ​មាន​កម្រិត​អេក្រង់ refresh rate ដល់​ទៅ 90Hz ដែល​ពិតជា​ល្អ​មែនទែន​ក្នុងការ​ទស្សនា​រូបភាព វីដេអូ និង​លេង​ហ្គេម​ដោយ​គ្មាន​បញ្ហា​រំខាន​នោះទេ​។​
 
​ស្មា​ត​ហ្វូ​ន X50 នេះ​អាច​រក​ទិញ​បាន​នៅ​ទីផ្សារ​កម្ពុជា បាន​ចាប់ពី​ថ្ងៃទី 18 ខែកក្កដា នេះ​តទៅ ជាមួយនឹង​តម្លៃ ពិសេស​គឺ $559 ហើយ​វា​មាន​ពណ៌ Frost Blue និង Glaze Black ។ ចំពោះ​ស្មា​ត​ហ្វូ​ន X50Pro ក៏​អា​ចរក​ទិញ​បាន​នៅ​ថ្ងៃទី 18 ខែកក្កដា ជាមួយនឹង​តម្លៃ $889 ដែលមាន​ជម្រើស 1 ពណ៌ Alpha Grey ។​
 
​កាស​ស្តាប់ vivo TWS Earphone Neo ដៃគូ​ដ៏​សក្តិសម​របស់​ស្មា​ត​ហ្វូ​ន X50 Series
​ក្រុមហ៊ុន​បច្ចេកវិទ្យា vivo បានប្រកាស​បង្ហាញ​នូវ​កាស​ស្តាប់ TWS Earphone Neo ផងដែរ​។ កាស​ស្តាប់​នេះ​មាន​គុណភាព​សំឡេង​ល្អ​ក្នុងការ​ប្រើប្រាស់ ហើយ​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​តន្ត្រី​។ កាស​ស្តាប់ TWS Earphone Neo នេះ​មានភ្ជាប់​ជាមួយនឹង 14.2mm Moving-Coil Unit ដែល​ធ្វើការ​ពង្រឹង​ទៅលើ​គុណភាព​សំឡេង​ថែម​ទៀតផង​។​
​កាស​ស្តាប់​នេះ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា  AI Noise Cancelling សម្រាប់​ការគ្រប់គ្រង​កាន់តែ​ឆ្លាត​វៃ និង​បន្ទះ​ឈី​ប Qualcomm TWS platform QCC3046 ជំនា​ន់ទី 4 និង​បច្ចេកវិទ្យា Bluetooth 5.2 technology ដែល​អាចធ្វើ​ការតភ្ជាប់​បាន​ចម្ងាយ 10 ម៉ែត្រ​ផងដែរ​។ កាស​ស្តាប់  TWS Earphone Neo នេះ​នឹង​បង្ហាញខ្លួន​នៅ​ថ្ងៃទី 17 នៅក្នុង ទីផ្សារ​កម្ពុជា​ផងដែរ​។ កាស​ស្តាប់​នេះ​មាន 2 ពណ៌​គឺ Starry Blue និង  Moonlight White ដែល​អតិថិជន​អាចធ្វើ​ការជ្រើសរើស​បាន​តាម​តម្រូវការ​

 
 

© រក្សាសិទ្ធិដោយ thmeythmey.com