ពីនេះ ពីនោះ
កំណាព្យ៖ «ស៊ូៗ !»
18, Jul 2020 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
​បទ ព្រហ្មគីតិ ដោយ ប៉ាកកា​ខ្មៅ​
 
​ស៊ូៗ​ទាំងអស់គ្នា​
​ស៊ូ​ក្នុង​គ្រា​ដ៏​លំបាក​
​ស៊ូទ្រាំ​កុំអាល​ញ៉ាក​
​ស៊ូ​ដល់​ចាក​ផុត​វិបត្តិ​។​

 
​ស៊ូ​ស្តាប់​ត្រាប់​បម្រាម​
​ស៊ូ​ធ្វើតាម​ជំនាញ​ចាត់​
​ស៊ូ​ត​ទប់​កុំ​ស្ងាត់​
​ស៊ូ​កំចាត់​កូ​វីដ​ថ្មី​។​
 
​ស៊ូ​ដល់ទី​បំផុត​
​ស៊ូ​កុំ​ស្លុតស្លន់​ធ្វើ​ហី​
​ស៊ូ​រួមទាំង​លោកីយ៍​
​វិបត្តិ​អ្វី​ក៏​អាច​ឈ្នះ​។​
 
​ស៊ូៗ​ទាំងអស់គ្នា​
​កម្ពុ​ជាមាន​តេជះ​
​ស៊ូ​ផ្តើម​ពី​គ្រប់​ផ្ទះ​
​ស៊ូ​យកឈ្នះ​រោគ​ឲ្យ​បាន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com