វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើ​សត្វ​គោ​ពិត​ជាមាន​ក្រពះ​៤​មែនឬ​?
18, Jul 2020 , 8:59 pm        
រូបភាព
 គោ​គឺជា​ថនិកសត្វ​មួយ​ប្រភេទ​ដែល​ត្រូវបាន​មនុស្ស​ចិញ្ចឹម និង​ប្រើប្រាស់​ទូទាំង​ពិភពលោក​តាំងពី​សម័យកាល​បុរាណ​មកម្ល៉េះ​។ យ៉ាងណាមិញ ទាក់ទង​ជាមួយនឹង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​សត្វ​គោ មនុស្ស​មួយចំនួន​បាន​ចោទ​ជា​សំណួរ​ថា តើ​សត្វ​គោ​ពិត​ជាមាន​ក្រពះ​ចំនួន​៤​មែនឬ​?

 
​តាម​ការបកស្រាយ​រប​ស់​គេហទំព័រ milkmeansmore.org បាន​ពន្យល់ថា បើតាម​លក្ខណៈ​បច្ចេកទេស សត្វ​គោ​មាន​ក្រពះ​តែមួយ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រពះ​របស់​ពួកវា​ចែកចេញជា​បួន​កន្លែងៗ​ខុសៗ​គ្នា​ដែល​គេ​ហៅថា Rumen, Reticulum, Omasum និង Abomasum​។ ក្រពះ​របស់​គោ​មាន​លក្ខណៈខុស​គ្នាច្រើន​ពី​ក្រពះ​របស់​មនុស្ស​។ ហេតុ​ដូចនេះហើយ​ទើប​មនុស្ស​មួយចំនួន​បាន​និយាយថា សត្វ​គោ​មាន​ក្រពះ​ចំនួន​៤​។ 
 
Rumen ៖ វា​គឺជា​ផ្នែក​ដំបូង​នៃ​ក្រពះ​របស់​សត្វ​គោ​។ វា​មាន​នាទី​កិនកម្ទេច​ពពួក​អាហារ​រុក្ខជាតិ​។​
Reticulum ៖ នៅទីនេះ​អាហារ​ត្រូវបាន​លាយ​ជាមួយ​ទឹកមាត់​គោ ហើយ​អាហារ​មួយចំនួន​ត្រូវបាន​ធ្វើដំណើរ​មកកាន់​មាត់​វិញ​ដើម្បី​ទំពារ​ម្តងទៀត​។ 
Omasum ៖ នៅទីនេះ ជាតិ​ទឹក​ត្រូវបាន​ស្រូប​ចេញពី​អាហារ​។ 
Abomasum ៖ នៅទីនេះ អាហារ​ត្រូវបាន​រំលាយ​ស្រដៀង​គ្នា​ទៅនឹង​លំនាំ​រំលាយ​អាហារ​របស់​មនុស្ស​ដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com