ពីនេះ ពីនោះ
ឈ្មោះ​ខេត្ត «​រតនគិរី​» និង «​មណ្ឌលគិរី​» នៅតែមាន​អ្នកសរសេរ​ខុស​
21, Jul 2020 , 7:29 am        
រូបភាព
«​មណ្ឌលគិរី​» និង​«​រតនគិរី​» ជា​ខេត្ត​ស្ថិតនៅ​តំបន់​ស្ថិត​ភូមិភាគ​ឦសាន​ដែល​សម្បូរ​ព្រៃព្រឹក្សា ប្រជុំភ្នំ​តូចៗ និង​ទឹកជ្រោះ ដែលជា​កន្លែង​ពលរដ្ឋ​ប៉ងប្រាថ្នា​ចង់ទៅ​កម្សាន្ត​លេង​។ ប៉ុន្តែ​អ្នកខ្លះ​សរសេរ​មិនទាន់​ត្រឹមត្រូវ​ឡើយ ដោយ​ច្រឡំ ពាក្យ «​គី​រី​» ជំនួស​ឲ្យ «​គិរី​» ទៅវិញ​។ មណ្ឌល​គី​រី រតនគីរី ឬ រតនៈគិរី ជា​សំណេរ​មិន​ត្រឹមត្រូវ​នោះទេ​។​

 
​តាម​វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត រតនគិរី ជា​ឈ្មោះ​ខេត្ត​មួយ​នៃ​កម្ពុជរដ្ឋ ដែល​បំបែក​ចេញពី​ខេត្តស្ទឹងត្រែង ហើយ​តែងតាំងឡើង​ពី​ឆ្នាំ ១៩៥៩ ( ព្រះរាជក្រម​លេខ ២៩៨-​នស​. ចុះ​ថ្ងៃទី ១៧ កុម្ភៈ ១៩៥៩ ) ។​
 
​រីឯ​មណ្ឌលគិរី ជា​ឈ្មោះ​ខេត្ត​មួយ​នៃ​កម្ពុជរដ្ឋ ដែល​បំបែក​ចេញពី​ខេត្តក្រចេះ ក្នុង គ​. ស​. ១៩៦១ ( ព្រះរាជក្រម​លេខ ៦៤ បរ​. ចុះ​ថ្ងៃទី ៣០ ធ្នូ ១៩៦១ ), កាលពីដើម​ហៅ ឆ្លូងលើ ៕
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com