COVID-19
២៥ខេត្ត/រាជធានី
អាជ្ញាធរ ផ្អាក​កន្លែង​កម្សាន្ត​មួយ ក្នុង​ក្រុង​សៀមរាប​ដែល​បើក​គ្មាន​ច្បាប់​អាជីវកម្ម​ត្រឹមត្រូវ អំឡុងពេល​កូ​វីដ​-១៩
19, Jul 2020 , 5:30 pm        
រូបភាព
កម្លាំងចម្រុះចុះផ្អាក និងធ្វើកិច្ចសន្យាដល់ម្ចាស់អាជីវកម្មកម្សាន្ត X Bar ដែលបំពានសារាចរណ៍រាជរដ្ឋាភិបាលកំឡុងជំងឺកូវីដ១៩។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
កម្លាំងចម្រុះចុះផ្អាក និងធ្វើកិច្ចសន្យាដល់ម្ចាស់អាជីវកម្មកម្សាន្ត X Bar ដែលបំពានសារាចរណ៍រាជរដ្ឋាភិបាលកំឡុងជំងឺកូវីដ១៩។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
ដោយ: ថ្មីៗ
 សៀមរាប​៖ កម្លាំងចម្រុះ ដែលមាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប រដ្ឋបាល​ក្រុង និង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប នា​យប់​ថ្ងៃទី​១៧ កក្កដា បាន​ចុះ​ផ្អាក​សកម្មភាព​ទីតាំង​មណ្ឌល​កម្សាន្ត​មួយកន្លែង គ្មាន​ច្បាប់​អាជីវកម្ម និង​ល្មើសបទបញ្ជា​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការ​រីត​ត្បា​តនៃ​ជំងឺ​កូ​វីដ​១៩​។​

 
​មណ្ឌល​កម្សាន្ត​ឈ្មោះថា X Bar ដែលមាន​ម្ចាស់​ជា​ជនបរទេស ត្រូវបាន​កម្លាំងចម្រុះ​ដែល​ដឹកនាំ​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ចុះ​ផ្អាក​សកម្មភាព និង​ណែនាំ​ឱ្យ​ម្ចាស់​អាជីវកម្ម ត្រូវគោរព​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ពិសេស​ត្រូវ​រង់ចាំ​ការណែនាំ​ជាថ្មី​របស់​រាជរដ្ឋាភិបាល មុន​បើក​អាជីវកម្ម​របស់ខ្លួន​។ 
 
​ទាក់ទង​នឹង​ករណីនេះ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប លោក លី សំរិទ្ធ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នា​រសៀល​ថ្ងៃទី​១៩ កក្កដា​ថា ករណី​ខាងលើ​មិនមាន​ច្រើន​ទេ ហើយ​រដ្ឋបាលខេត្ត​បានធ្វើការ​យ៉ាង​យកចិត្តទុកដាក់ ដោយ​មិន​ធ្វេសប្រហែស​ឡើយ ធ្វើយ៉ាងណា​ទប់ស្កាត់​មិនឱ្យ​មានការ​ជួបជុំ​ក្នុង​ទ្រង់ទ្រាយ​ធំៗ ឬ​ការលួចបើក​កន្លែង​កម្សាន្ត​ឡើយ​។ អ្នកនាំពាក្យ​បន្ថែមថា កន្លងមក​មន្ត្រី​ក្រសួងសុខាភិបាល បាន​ចុះ​ឱ្យ​ដំបូន្មាន​ច្រើន​ដល់​អាជ្ញាធរខេត្ត​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​១៩ ហើយ​សង្ឃឹមថា នឹងមាន​ការ​ករណី​ឆ្លង​នៅ​រលក​ទី​១ ទី​២ និង​ទី​៣​ឡើយ​សម្រាប់​ខេត្តសៀមរាប​៕
 
 
 
 

Tag:
 កូ​វីដ​១៩
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com