ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ដំណើរ​ឡើងទៅ​កំពូល «​ភ្នំ​ត្បែងមានជ័យ​» ជាមួយ​គោយន្ត​
18, Jul 2020 , 8:30 pm        
រូបភាព
ដោយ:
 ​ព្រះវិហារ​៖ ជា​តំបន់​សម្បូរ​ដោយ​ធនធានធម្មជាតិ និង​ជីវចម្រុះ​ច្រើន​ប្រភេទ ភ្នំ​ត្បែងមានជ័យ មាន​ចម្ងាយ​៣៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តព្រះវិហារ​។ តំបន់​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ដ៏​ពិសិដ្ឋ​នេះ​បាន​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ធម្មជាតិ​នៅ​ឆ្នាំ​២០១៦​។ ភ្ញៀវទេសចរ អាចធ្វើ​ដំណើរ​ឡើង​តាម​ជណ្តើរ​ប្រមាណ ១៣៤៥​កាំ ដើម្បី​ឡើងដល់​វត្ត​ដំបូក​ខ្មៅ​។

 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​សម្ភាស​ដោយ​លោក ប៉ាន់ បូ​នី អ្នកសារព័ត៌មាន​ថ្មីៗ​២៥​ដូចតទៅ​៖ 
 
​ភ្ញៀវទេសចរ​អាច​ឡើង​ភ្នំ​ត្បែង​ដោយ​ថ្មើរជើង ប៉ុន្តែ​ទេសចរ​អាចមាន​ភាពលំបាក​ខ្លះ ដ្បិតថា កន្លែង​មួយចំនួន​មាន​ចំណោត​ខ្លាំង​។ ពេល​ឡើងដល់​វត្ត​ដំបូក​ខ្មៅ ភ្ញៀវទេសចរ​អាច​ប្ដូរ​មក​ជិះ​គោយន្ត និង​ម៉ូតូ ដើម្បី​ធ្វើដំណើរ​ទៅកាន់​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ និង​តំបន់​ទេសចរណ៍វប្បធម៌​ជាច្រើន​ទៀត​នៅលើ​ភ្នំ​ត្បែងមានជ័យ​។ លោក ង៉ែត ញ៉​ណ ជា​អ្នក​ដឹក​ភ្ញៀវទេសចរ​តាមរយៈ​គោយន្ត​នៅលើ​ភ្នំ​ត្បែង នឹងរង​ចាំ​ទទួលភ្ញៀវ​ទេសចរ​ជិះ​គោយន្ត​ទៅកាន់​តំបន់​ទាំងនោះ​។ 
 
​ហេតុអ្វី​បានជា​គោយន្ត​របស់លោក ង៉ែត ញ៉​ណ អាច​ឡើង​ភ្នំ​ត្បែងមានជ័យ​បាន​?
 
«​ខ្ញុំ​អាច​រកចំណូលបាន​ពី​១៥​ម៉ឺន ទៅ​២០​ម៉ឺន​ពី​ការដឹក​ភ្ញៀវ ហើយ​ក្នុង​១​សប្តាហ៍ ខ្ញុំ​អាច​ដឹក​ភ្ញៀវ​បាន​ម្តង​»​។ នេះ​ជាការ​អះអាង​របស់លោក ង៉ែត ញ៉​ណ ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​ដោយ​បន្ថែមថា ដើម្បី​យក​គោយន្ត​ឡើងមក​បាន​ត្រូវ​សែង​ឡើង​ហើយ​ត្រូវ​ដោះ​ម៉ាស៊ីន និង​កង់​ជា​ចំណែក​ផ្សេងៗ​ហើយ​ប្រើ​មនុស្ស​ចំនួន​៨​នាក់​ទើប​អាច​សែង​ឡើង​បាន​។ 
 
​ការងារ​លំបាក​នេះ ប្រែ​អារម្មណ៍​លោក មក​សប្បាយ​ធូរស្បើយ​អារម្មណ៍​។ ចំណូល​ពី​ការងារ​ជា​អ្នក​ដឹក​ភ្ញៀវទេសចរ អាចជួយ​ឲ្យ​លោក​មាន​ចំណូល​ឲ្យ​កូន​រៀន និង​អាច​សាងសង់​ផ្ទះ​ថ្មី​បាន​ទៀតផង​៕ 
 




Tag:
 គោយន្ត​
 ​ភ្នំ​ត្បែង​
 ​ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com