ជាតិ
សង្គមជាតិ
ក្រសួង​ធម្មការ ស្នើឱ្យ​បញ្ឈប់​ប្រើ​ស្លាក​លេខ​ឈ្មោះ​វត្ត​ដាក់​នៅលើ​រថយន្ត ដែល​ផ្ទុយ​ពី​ច្បាប់​
18, Jul 2020 , 3:28 pm        
រូបភាព
រូបព្រះតេជគុណ៦​អង្គ​ដែល​កំពុង​គង់​លើ​រថយន្ត​ដែល​មាន​ស្លាកលេខវត្តឈ្មោះ«វត្ត​ម្លប់ពោធិព្រឹក្ស» រូបភាពពី​ព្រះ​តេជគុណ​ដែលមាន​ព្រះនាមហ្វេសប៊ុក Dam Soteth
រូបព្រះតេជគុណ៦​អង្គ​ដែល​កំពុង​គង់​លើ​រថយន្ត​ដែល​មាន​ស្លាកលេខវត្តឈ្មោះ«វត្ត​ម្លប់ពោធិព្រឹក្ស» រូបភាពពី​ព្រះ​តេជគុណ​ដែលមាន​ព្រះនាមហ្វេសប៊ុក Dam Soteth
ដោយ:
ភ្នំពេញ​៖ ក្រសួង​ធម្មការ និង​សាសនា ស្នើឱ្យ​បញ្ឈប់​ប្រើ​ស្លាក​លេខ​ឈ្មោះ​វត្ត​ដាក់​នៅលើ​រថយន្ត ដែល​ផ្ទុយ​ពី​ច្បាប់ ។ ការដាក់ចេញ​បម្រាម​នេះ ធ្វើឡើង​ក្រោយពី​ក្រសួង​បាន​កត់សម្គាល់ថា មាន​រថយន្ត​មួយចំនួន​បាន​ប្រើប្រាស់​ស្លាក​លេខ​ដោយ​ប្រើ​ឈ្មោះ​វត្ត យកទៅ​ចរាចរ​នៅតាម​សាធារណៈ​។ 

 
​តាមរយៈ​សេចក្តី​ប្រគេន​ដំណឹង​ដល់​ព្រះ​មេគណ លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​គ្រប់​រាជធានី​ខេត្ត​របស់​ក្រសួង​ធម្មការ និង​សាសនា បាន​បញ្ជាក់ថា កន្លងមក​មាន​ករណី​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ដោយ​ដាក់ឈ្មោះ​វត្ត​នៅលើ​រថយន្ត ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​លេខ ៧៣ ចុះ​នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៩ ស្តីពី​ការចុះបញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានជំនិះ និង​បំពាក់​ស្លាក​លេខ​សម្គាល់​យានជំនិះ ត្រង់​មាត្រា​១៩ ដែល​ហាម​ប្រើប្រាស់​ស្លាក​លេខ​ច្នៃប្រឌិត ឬ​តុបតែង​បន្ថែម​ផ្ទុយ​ពី​ផ្លាកលេខ​ចេញ​ដោយ​ក្រសួង​។​
 
​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​សកម្មភាព​បែបនេះ​តទៅទៀត ក្រសួង​ធម្មការ និង​សាសនា សូម​ប្រគេន​ដំណឹង​ដល់​លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​គ្រប់​រាជធានី​ខេត្ត​ទាំងអស់ ផ្សព្វផ្សាយ​ដល់​វត្ត​អារាម​ទាំងអស់​បញ្ឈប់​ប្រើប្រាស់​ស្លាក​លេខ​បែប​ច្នៃប្រឌិត​ជាបន្ទាន់​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com