អត្ថបទពាណិជ្ជកម្ម
អ្នក​កំពង់ធំ​ម្នាក់​ទៀតហើយ ឈ្នះ​រង្វាន់​ធំ​៥០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា
20, Jul 2020 , 3:45 pm        
រូបភាព
​ក្រោម​ម្លប់​ស្វាយ កណ្តាល​វាលស្រែ ថ្ងៃត្រង់ ម៉ោង​ប្រហែល​ជិត ១២ ក្រុមគ្រួសារ​លោក អ៊ឹម មី បាន​ទិញ​ស្រា​បៀរ កម្ពុជា ៣​កំប៉ុង សម្រាប់​មនុស្ស ៣​នាក់ ដើម្បី​ពិសា ជាមួយ​ម្ហូបអាហារ ថ្ងៃត្រង់​បែប​អ្នកស្រែ​ចម្ការ​។
 
​លោក អ៊ឹម មី រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖« គ្រាន់តែ​ដាក់​គូទ​អង្គុយ​ជុំគ្នា​ភ្លាម ខ្ញុំ​គាស់​ប៊ីយែ​ភ្លែត អ៊ុត​មើល ក្រវិល​កំប៉ុង ក្រែងលោ​មាន​រង្វាន់​អី ស្រាប់តែ​លាភ​ធំ ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ លេខ ៥០​លាន​រៀល នៅលើ​ក្រវិល​កំប៉ុង​នោះ​តែម្តង​។ ហើយ​ខ្ញុំ​ក៏បាន​ហៅ​ប្រពន្ធ​ខ្ញុំ ដែល​អង្គុយ​ក្បែរ​មក​មើល ស្រាប់តែ​គាត់​ស្ទុះ​ងើប​យ៉ាង​លឿន ស្ទើរ​ធ្លាក់​ពីលើ​គ្រែ ហើយ​គាត់​ក៏​ស្រែក​អរ សប្បាយ​ជាង​ខ្ញុំ​ទៅទៀត​។ គាត់​រំភើប​ចិត្តខ្លាំង រហូតដល់​យំ​ជំនួស​ខ្ញុំ​ទៀតផង​»​។​
 
«​បាន​ប្រាក់ ៥០​លាន​រៀល​នេះ ខ្ញុំ​នឹង​យកប្រាក់​ទៅ​ទិញ​ដី​មួយកន្លែង ទំហំ​តូច​ល្មម ដើម្បី​ជីក​ស្រះ ចិញ្ចឹម​ត្រី និង​ពង្រីក​មុខរបរ​ធ្វើ​ទ្រុង​ចិញ្ចឹម​មាន់​ស្រែ រកប្រាក់​ចំណូល​បន្ថែម ព្រោះ​ធ្វើស្រែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខាតដើម​រហូត​»​។ លោក អ៊ឹម មី បន្ថែម​ដូច្នេះ​។ 
 
​លោក អ៊ឹម មី មិន​បានមក​បើក​រង្វាន់​ផ្ទាល់​នោះទេ ព្រោះ​ជាប់រវល់​ជាមួយ​ស្រែ​របស់គាត់​។ ដូច្នេះ​កូនប្រុស​របស់លោក ឈ្មោះ ហុង​ស៊ី តុលា បានមក​ប្តូរ​រង្វាន់​នេះ ជាមួយ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជំនួស​លោក​រួចរាល់​ហើយ​។ 
 
​ពិសា​ស្រា​បៀរ កម្ពុជា​ដោយ​ការទទួលខុសត្រូវ​៕
 







(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com