ពីនេះ ពីនោះ
ពាក្យ​ផ្លូវការ​គឺ​«​ជំនាងផ្ទះ​»​តែ​ពលរដ្ឋ​ភាគច្រើន​ហៅថា​«​ជ​នាង​ផ្ទះ​»​ឬ​«​ជី​នាង​ផ្ទះ​»
20, Jul 2020 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
 
​កន្លងមក​សាធារណជន​នៅតែ​ប្រើពាក្យ​«​ជ​នាង​ផ្ទះ​»,«​ជី​នាង​ផ្ទះ​» និង​«​ជំនាងផ្ទះ​»​ទាំង​ស្រពេចស្រពិល ដោយ​មិន​ច្បាស់​ថា​ពាក្យ​ណា​ត្រឹមត្រូវ​ឡើយ​។

​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​ដែល​ត្រឹមត្រូវ​នោះ​គឺ «​ជំនាងផ្ទះ​» ដែលជា​នាមសព្ទ មានន័យថា ទេវតា​ដែល​ថែរក្សា​ផ្ទះ​, វត្ថុ​ស័ក្តិ​សិទ្ធ​ដែល​អាស្រ័យ​ក្នុងផ្ទះ​។ បើតាម​ប្រពៃណី​ខ្មែរ នៅវេលា​គេ​សង់ផ្ទះ​ថ្មី មុននឹង​ដាក់​ដំបូល​គេ​តែង​យក​សំពត់​ជាតី ឬ​ព្រៃ​ពណ៌​ក្រហម​ប្រមាណ​ជា​កន្លះ​ម៉ែត្រ ដែល​គូរ​យន្ត​ទៅ​ដាក់​ភ្ជាប់​ចំ​កណ្តាល​មេដំបូល ដែល​គេ​រៀប​ទ្រនឹប ដែលមាន​បង្អែម ចម្អាប​, ទៀន ធូប​,​ភ្ញីផ្កា​ជាដើម​។ ឧទាហរណ៍​៖ អុជ​ទៀនធូប​បូជា​រំលឹក​ដល់​ជំនាងផ្ទះ ដើម្បី​សុំ​ឲ្យ​ជួយ​ថែរក្សា​កូនចៅ ឲ្យ​សុខ​សប្បាយ​។ 
 
​ក្រោយពេល​សាងសង់​ផ្ទះ​រួចរាល់​ហើយ គេ​តែងតែ​ដាក់​ជំនាងផ្ទះ នៅក្នុង​ផ្ទះ ដែល​គេ​ជឿថា នឹងមាន​ទេវតា​តាម​ថែរក្សា​ផ្ទះ ដោយ​អ្នកខ្លះ​ជឿ​ទៀតថា នឹងមាន​ខ្មោច​ជំនាងផ្ទះ​មកលេង ឬ​មក​ពន្យល់​ស​ប្តិ​ជាដើម​។ ជាទូទៅ​គេ​តែង​រៀបចំ​សែន​រាល់​ថ្ងៃសីល និង​ថ្ងៃ​ប្រារព្ធ​ពិធី​សាសនា​នានា ដូចជា ពី​ធី​បុណ្យចូលឆ្នាំ​ខ្មែរ​, ចូលឆ្នាំ​ចិន​, សែន​ក្បាលទឹក​, ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​, សែន​នំ​ព្រះ​ខែ​ជាដើម​៕  
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com