ជាតិ
សង្គមជាតិ
បុរសអូស្ត្រាលីម្នាក់ ត្រូវបានព្រះមហាក្សត្រព្រះរាជទានសញ្ជាតិខ្មែរ ដោយប្ដូរឈ្មោះថា «សែន សន្តិភាព»
× ភ្នំពេញ៖ ព្រះករុណ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រោសព្រះរាជទានសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម ដល់បុរសជនជាតិអូស្ត្រាលីម្នាក់ តាមសំណើររបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បើតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ កាលពីថ្ងៃទី១៧ កក្កដា បុរសជនជាតិអូស្ត្រាលី ដែលទទួលបានសញ្ជាតិខ្មែរនេះ ក៏ត្រូវបានប្ដូរឈ្មោះជា «សែន សន្តិភាព» ផងដែរ។ លោក ខេមប៊ែល ភីតធឺ ម៉ាក (CAMPBELL PETER MARK) ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី កើតនៅថ្ងៃទី៤ សីហា ឆ្នាំ១៩៥៦ នៅទីក្រុង Perth ប្រទេសអូស្ត្រាលី។
កាលពីខែមេសាកន្លងមក ព្រះមហាក្សត្រ ក៏បានផ្ដល់សញ្ជាតិខ្មែរ ដល់លោក អូប្រាយអិន ហ្សកអាឡិន ហៅ ថម ជាជនជាតិអាមេរិក១នាក់ដែរ ដើម្បីឲ្យគាត់បានចូលជាសញ្ជាតិខ្មែរ និងស្នាក់រស់នៅ ព្រមទាំងមានសិទ្ធិចាត់ចែងកាន់កាប់ទ្រព្យសម្បត្តិ កម្មសិទ្ធិស្របច្បាប់ផ្ទាល់ខ្លួន។ លោក អូប្រាយអិន ហៅថម ក៏មានឈ្មោះជាភាសាខ្មែរ ហៅថា« សែន សំណាង» ។ បច្បុប្បន្នលោក អូប្រាយអិន សញ្ជាតិអាមេរិក កើតថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៤៦ នៅរដ្ឋ Tenneesee សហរដ្ឋអាមេរិក កំពុងរស់នៅខេត្តកំពត នៃប្រទេសកម្ពុជា។
Tag:
ហ៊ុន សែន
សញ្ជាតិខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com