COVID-19
អន្តរជាតិ
ជិះទូក មើល​កុន​លើ​ដង​ទន្លេ Seine ក្នុង​ទីក្រុង ប៉ារីស !
19, Jul 2020 , 8:59 pm        
រូបភាព
ដោយ:
​បិទ​ប្រទេស​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19 មិនអាច​រារាំង​អ្នក​ចូលចិត្ត​មើល​កុន​បានឡើយ​។ ឥឡូវនេះ អ្នកគាំទ្រ​ភាពយន្ត​ក្នុង​ទីក្រុង ប៉ារីស ប្រទេស បារាំង អាច​អង្គុយ​ញុំ​ា​ពោត​លីង មើល​រឿង​ពីលើ​កូន​ទូក​ដែល​អណ្តែត​លើ​ដង​ទន្លេ Seine ។

 
«​ខ្ញុំ​ពិតជា​ពេញចិត្ត​ចំពោះ​ការរៀបចំ​រោងកុន​មាន​ខ្យល់អាកាស​ចេញចូល​ល្អ​បែបនេះ​ណាស់​»​។ កញ្ញា Eloise Blomme អាយុ ២៥​ឆ្នាំ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP បែបនេះ នៅ​ថ្ងៃទី ១៨ ខែកក្កដា ខណៈ​កំពុង​អង្គុយ​មើល​ភាពយន្ត​លើ​ទូក​របស់​នាង​។  
 
​ស្ត្រី​បារាំង​រូបនេះ​បន្តទៀតថា​៖«​ខ្ញុំ​ពិតជា​ចូលចិត្ត​គំនិត​ជិះទូក​មើ​ក​កុន​លើ​ផ្ទៃ​ទឹក​នៅ​ទន្លេ Seine នេះ​ណាស់ ហើយ​ខ្ញុំ​មិន​ចង់​បាត់បង់​ឱកាសល្អ​បែបនេះ​ល្អ​»​។​
 
​បើតាម AFP ទូក​នីមួយៗ អាចដាក់​មនុស្ស​បានរ​ហូត​ដល់ ៦​នាក់ តែ​ពួកគេ​ត្រូវជា​អ្នក​ស្គាល់គ្នា ព្រោះ​ជា​ផ្នែក​មួយ​នៃ​វិធាន​សុខភាព​ទប់ស្កាត់ COVID-19 ។ អ្នករៀបចំ​កម្មវិធី​នេះ សង្ឃឹម​នឹង​រៀបចំ​ការចាក់​បញ្ចាំងភាពយន្ត​ដូចគ្នានេះ​នាពេលខាងមុខ​។ 
 
​ក្រៅពី​អ្នក​ជិះទូក​មើល​កុន គេ​ក៏​មើលឃើញ អ្នកខ្លះ​អង្គុយ​លើ​កៅអី​ក្បែរ​ច្រាំងទន្លេ​មើល​រោងកុន​អណ្តែត​ពីលើ​ផ្ទៃ​ទឹក​នេះ​ផងដែរ​។ 
 
​សូម​បញ្ជាក់ដែរថា បណ្ដា​រោងកុន​បាន​បើកទ្វារ​ឡើងវិញ​ក្នុងប្រទេស​បារាំង តែ​កម្រិត​អ្នក​ចូល​ទស្សនា​មាន​តិចតួច​បំផុត​៕ 

 

© រក្សាសិទ្ធិដោយ thmeythmey.com