ជាតិ
សង្គមជាតិ
ស្ត្រី​ខ្មែរ​-​អាមេរិក​ដែល​រត់​ពី​ភ្នំពេញ ត្រូវបាន​រកឃើញ​នៅ​កំពង់ចាម ហើយ​បន្តធ្វើ​ច​ត្ដា​ឡី​ស័ក​នៅ​ទីនោះ​
18, Jul 2020 , 10:16 pm        
រូបភាព
ស្រ្តីដែលរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ដែលសមត្ថកិច្ចបានរកឃើញនៅខេត្តកំពង់ចាម។ រូបភាព៖BTV
ស្រ្តីដែលរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ដែលសមត្ថកិច្ចបានរកឃើញនៅខេត្តកំពង់ចាម។ រូបភាព៖BTV
ដោយ:
ភ្នំពេញ​៖ ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិក ដែល​រត់​ពី​កន្លែង​ច​ត្តា​ឡី​ស័ក​នៅ​ភ្នំពេញ ត្រូវបាន​រកឃើញ​វិញ​ហើយ​នៅ​ខេត្តកំពង់ចាម​។ នេះ​បើតាម​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ដែល​បានបញ្ជាក់​ដល់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរសព្ទ​។

 
 
​លោក​បន្តថា បន្ទាប់ពី​រកឃើញ​ភ្លាម អាជ្ញាធរ បានដាក់​ស្ត្រី​រូបនោះ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​មួយកន្លែង​នៅ​ក្រុង​កំពង់ចាម​។​
 
​លោ អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​បញ្ជាក់ថា ស្ត្រី​រូបនេះ​បាន​ចាក​ចេញពី​ភ្នំពេញ​មក​កំពង់ចាម ដោយ​ជិះ​រថយន្ត​តាក់ស៊ី​។ បើតាម​ការសារភាពរ​បស់​ស្ត្រី​នោះ ប្រាប់​សមត្ថកិច្ច​បាន​អះអាងថា នាង​បានធ្វើ​ដំណើរ​ដោយ​ជួល​រថយន្ត​តាក់ស៊ី​ជិះ​តែម្នាក់ឯង​។ 
 
​លោក អភិបាលខេត្ត​កំពង់ចាម​រូបនេះ​និយាយ​ដូច្នេះ​ថា​៖«​គាត់​បាន​ចាក​ចេញពី​ភ្នំពេញ​ពី​ម៉ោង​៧​ល្ងាច ហើយ​មកដល់​កំពង់ចាម​ម៉ោង​១០​យប់​។ ដូច្នេះ យើង​នឹង​នាំ​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​មួយ​ដែល​យើង​បានរៀបចំ​»​។ 
 
​យ៉ាងណាមិញ លោក ចាន់​ដា និយាយថា លោក​ពុំទាន់​ដឹង​ពី​មូល​ហេតុដែល​ស្ត្រី​រូបនេះ​ចាកចេញ​ពី​ភ្នំពេញ​ធ្វើដំណើរ​ទៅកាន់​ខេត្តកំពង់ចាម​ឡើយ​។ បើតាម​លោក ចាន់​ដា ស្ត្រី​រូបនេះ​គ្មាន​រោគ​ចេញ​សញ្ញា​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​-១៩​នោះទេ​។​
 
​ទាក់ទង​ព័ត៌មាន​អ្នក​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​នឹង​ស្ត្រី​រូបនេះ លោក​អភិបាលខេត្ត​កំពង់ចាម អះអាងថា អាជ្ញាធរ​ជំនាញ​នឹង​បន្ត​សាកសួរ​នៅ​ថ្ងៃស្អែក​បន្ថែម ខណៈ​កិច្ចការ​ចម្បង​នៅពេលនេះ​គឺ​ទុកដាក់​ស្ត្រី​រូបនេះ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជាមុនសិន​៕

Tag:
 ចត្តាឡីស័ក
© រក្សាសិទ្ធិដោយ thmeythmey.com