ពីនេះ ពីនោះ
សុខភាព
ងាយៗ​! អណ្ដាត​នឹងមាន​ពណ៌​ផ្កាឈូក​ស្រស់ស្អាត ជាមួយ​វិធី​ធម្មជាតិ​ទាំងនេះ​
21, Jul 2020 , 6:59 am        
រូបភាព
​កង្វះ​អនាម័យ​មាត់​ធ្មេញ​ជា​មូលហេតុ​ចម្បង​បំផុត​មួយ​ដែល​បណ្ដាលឱ្យ​អណ្ដាត​គ្មាន​សុខភាព​ល្អ​និង​គួរឱ្យ​ខ្ពើម​។ អ្វីដែល​គួរឱ្យ​រំខាន​ថែមទៀត​នោះ គឺ​ច្រាំង​អណ្ដាត​ពណ៌​សៗ ឬ​លឿង​លើ​ផ្ទៃ​អណ្ដាត​អាច​បង្ក​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​ថែមទៀត​ផង​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ជួយ​ឱ្យ​អណ្ដាត​មាន​សុខភាព​ល្អ ហើយ​ពណ៌​ផ្កាឈូក​ស្អាត ៖

 
១. ម្សៅ Baking Soda
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រោយ​ម្សៅ Baking soda ខ្លះ​លើ​ច្រាស​ដុសធ្មេញ​ដែល​សើម​និង​ប្រើប្រាស់​វា​ដុស​សម្អាត​អណ្ដាត​។ អ្នក​ក៏​អាច​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ប៉ុន្មាន​ដំណក់​ជាមួយ​ម្សៅ Baking soda ផងដែរ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការសម្អាត​។ ចុងក្រោយ​ខ្ពុរមាត់​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។​
 
២. អំបិល​សមុទ្រ​
 
​រោយ​អំបិល​លើ​ច្រាស​ដុសធ្មេញ​សើម​និង​ប្រើប្រាស់​វា​ដុស​សម្អាត​អណ្ដាត​។ អ្នក​ក៏​អាច​អាច​លាយ​អំបិល ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​ដើម្បី​ខ្ពុរមាត់​សម្អាត​អណ្ដាត​ផងដែរ​។​
 
៣. ប្រេងដូង​
 
​ជ្រលក់​ច្រាស់​ដុសធ្មេញ​ក្នុង​ប្រេងដូង រួច​ប្រើ​វា​ដុស​សម្អាត​អណ្ដាត​ជាការ​ស្រេច​។ ខ្ពុរ​សម្អាត​មាត់​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អ្នក​ក៏​អាច​លាបប្រេង​ដូង​លើ​អណ្ដាត​ដែល​បាន​សម្អាត​ស្អាត​រួច ហើយ​ទុកចោល​បែបនេះ​ដើម្បី​កាត់បន្ថយ​ការ​រលាក​និង​ភាព​ស្ងួត​នៃ​មាត់​។​
 
៤. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ខ្ពុរមាត់​ជាមួយ​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​ឱ្យបាន​រយៈពេល​ពី ២ ទៅ ៣ នាទី​សិន សឹម​ខ្ជាក់​ចេញ​។​
 
៥. រមៀត​
 
​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​បន្តិច​ជាមួយ​ម្សៅ​រមៀត​រហូត​ក្លាយជា​ល្បាយ​ខាប់ៗ​។ ប្រើប្រាស់​ល្បាយ​នេះ​ដើម្បី​ស្អាត​លើ​អណ្ដាត​។ អ្នក​ក៏​អាច​លាយ​ម្សៅ​រមៀត​កន្លះ​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​មួយ​កែវ រួច​កូរ​ឱ្យ​សព្វ ហើយ​ប្រើប្រាស់​ជា​ទឹក​ខ្ពុរមាត់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com