ជាតិ
២៥ខេត្ត/រាជធានី
វ​ល្លិ៍​ទឹកឃ្មុំ ជា​ឱសថ​ព្យាបាល​ជំងឺ​រលាក​ពោះវៀន និង​ជំងឺ​ផ្សេងទៀត​យ៉ាង​មាន​ប្រសិទ្ធភាព​
20, Jul 2020 , 8:30 am        
រូបភាព
ដោយ:
 
​វ​ល្លិ៍​ទឹកឃ្មុំ​ជា​ប្រភេទ​រុក្ខជាតិ​ភ្នំ ដែល​គេ​យកមកប្រើ​ប្រាស់​ជា​ឱសថ សម្រាប់​ព្យាបាល​នូវ​ជំងឺ​បាន​យ៉ាងច្រើន​មុខ​ស្ទើរ​នឹកស្មាន​មិន​ដល់​។ នេះ​បើតាម​សៀវភៅ​រុក្ខជាតិ​ឱសថ​របស់​ក្រសួងសុខាភិបាល​។

​តាម​សៀវភៅ​រុក្ខជាតិ​ឱសថ ដើម​របស់​វា​អាច​យកមកប្រើ​ប្រាស់​ធ្វើជា​ឱសថ​សម្រាប់​ព្យាបាល​នូវ​ជំងឺ​ដូចជា​គ្រុនផ្ដាសាយ រាករូស ធ្លាក់ឈាម ដំបៅ​រលួយ មូល ចុក​រោយ ឈឺសន្លាក់ រោក​ស្បែក​រលាក​ក្រពះ ដំបៅ​ក្រពះ ប្ញ​ស​ដូង​បាត និង​ឈឺ​ក​។ ដើម​របស់​វា​អាច​ប្រើប្រាស់​បាន​ដោយ​យកមក​ហាល ឬ ប្រើប្រាស់​ទាំង​ស្រស់​តែម្ដង ដោយ​ការយកមក​ដាំទឹក​ផឹក​។​
​ចំណែកឯ​ផ្កា​របស់​វា​វិញ ក៏​អាច​យក​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​រលាក​ពោះវៀន រលាក​ផ្លូវដង្ហើម ក្អក ហឺត​ហត់ ហើយ​ទឹក​ហូត​ពី​ផ្កា​របស់​វា​នេះ​អាច​អាច​ប្រើប្រាស់​ជា​ថ្នាំ​សម្រាប់​ហូបបាយ​បាន​។ 
​ដើម្បី​លម្អិត​ព័ត៌មាន សូម​លោក​អ្នកនាង ចុច​លើ​Link ខាងក្រោម​នេះ​៖
 
(​សារព័ត៌មាន​អន​ឡាញ ថ្មីៗ ២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​របស់​ក្រសួងសុខាភិបាល​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com