ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
លោក ចាន់តូនី ដាំំបន្លែ ផ្លែឈើ ផ្កាជុំវិញផ្ទះ អាចសម្រួលដល់សេដ្ឋកិច្ចគ្រួសារ និងផ្តល់នូវសុខភាពល្អ
× ភ្នំពេញ៖ នៅក្នុងបរិវេណផ្ទះ លោក ប៊ុត ចាន់តូ គឺមានពោរពេញទៅដោយដំណាំចម្រុះ មានទាំងផ្កា ដើមឈើហូបផ្លែ និងបន្លែជាប្រភេទ ដូចជា ត្រកួន ស្ពៃក្តោប ពោតបារាំង ម្រះព្រៅ ស្លឹកគ្រៃ ជាដើម។ លោកបានអះអាង ថា ការដាំដំណាំនៅជុំវិញផ្ទះទាំងនេះ ក្រៅពីជួយសម្រួលដល់សេដ្ឋកិច្ចគ្រួសារហើយ គឺថែមទាំងផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន ពិសេសគឺផ្តល់នូវសុខភាពល្អ និងសុវត្ថិភាព។
សូមអញ្ជើញទស្សនាវីដេអូ ដូចតទៅ៖
ដំណាំដាំដុះនៅជុំវិញផ្ទះរបស់លោក ប៊ុត ចាន់តូនី បានរីកលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ អស់រយៈពេលជិត៤ឆ្នាំមកហើយ។ ពលរដ្ឋដែលរស់នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញរូបនេះ ចាត់ទុកការដាំដុះនៅជុំវិញផ្ទះ ជាគ្រឿងលំអរ និងជួយកាត់បន្ថយ ឬបំបាត់ភាពតានតឹង នៅក្នុងចិត្តរបស់សមាជិកគ្រួសារបានមួយចំណែកផងដែរ។
«ព្រលឹមឡើងយើងស្រោចទឹកដំណាំ យើងដាំនេះដាំនោះ យើងបេះផ្កា យើងដកស្មៅ...»។ ទាំងនេះ គឺសកម្មភាពដែលលោក ចាន់តូនី ធ្វើឡើងជារៀងរាល់ថ្ងៃ ក្នុងរយៈពេលជិត៤ឆ្នាំមកនេះ។ លោក ចាន់តូនី បានអះអាងថា សកម្មភាពនានានៃការដាំផ្កា បន្លែ ផ្លែឈើ ឬមើលថែដំណាំនៅជុំវិញផ្ទះនេះ ប្រៀបបានទៅនឹងសកម្មភាពនៃការហាត់ប្រាណប្រចាំថ្ងៃ ដើម្បីឱ្យសុខភាពល្អ មាំមួន និងអារម្មណ៍ស្រស់ថ្លា។
លើសពីនេះទៅទៀត ការដាំដំណាំនៅជុំវិញផ្ទះវិញនេះ គឺសម្រួលដល់ការមិនចំណាយថវិកា និងពេលវេលាទៅផ្សារ ដើម្បីទិញបន្លែបន្តិចបន្តួចផង។ លោក ចាន់តូនី បានបន្តថា៖« ការដាំដំណាំនៅផ្ទះនេះ ក៏ធ្វើឱ្យយើងកើននូវចំណេះដឹងពាក់ព័ន្ធបច្ចេកទេសដាំដំណាំបន្តិចម្តងៗ ដោយទទួលបាននូវបន្លែដែលសុវត្ថិភាពសម្រាប់ទទួលទានក្នុងក្រុមគ្រួសារ»៕
Tag:
បន្លែ
ផ្កា
លោក ប៊ុត ចាន់តូនី
© រក្សាសិទ្ធិដោយ thmeythmey.com